មកចាប់ដៃគូជាមួយ Van Dijk ដឹងតែកប់ហើយ! ស្ងាត់ៗតា Klopp លួចទាក់ទងទៅ រនាំងការពារកម្រិត A នៅលីគអ៊ីតាលីម្នាក់នេះ

//s5.kh1.co/4e/4eb7e4423e8cde03a6c567e1aeeffa058643efda.jpg
កីទ្បា

 ២៩-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Klopp បានទាក់ទងទៅខ្សែការពារ Koulibaly និយាយពិភាក្សា រឿងផ្ទេរមកកាន់ Liverpool

អ៊ីតាលី៖ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា លោក Jurgen Klopp បានខលទូរស័ព្ទទៅកាន់កីឡាករ Kalidou Koulibaly និយាយពិភាក្សា ជុំវិញការផ្ទេររនាំងការពារដ៏ឆ្នើមរបស់ Napoli រូបនេះ មកកាន់ក្រុមហង្សក្រហម Liverpool។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Kalidou Koulibaly
  កីឡាករ Kalidou Koulibaly

អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ ត្រូវបានគេរាយការណ៍មកថា បានប្រាប់គម្រោងដ៏លម្អិតរបស់លោកទៅកាន់ Koulibaly ជាពិសេស ផែនការរៀបចំខ្សែការពារសញ្ជាតិបារាំងរូបនេះ ឲ្យលេងស៊ីចង្វាក់គ្នាល្អជាមួយនឹងកីឡាករ Virgil van Dijk

  កីឡាករ Virgil van Dijk
  កីឡាករ Virgil van Dijk

យ៉ាងណាមិញ បើតាមរបាយការណ៍ ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ Koulibaly ជាគោលដៅរបស់ក្លិបធំៗចំនួន៤ នៅតំបន់អឺរ៉ុប ក្នុងនោះរួមមាន ក្លិប Manchester United, Paris Saint-Germain, Barcelona និង Real Madrid ។

ប៉ុន្តែបើតាមការបញ្ជាក់របស់កាសែតបារាំង Le10 Sport ក្លិប Liverpool បានលេងផ្លូវកាត់មុនក្លិបទាំង៤ខាងលើ ដោយបានខល ទៅបញ្ចុះបញ្ចូល ខ្សែការពារវ័យ២៨ឆ្នាំរួចរាល់ហើយ។

  លោក Jurgen Klopp
  លោក Jurgen Klopp

កាលពីពេលកន្លងទៅ Koilibaly ត្រូវបាន Napoli ដាក់តម្លៃខ្លួនរហូតដល់៩០លានផោន ឯណោះ ប៉ុន្តែដោយសារតែ បច្ចុប្បន្ន ជំងឺកូវីដ១៩ កំពុងក្រឡុកសេដ្ឋកិច្ចពិភពលោក ដូច្នេះក្លិបយក្សអ៊ីតាលី គ្រោងនឹងទម្លាក់តម្លៃខ្លួន ម្ចាស់អាវលេខ២៦រូបនេះ មកនៅត្រឹម ៦៥លានផោន ។

  កីឡាករ Kalidou Koulibaly
  កីឡាករ Kalidou Koulibaly

យ៉ាងណាក៏ដោយ តម្លៃប៉ុណ្ណេះ នៅតែស្ថិតក្នុងទំហំមួយច្រើនសម្រាប់ Liverpool ជាក់ស្ដែងក្លិបជើងឯក Champions League រដូវកាលមុន ទើបតែបោះគំនិត តាមទិញខ្សែប្រយុទ្ធ Timo Werner របស់ក្រុម RB Leipzig ដែលមានតម្លៃទិញផ្ដាច់កុងត្រា ៥០លានផោន។

ខ្សែប្រយុទ្ធ Timo Werner
ខ្សែប្រយុទ្ធ Timo Werner

គួររម្លឹកផងដែរថា Koulibaly បានផ្លាស់មកចូលរួមជាមួយក្រុម Napoli តាំងពីរដូវក្ដៅឆ្នាំ២០១៤មកម្ល៉េះ។ ជាមួយគ្នានេះ រយៈពេល៦ឆ្នាំនៅកីឡដ្ឋាន San Paolo គេបង្ហាញខ្លួនបាន ២៣៣ប្រកួត ក្នុងនោះគេជួយក្រុមលើកពាន Italian Super Cup បាន១ដង៕

  កីឡាករ Kalidou Koulibaly
  កីឡាករ Kalidou Koulibaly

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T