Ansu Fati បានទទួលយក Challenge មួយ ដើម្បី ជួយសង្គ្រោះប្រជាជានក្នុងអំឡុងពេល​ Covid-១៩

//s5.kh1.co/7d/7d065abe2879b4c7b9816610722a547577efe97b.jpg
កីទ្បា

 ២៨-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធរបស់ក្រុម Barcelona កីឡាករ Ansu Fati បានប្រកាសកាលពីថ្ងៃពុធនេះថា គាត់បានចូលរួមក្នុងយុទ្ធនាការសាមគ្គីភាពមួយឱ្យឈ្មោះថា “ គ្មានផ្ទះណាមួយដែលគ្មានអាហារនោះទេ”

ខ្សែប្រយុទ្ធរបស់ក្រុម Barcelona កីឡាករ Ansu Fati បានប្រកាសកាលពីថ្ងៃពុធនេះថា គាត់បានចូលរួមក្នុងយុទ្ធនាការសាមគ្គីភាពមួយឱ្យឈ្មោះថា “ គ្មានផ្ទះណាមួយដែលគ្មានអាហារនោះទេ” ដែលជាគំនិតផ្តួចផ្តើមមួយដែលបានធ្វើឡើងក្នុងគោលបំណងជួយដល់ក្រុមគ្រួសារដែលកំពុងខ្វះខាតអាហារដោយសារតែវិបត្តិ​Covid-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ansu Fati
Ansu Fati

តារាល្បីជាច្រើនទាំងខាងផ្នែកខាងវប្បធម៌ កីឡា និងផ្នែកចិត្តវិទ្យាបានចូលរួមគ្នាជាធ្លុងមួយដើម្បីជួយដល់អង្គការផ្គត់ផ្គង់ស្បៀងអាហារ ហើយ Ansu Fati បានទទួលយក Challenge មួយនេះ ពីលោកស្រី Maria Jesus Catala ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនសាជីវកម្ម CaixaBank នៅតំបន់ Andalusia និង Extremadura ភាគខាងលិច។

លោកស្រី Maria Jesus Catala
លោកស្រី Maria Jesus Catala

កីឡាករវ័យ ១៧ ឆ្នាំរូបនេះបានបន្ត Challenge មួយនេះទៅកាន់មិត្តរួមក្រុម Barcelona របស់គាត់ពីរនាក់ទៀតគឺ Ivan Rakitic និង Junior Firpo ដើម្បីផ្តល់ជំនួយលើយុទ្ធនាការនេះ ដូច្នេះប្រាកដណាស់ថា អ្នកទាំងពីរនឹងព្រមទទួលយក Challenge មួយនេះនៅប៉ុន្មានម៉ោងខាងមុខនេះ៕

Ansu Fati
Ansu Fati
Ivan Rakitic និងមិត្តរួមក្រុម
Ivan Rakitic និងមិត្តរួមក្រុម
Junior Firpo និងមិត្តរួមក្រុម
Junior Firpo និងមិត្តរួមក្រុម

ប្រភពMarca

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T