កាន់តែធ្ងន់ធ្ងរ! ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩នៅឥណ្ឌា បន្តកើនឡើងលើសប្រទេសចិនទៅទៀត

//s5.kh1.co/2a/2acfcbd1328e5bd489fc8f7de7192b105ca5e2b6.jpg
សង្គម

 ២៩-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌាបានបន្តកើនឡើងដល់ ៤,៧០៦នាក់ ដែលច្រើនជាងចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិន

ញូដេលី៖ ទីភ្នាក់ងារសារព័ត៌មាន CNA​ បានរាយការណ៍ថា គិតមកត្រឹមថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌាបានបន្តកើនឡើងដល់ ៤,៧០៦នាក់ ដែលច្រើនជាងចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា
អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា

ឥណ្ឌាគឺជាប្រទេស ដែលមានប្រជាជនច្រើនបន្ទាប់ពីប្រទេសចិន ហើយដោយសារ​កង្វះខាតការអនាម័យ ក៏ដូចជាប្រព័ន្ធសុខាភិបាលនៅទន់ខ្សោយ បានបណ្តាលឱ្យករណីឆ្លងនៅក្នុងប្រទេសនេះ បន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃ​កន្លងមក។ ​

កម្មករឥណ្ឌាជាច្រើន បានធ្វើដំណើរចេញពីទីក្រុងត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីរដ្ឋាភិបាលដាក់បម្រាមបិទទ្វារប្រទេស
កម្មករឥណ្ឌាជាច្រើន បានធ្វើដំណើរចេញពីទីក្រុងត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីរដ្ឋាភិបាលដាក់បម្រាមបិទទ្វារប្រទេស

តួយ៉ាង បើយោងតាមតួលេខ​របស់ក្រសួងសុខាភិបាល​ឥណ្ឌាបានបង្ហាញថា ករណីឆ្លងនៅក្នុងប្រទេសនេះ​មានចំនួនសរុប ១៦៥,៧៩៩នាក់ ​ហើយក្នុងនោះរដ្ឋ Maharashtra ​គឺជាទីតាំងដែលរងគ្រោះខ្លាំង ដោយមាន​អ្នកឆ្លងច្រើនរហូតដល់ ៥៦,៩៤៨នាក់ និងមានអ្នកស្លាប់ ១,៨៩៧នាក់។

កម្មករឥណ្ឌាជាច្រើន បានធ្វើដំណើរចេញពីទីក្រុងត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីរដ្ឋាភិបាលដាក់បម្រាមបិទទ្វារប្រទេស
កម្មករឥណ្ឌាជាច្រើន បានធ្វើដំណើរចេញពីទីក្រុងត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីរដ្ឋាភិបាលដាក់បម្រាមបិទទ្វារប្រទេស

គួរឱ្យដឹងផងដែរថា បើទោះករណីឆ្លងជំងឺដ៏កាចសាហាវ នៅក្នុងប្រទេសឥណ្ឌានៅតែបន្តកើនឡើងយ៉ាងណា​ក៏ដោយ ក៏រដ្ឋាភិបាលនៅក្នុងប្រទេសនេះ បានសម្រេចប្រកាសបន្ធូរបន្ថយ​វិធានការបិទទ្វារប្រទេស​​ ដើម្បីកាត់បន្ថយផលប៉ះពាល់ដ៏ធំធេងទៅលើសេដ្ឋកិច្ច និងប្រជាជនក្រីក្រ ដែលកំពុងរងគ្រោះខ្លាំងជាងគេ៕

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T