រកឯណាប្តីបែបនេះ! ស្វាមី សុគន្ធកញ្ញា ពរកូន មកមើលប្រពន្ធ ដល់កន្លែងថត មើលទៅកក់ក្តៅខ្លាំង

//s5.kh1.co/94/94c53c3791b1459e1b1e15724201882487090a81.jpg
តារា & កម្សាន្ដ

 ២៨-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ហេតុតែស្រលាញ់ប្រពន្ធខ្លាំង ស្វាមីសុគន្ធ កញ្ញា សុខចិត្តពរកូន មកមើលខ្លួន ដល់កន្លែងថត យ៉ាងផ្អែមល្អែម។

ភ្នំពេញ៖​ ជាការពិតវាមានរយៈពេល១ឆ្នាំ ចាប់តាំង អ្នកនាង ឱក សុគន្ធ កញ្ញា បានចាប់ដៃ លោក អ៊ឹង សុខលីចូលរោងការ ថែមទាំងបានចំណងដៃ កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីថ្មីៗនេះ តារាចម្រៀងស្រីលំដាប់ជួរមុខប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានចែកចាយរូបភាព មួយយ៉ាងផ្អែមល្អែមជាមួយនឹង ស្វាមីរបស់នាង រួមថែមទាំង កូនប្រុស ថែមទៀតផង។

ដោយឡែក ស្របពេលក្នុងនោះដែរ ស្វាមីរបស់ម្ចាស់បទ «កូនយំល្វើយៗ» ក៏បានឃើញ មានវត្តមានរបស់លោក នៅទីតាំងថតនោះដែរ បើទោះជាលោកមិនមានការងារអ្វីនៅទីនោះក៏ដោយ។ ដោយស្វាមីរបស់នាង បានអង្គុយមើលថែកូនប្រុស រងចាំភរិយាជាទីស្រលាញ់ដល់ថតចប់ មើលទៅពិតជាមានក្តីសុខ និងភាពកក់ក្តៅខ្លាំងតែម្តង។

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះ មានមហាជន និងហ្វេនៗ បានសរសើរ​នឹង លួចច្រណែន ជាមួយភាពផ្អែមល្អែមដែលសាងជារឿយៗ របស់គ្រួសារដ៏សែនកក់ក្តៅ និងមានសុភមង្គលមួយនេះ៕ 

សូមទស្សនារូបខាងក្រោម៖

អ្នកនាង ឱក សុគន្ធ កញ្ញា 
អ្នកនាង ឱក សុគន្ធ កញ្ញា 
អ្នកនាង ឱក សុគន្ធ កញ្ញា 
អ្នកនាង ឱក សុគន្ធ កញ្ញា 
អ្នកនាង ឱក សុគន្ធ កញ្ញា និងក្រុមគ្រួសារ 
អ្នកនាង ឱក សុគន្ធ កញ្ញា និងក្រុមគ្រួសារ 
អ្នកនាង ឱក សុគន្ធ កញ្ញា និងក្រុមគ្រួសារ 
អ្នកនាង ឱក សុគន្ធ កញ្ញា និងក្រុមគ្រួសារ 
អ្នកនាង ឱក សុគន្ធ កញ្ញា និងក្រុមគ្រួសារ 
អ្នកនាង ឱក សុគន្ធ កញ្ញា និងក្រុមគ្រួសារ 
ឱក សុគន្ធកញ្ញា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T