បេសកកម្មជា​ប្រវត្តិសាស្ត្ររបស់ NASA-SpaceX ត្រូវបានពន្យារពេល ដោយសារបញ្ហា​មួយនេះ

//s5.kh1.co/57/575da4dc731b4df257f8175372c0aba6cd319abc.jpg
បច្ចេកវិទ្យា

 ២៨-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បេសកកម្ម​​ប្រវត្តិសាស្ត្ររបស់អង្គការ NASA​ និង SpaceX ក្នុងការបញ្ជូនយានផ្ទុកមនុស្សឡើងទៅស្ថានីយ៍អវកាស កាលពីថ្ងៃពុធម្សិលម៉ិញនេះ ត្រូវបានផ្អាកបណ្តុះអាសន្នសិន ដោយសារអាកាសធាតុមិនអំណោយផល

ផ្លូរីដា៖ បេសកកម្ម​​ប្រវត្តិសាស្ត្ររបស់អង្គការ NASA​ និង ក្រុមហ៊ុន SpaceX ក្នុងការបញ្ជូនយានផ្ទុកមនុស្សឡើងទៅស្ថានីយ៍អវកាស កាលពីថ្ងៃពុធម្សិលមិញនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្នសិន ដោយសារអាកាសធាតុមិនអំណោយផល ដែលវាអាចបង្កគ្រោះថ្នាក់ ខណៈពេល​ចេញដំណើរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អវកាសយានិកជើងចាស់​ លោក Bob Behnken និងលោក Doug Hurley
អវកាសយានិកជើងចាស់​ លោក Bob Behnken និងលោក Doug Hurley

ការបាញ់បង្ហោះយានផ្ទុកមនុស្សឡើងទៅស្ថានីយ៍អវកាសចេញពីទឹកដីសហរដ្ឋអាមេរិកនេះ គឺជាបេសកកម្មក្នុងប្រវត្តិសាស្ត្រ​មិនធ្លាប់មានជិត ១០ឆ្នាំ​ បន្ទាប់ពីកម្មវិធី Space Shuttle របស់អង្គការ NASA ត្រូវបានបិទ​កាលពីឆ្នាំ ២០១១។ ហើយចាប់តាំងពីពេលនោះមក អវកាសយានិកអាមេរិករបស់អង្គការ NASA ត្រូវបានបញ្ជូនឡើងទៅស្ថានីយ៍អវកាស​ ដោយពឹងផ្អែកលើ​យាន Soyuz របស់អង្គការអវកាសរុស្ស៊ី ដែលមានតម្លៃប្រមាណ ៨៦ លានដុល្លារសម្រាប់មួយកៅអី។

អវកាសយានិកជើងចាស់​ លោក Bob Behnken និងលោក Doug Hurley
អវកាសយានិកជើងចាស់​ លោក Bob Behnken និងលោក Doug Hurley

គួរឱ្យដឹងផងដែរថា សំរាប់​កាលបរិច្ឆេទ​បាញ់បង្ហោះបន្ទាប់ អង្គការ NASA គ្រោងកំណត់យក​ថ្ងៃទី ៣០ ខែឧសភា​ វេលាម៉ោង ៣ៈ២២នាទីរសៀល (ម៉ោងនៅរដ្ឋផ្លូរីដា) ហើយក្នុងនោះ​ អវកាសយានិកជើងចាស់ពីររូបគឺលោក Bob Behnken និងលោក Doug Hurley នឹងត្រូវធ្វើដំណើរ​តាមរយៈយាន Crew Dragon របស់ក្រុមហ៊ុន SpaceX ដោយចំណាយពេលប្រហែល ១៩ម៉ោង ដើម្បីឡើងទៅដល់ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS)។ ទន្ទឹមគ្នានេះដែរ SpaceX ក៏នៅតែសង្ឃឹមយ៉ាងមុតមាំថា ខ្លួននឹងក្លាយជាក្រុមហ៊ុនឯកជនដំបូងគេ ដែលអាច​បញ្ជូនមនុស្ស​ឡើងនៅទីអវកាសបានជោគជ័យ៕

លក្ខខណ្ឌអាកាសធាតុ បានបង្ខំឱ្យការបាញ់បង្ហោះយានដឹកជញ្ជូនមនុស្សឡើងទៅទីអវកាស ត្រូវពន្យារពេល

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T