តើបុរសគ្រប់រូបត្រូវធ្វើដូចម្ដេច ដើម្បីឲ្យមើលទៅសង្ហាជាងមុន?​ ចំណុចទាំងនេះ គឺជាជំហានដំបូងសម្រាប់អ្នកដែលគួរតែចាប់ផ្តើម

//s5.kh1.co/41/4123e203eb2e5b943fb640b8e7b34a1163d83807.jpg
យល់ដឹង

 ២៩-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អ្នកគួរតែព្យាយាមផ្លាស់ប្តូរបន្តិចបន្តួចចំពោះរូបរាង និងរបៀបរស់នៅរបស់អ្នក ដោយចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក ទើបវាជាវិធីដ៏ល្អមួយដើម្បីរក្សាភាពវ័យក្មេង។

អ្នកគួរតែព្យាយាមផ្លាស់ប្តូរបន្តិចបន្តួចចំពោះរូបរាង និងរបៀបរស់នៅរបស់អ្នក ដោយចាប់ផ្តើមជាមួយ នឹងការផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក ទើបវាជាវិធីដ៏ល្អមួយដើម្បីរក្សាភាពវ័យក្មេង។ សម្រាប់បុរស ដើម្បីឲ្យខ្លួនមើលទៅក្មេងជាងវ័យ គឺងាយស្រួលជាងនារី ដោយគ្រាន់តែធ្វើរឿងទាំងនេះដំបូង អ្នកនឹងឃើញ ថា ខ្លួនអ្នកមានភាពផ្លាស់ប្តូរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចខាងក្រោមនេះ អាចជួយផ្លាស់ប្តូរអ្នកមួយជំហាន ដើម្បីឲ្យបុរសមើលទៅកាន់តែកាន់តែទាក់ទាញជាងមុន៖

១. ជ្រើសរើសម៉ូតសក់ដែលទាន់សម័យ និងសាកសមនឹងមុខរបស់អ្នក

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

សក់គឺជាផ្នែកដ៏សំខាន់មួយនៃរាងកាយ ដែលអាចធ្វើឲ្យបុរសមានភាពសង្ហាជាងមុន។ ការកាត់សក់ថ្មី គឺជាវិធីដ៏ល្អមួយដើម្បីបង្ហាញខ្លួនក្មេងជាងវ័យ។ ប្រសិនបើសក់របស់អ្នកវែងខ្លាំង​ ឬ វែងតែផ្នែកចំហៀង អ្នកត្រូវតែហ៊ានកាត់សក់ដើម្បីធ្វើឱ្យសក់របស់អ្នកទាន់សម័យ និងមើលទៅពុំសូវមានសម្ពាធនៅលើ ក្បាលខ្លាំង។​ អ្នកអាចលាបពណ៌សក់បាន ប្រសិនបើវាមើលទៅសមរម្យ និងសាកសមនិងអ្នក។

២. ផ្លាស់ប្តូរជាមួយនឹងការជ្រើសរើសសម្លៀកបំពាក់ឲ្យបានសមស្របនឹងរាងកាយរបស់អ្នក

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ការជ្រើសរើសសម្លៀកបំពាក់ គឺជាកត្តាសំខាន់ដែលអាចឲ្យគេមើលឃើញថាអ្នកប្លែក។ ផ្គូរផ្គងសម្លៀកបំពាក់ឲ្យបានសមស្របនឹងរាងកាយរបស់អ្នក ដោយជ្រើសរើសស្តាយផ្ទាល់ខ្លួនរបស់អ្នក ជាមួយពណ៌ និងម៉ូតដែលសក្តិសម សម្រាប់អ្នកដោយមិនប្រកាន់ថា សម្លៀកបំពាក់ទាំងនោះចាស់ ឬ ថ្មី នោះទេ។ 

៣. អនុវត្តការថែរក្សាស្បែករបស់អ្នកជាប្រចាំ

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ការថែរក្សាស្បែករបស់អ្នក នឹងធ្វើឲ្យអ្នកមើលទៅមានសុខភាពល្អ និងក្មេងជាងវ័យ។ អ្នកគួរតែឧស្សាហ៍កោររោម កោរពុកម៉ាត់ ឬ កោរពុកចង្កា ឬ ក៏កោរឲ្យខ្លី ដើម្បីឲ្យមើលទៅក្មេងជាងវ័យ និងជាពិសេស កុំភ្លេចលាងមុខអ្នកឱ្យបាន ២ ដងក្នុងមួយថ្ងៃ (មួយដងពេលព្រឹក និងមួយដងមុនពេលចូលគេង)។ បើសិនជាអាច អ្នកអាចប្រើប្រាស់ក្រែមលាបមុខសម្រាប់បុរស ដើម្បីផ្តល់សំណើមដល់មុខរបស់អ្នក បន្ទាប់ពីអ្នកលាងសម្អាតវា។ ម្យ៉ាងវិញទៀត វាក៏អាចជួយឲ្យស្បែករបស់អ្នករលោង ការពារស្នាមជ្រួញនិងការពារពីកម្ដៅថ្ងៃផងដែរ។ អ្វីដែលពិសេសនោះគឺធ្វើឲ្យស្បែករបស់អ្នកភ្លឺរលោងជាងមុន៕

ប្រភព៖ wikihow.com

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T