ភ្ញាក់ផ្អើល! ថៃទើបរកឃើញថ្មភ្នំដ៏ធំ ដែលមានរូបរាងស្រដៀងនឹងសត្វពស់

//s5.kh1.co/98/98a3e600ba3b7a486a02feb201db8539f9ea0881.jpg
សង្គម

 ២៨-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ មានប្រិយមិត្ដអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចែករំលែកនូវរូបភាពគួរឲ្យភ្ញាក់ផ្អើល ដែលបង្ហាញពីដុំថ្មធំៗមើលទៅស្រដៀងនឹងសត្វពស់ (ពស់ថ្លាន់) ដែលមានទីតាំងស្ថិត​ក្នុង​​ខេត្ត​បឹង​កាន​ (บึงกาฬ) ប្រទេសថៃ

ថៃ៖ ថ្មីៗនេះ មានប្រិយមិត្ដអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចែករំលែកនូវរូបភាពគួរឲ្យភ្ញាក់ផ្អើល ដែលបង្ហាញពីថ្មភ្នំដ៏ធំមើលទៅស្រដៀងនឹងសត្វពស់ ដែលមានទីតាំងស្ថិត​ក្នុង​​ខេត្ត ​បឹង​កាន​ (บึงกาฬ) ប្រទេសថៃ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បឹងកាន គឺជាខេត្ដដ៏ស្ងប់ស្ងាត់មួយស្ថិតនៅភាគឦ​សានប្រទេសថៃ ដែលមានកន្លែងប្លែកៗ និងស្អាតៗជាច្រើន គួរជាទីគាប់ចិត្ដសម្រាប់អ្នកនិយមដើរព្រៃ ឬដំណើរបែបផ្សងព្រេងជាដើម។ តួយ៉ាង គឺជាថ្មភ្នំដ៏ធំសម្បើម ដែលមានរូបរាងស្រដៀងនឹងសត្វពស់នោះតែម្ដង។

បើតាមជំនឿគេបានតំណាលថា ថ្មភ្នំដ៏ចម្លែកនោះ គឺជាសត្វពស់ដែលត្រូវបណ្ដាសា ខណៈមនុស្សមួយចំនួនទៀត​គិត​ថា​ ជាសត្វពស់ដែលមាន​ទំហំ​ធំកាលពីរាប់លានឆ្នាំមុន ​លុះក្រោយ​ពេលងាប់​ទៅ វា​ក៏​កើត​ទៅ​ជា​ថ្ម​ដូច​ដែល​យើង​ឃើញ​សព្វថ្ងៃនេះតែម្ដង។​

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការយល់ឃើញ ក៏ដូចជាពាក្យតំណាលតៗគ្នាតែប៉ុណ្ណោះ ហើយចំពោះរឿងរ៉ាវនៅពីក្រោយថ្មភ្នំដ៏អាថ៌កំបាំងនេះយ៉ាងណានោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ យ៉ាងណាមិញ ទីតាំងខាងលើកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងខេត្ដបឹងកាន ហើយជាពិសេសនៅទីនោះក៏កំពុងក្លាយជាទីកន្លែងគួរឲ្យចាប់អាម្មណ៍សម្រាប់អ្នកមានជំនឿអរូបី ចង់ទៅធ្វើការបូងសួងដើម្បីសុំសេចក្ដីសុខផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
ថ្មភ្នំ ដែលស្រដៀងនឹងសត្វពស់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T