ជំហានបន្ទាប់ តើ Balotelli នឹងទៅចូលរួមជាមួយក្លឹបណា?

//s5.kh1.co/66/66de9626733fe7473edc030ce23689250961f239.jpg
កីទ្បា

 ២៩-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អតីតកីឡាករខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Mario Balotelli បានសម្រេចចិត្តហើយថានឹងចាកចេញពីក្រុម Breccia នៅក្នុងលីគកំពូលរបស់ប្រទេសអ៊ីតាលីនាចប់រដូវកាល ២០១៩-២០២០ នេះ។

អតីតកីឡាករខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Mario Balotelli បានសម្រេចចិត្តហើយថា នឹងចាកចេញពីក្រុម Breccia នៅក្នុងលីគកំពូលរបស់ប្រទេសអ៊ីតាលីនាចប់រដូវកាល ២០១៩-២០២០ នេះ។ ប៉ុន្តែរូបគេមិនទាន់ដឹងច្បាស់នៅឡើយនោះទេថានឹងត្រូវទៅចូលរួមជាមួយក្លឹបណាបន្ទាប់សម្រាប់រដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mario Balotelli
Mario Balotelli

កីឡាករខ្សែប្រយុទ្ធស្បែកខ្មៅ Balotelli រូបនេះត្រូវបានក្រុម Breccia ទិញយកមកពីក្រុម Nice របស់ប្រទេសបារាំងកាលពីរដូវកាលមុន ហើយរូបគេបានចុះកុងត្រាជាមួយក្រុម Breccia រយៈពេលបីឆ្នាំ ពោលគឺរហូតដល់ចុងឆ្នាំ២០២២។ ប៉ុន្តែបើយើងតាមគេហទំព័រ 90mn ដែលបានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា នេះថាកីឡាករខ្សែប្រយុទ្ធ Balotelli បានធ្វើការស្នើសុំទៅលោក Massimo Cellino ដែលជាម្ចាស់ក្លឹប Breccia ដើម្បីសុំបញ្ចប់កុងត្រារបស់ខ្លួននៅក្នុងរដូវកាលនេះតែម្ដង។

Massimo Cellino, Balotelli
Massimo Cellino, Balotelli

លោក Massimo Cellino បានមានប្រសាសន៍ថា “កីឡាករ Balotelli ពិតជាចង់ចាកចេញពីក្រុម Breccia ខ្លាំងណាស់នៅក្នុងរដូវកាលនេះ ដោយសារតែរូបគេលេងមិនត្រូវទម្រង់គ្នាជាមួយនឹងមិត្តរួមក្រុម និងមិនមានភាពសហការគ្នានៅក្នុងការប្រកួតទើបរូបគេសម្រេចចាកចេញ”។

Mario Balotelli
Mario Balotelli

គួរបញ្ជាក់ផងដែរថា កីឡាករខ្សែប្រយុទ្ធ Mario Balotelli បានចូលរួមបង្ហាញខ្លួនឲ្យក្រុម Breccia បានចំនួន ១៩ប្រកួត និងស៊ុតបាល់បញ្ចូលទីឲ្យក្រុមបានចំនួន ៥គ្រាប់ ផងដែរនៅក្នុងរដូវកាល ២០១៩-២០២០នេះ៕

Chan Sokunthep
Joker (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T