ក្ដៅៗ! វីរកីឡាការិនី កែ ឡេង បានសម្រេចលាឈប់ពីវិស័យកីឡាប៉េតង់ហើយ ដោយសារតែ…

//s5.kh1.co/a7/a76f1e5929a89b9b026563ad4a03e2d3f6269caf.jpg
កីទ្បា

 ២៩-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វីរកីឡាការិនី កែ ឡេង បានសម្រេចលាឈប់ពីវិស័យកីឡាប៉េតង់ហើយ ដោយសារតែបញ្ហាសុខភាពចុះអន់ខ្សោយ

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ Cambodia SEA GAMES 2023 បានឲ្យដឹងថា វីរកីឡាការិនី កែ ឡេង បានសម្រចចិត្ត លាឈប់ពីវិស័យកីឡា ប៊ូល និងប៉េតង់កម្ពុជាហើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ទាក់ទិនទៅនឹងរឿងខាងលើ លោកស្រី កែ ឡេង បាននិយាយប្រាប់សារព័ត៌មាន CAMSOC លម្អិតយ៉ាងដូច្នេះថា មូលហេតុធំបំផុត ដែលលោកស្រីសម្រចចិត្តលាឈប់ គឺដោយសារបញ្ហាសុខភាព មានការចុះអន់ខ្សោយ មិនអាចទ្រាំទ្រនឹងការហ្វឹកហាត់ ដើម្បីត្រៀមប្រកួត តទៅមុខទៀតបាន។

  វីរកីឡាការិនី កែ ឡេង
  វីរកីឡាការិនី កែ ឡេង

លើសពីនេះទៅទៀត ដោយសារបច្ចុប្បន្ន លោកស្រីមានវ័យ៥៣ឆ្នាំទៅហើយ ដូច្នេះក្នុងវ័យកាន់តែជរាបែបនេះ ពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ក្រោមហេតុផលថា ការត្រៀមចូលរួមប្រកួតម្តងៗ តម្រូវឲ្យមានការ ហ្វឹកហាត់ជាច្រើនម៉ោង ក្នុង១ថ្ងៃៗ។ ម្ប៉ាងវិញទៀត លោកស្រីក៏មានការងាររវល់ច្រើន នៅក្រសួងការពារជាតិក្នុងឋានៈជាមន្ត្រីយោធាផ្កាយពីរ។

  វីរកីឡាការិនី កែ ឡេង
  វីរកីឡាការិនី កែ ឡេង

គួររម្លឹកផងដែរថា លោកស្រី កែ ឡេង ធ្លាប់មានស្នាដៃ នាំកិត្តយស មកជូនជាតិយ៉ាងធំធេង ពោលលោកស្រីធ្លាប់ ឈ្នះមេដាយមាសពីការប្រកួតជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា ក្នុងឆ្នាំ២០១៣, ២០១៥, ២០១៧ និង ២០១៩។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រី ក៏ធ្លាប់បានឈ្នះមេដាយស៊ីហ្គេម និងការប្រកួតអន្តរជាតិជាច្រើនទៀតផងដែរ៕

  វីរកីឡាការិនី កែ ឡេង
  វីរកីឡាការិនី កែ ឡេង
  វីរកីឡាការិនី កែ ឡេង (ឈរកណ្ដាល)
  វីរកីឡាការិនី កែ ឡេង (ឈរកណ្ដាល)

ប្រភព៖ Cambodia SEA GAMES 2023

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T