​មនុស្ស​ធ្លាប់​​មើល​ស្រាល​​សមត្ថភាព​​ទាក់ទង​រ​បស់​​ស្វា! តែ​តាម​ពិត​ មនុស្ស​​វិវឌ្ឍន៍​ការ​និយាយ​​តាម​​បបូរ​មាត់​​​របស់​​​ស្វា Chimpanzee​​ សោះ​​

//s5.kh1.co/01/0170ab37a91b68146f4f59253ea85fcc6cdece9f.jpg
សង្គម

 ២៩-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រអង់គ្លេសព្យាយាមបង្កើតការផ្សាភ្ជាប់ទំនាក់ទំនងភាសាទៅវិញទៅមករវាងសត្វស្វា Chimpanzee និងការ​និយាយ​របស់មនុស្ស

អ្នកវិទ្យាសាស្ត្រអង់គ្លេសព្យាយាមបង្កើតការផ្សាភ្ជាប់ទំនាក់ទំនងភាសាទៅវិញទៅមករវាងសត្វស្វា Chimpanzee និងការនិយាយរបស់មនុស្ស។ យោងទៅតាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស  បានបង្ហាញថា ការនិយាយរបស់មនុស្ស បានវិវឌ្ឍន៍មកពីការប្រើបបូរមាត់របស់ប្រភេទសត្វស្វា Chimpanzee នេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ក្នុងការសិក្សានេះផងដែរ អ្នកជំនាញបានប្រើប្រាស់ខ្សែអាត់វីដេអូ ដែលប្រមូលបានពីសួនសត្វ Edinburgh នៅប្រទេសស្កុតឡេន (Scotland) និងមកពីសួនសត្វ Leipzig នៅប្រទេសអាល្លឺម៉ង់ (Germany) ដើម្បីសិក្សាពីបបូរមាត់របស់សត្វស្វាប្រភេទនេះ។ តាមរយៈចលនានៃបបូរមាត់របស់សត្វស្វា Chimpanzee គឺវាមានលក្ខណៈស្រដៀងទៅនឹងការបើក និងបិទមាត់ក្នុងការប្រើប្រាស់ភាសាអ្វីមួយ ដែលជាតម្រូវការចាំបាច់​ក្នុងការធ្វើទំនាក់ទំនងរបស់វា។

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

គួរបញ្ជាក់ផងដែរថាការស្រាវជ្រាវនេះ គឺជាអ្វីដែលមនុស្សមិនធ្លាប់បានដឹងពីមុនមក ហើយបាន​មើលស្រាលទៅ​លើសមត្ថភាពនៃការយល់ដឹង និងការប្រាស្រ័យទាក់ទងគ្នារបស់ស្វាទាំងនោះ។ ដូច្នេះហើយ ទើបអ្នក​វិទ្យាសាស្ត្រ​ព្យាយាមសាកល្បងស្វែងរកពីភាសាមួយដែលសមស្របរបស់សត្វស្វា Chimpanzee ឲ្យផ្សាភ្ជាប់ទៅនឹងការ​និយាយ និងពាក្យសម្ដីរបស់មនុស្ស៕

រូបតំណាង
រូបតំណាង

ប្រភព៖ shortpedia

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T