គ្រប់គ្នាស្មានមិនត្រូវសោះថា ការរលាយផ្ទាំងទឹកកក នៅចុងយុគទឹកកក មានអត្រាលឿនជាង ពេលបច្ចុប្បន្នទៅវិញ

//s5.kh1.co/07/07dcfe05b00d29b17b1ad6314be5827f726742b4.jpg
បច្ចេកវិទ្យា

 ២៩-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ល្បឿននេះគឺលឿនជាងអត្រាថយចុះ នាពេលបច្ចុប្បន្ន ដែលត្រូវបានគេគណនា ដោយប្រើទិន្នន័យផ្កាយរណប។

បរទេស៖ ផ្ទាំងទឹកកកអង់តាក់ទិកបានថយចុះក្នុងល្បឿន ៥០ម៉ែត្រក្នុងមួយថ្ងៃ នៅចុងយុគសម័យទឹកកក ពោលគឺលឿនជាងការរលាយផ្ទាំងទឹកកក ក្នុងពេលបច្ចុប្បន្ន ចំនួន១០ដង នេះបើយោងតាមការស្រាវជ្រាវថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសិក្សាអំពីគំរូនៃចង្ហូរ (រាងដូចរលក) ក្រោមបាតសមុទ្រ នៅសមុទ្រអង់តាក់ទិក អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Scott Polar Research Institute នៅសាកលវិទ្យាល័យ Cambridge បានរកឃើញថា ប្រហែលជា១២,០០០ឆ្នាំមុន ទឹកកកបានថយចុះក្នុងល្បឿន១០គីឡូម៉ែត្រ ក្នុងមួយឆ្នាំ។ ល្បឿននេះគឺលឿនជាងអត្រាថយចុះ នាពេលបច្ចុប្បន្ន ដែលត្រូវបានគេគណនា ដោយប្រើទិន្នន័យផ្កាយរណប។

កប៉ាល់ដែលមានផ្ទុកយានមុជទឹក សម្រាប់ការស្រាវជ្រាវ
កប៉ាល់ដែលមានផ្ទុកយានមុជទឹក សម្រាប់ការស្រាវជ្រាវ

ក្រុមអ្នកស្រាវជ្រាវបានព្រមានថា ប្រសិនបើការផ្លាស់ប្ដូរអាកាសធាតុអាចបណ្ដាលឲ្យមានការធ្លាក់ចុះនៃទឹកកក នៅប៉ុន្មានទសវត្សរ៍ខាងមុខនេះ យើងអាចមើលឃើញកម្រិតនៃការថយចុះនៃទឹកកក ជាងអ្វីដែលយើងធ្លាប់រំពឹងទុក​ ជាមួយនឹងផលប៉ះពាល់ដ៏ធំធេង ចំពោះកម្រិតទឹកសមុទ្រពិភពលោក។

ដោយប្រើយានមុជទឹកស្វយ័ត (AUV) ដែលដំណើរការនៅជម្រៅ៦០ម៉ែត្រ ពីលើបាតសមុទ្រ ក្រុមអ្នកស្រាវជ្រាវបានសិក្សាអំពីចង្ហូរនៅខាងក្រោមបាតសមុទ្រ ដែលត្រូវបានបង្កើតឡើងដោយ កករដែលបានកក ខណៈពេលពួកវាចាប់ផ្ដើមផ្លាស់ទីនិងអណ្ដែត។​

ការប្រើប្រើយានមុជទឹកស្វយ័ត ដើម្បីសិក្សាចង្ហូរក្រោមបាតសមុទ្រ 
ការប្រើប្រើយានមុជទឹកស្វយ័ត ដើម្បីសិក្សាចង្ហូរក្រោមបាតសមុទ្រ 

តាមរយៈការពិនិត្យលើស្នាមនៃទឹកកកនៅចង្ហូរក្រោមបាតសមុទ្រ ក្រុមការងារបានរកឃើញភស្ដុតាងថ្មីនៃការថយចុះនៃទឹកកក កាលពីមុន ដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ កាលពីថ្ងៃព្រហស្បតិ៍។ ការថយចុះនេះមានល្បឿនលឿនជាងការសង្កេតឃើញ នូវអ្វីដែលកើតមានឡើងក្នុងពេលបច្ចុប្បន្ន នៅតំបន់សមុទ្រអង់តាក់ទិក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T