អ្នកពូកែរិះគន់ ភ្លឺភ្នែក! ក្រោយ បេនី យ៉ាំង បង្ហាញរូបពេលកែសម្ផស្សពីមុន និងសារដ៏មានន័យ ចាក់ដោត

//s5.kh1.co/6a/6acf7159164fa19ff408b67188474c335dda0e37.jpg
តារា & កម្សាន្ដ

 ២៨-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជាការពិតណាស់ បច្ចុប្បន្ន បេនី យ៉ាំង កាន់តែជោគជ័យលើមុខជំនួញផ្ទាល់ខ្លួនយ៉ាងខ្លាំង បើទោះបី នាងឃ្លាតឆ្ងាយពីសិល្បៈក៏ដោយ។

ភ្នំពេញ៖ កញ្ញា បេនី យ៉ាំង ជាអតីតតារាស្រី ដែលត្រូវបានគេស្គាល់ដឹងថា នាងចូលចិត្តកែសម្ផស្សច្រើន ដោយបច្ចុប្បន្ន រូបសម្រស់នាងបានផ្លាស់ប្ដូរខ្លាំង ក្រោយទទួលបានការកែសម្ផស្សច្រើនលើកច្រើនសារមកនេះ។ ជាពិសេស នាងក៏ធ្លាប់ត្រូវាបាន ទស្សិកជនជាច្រើនសើចចំអក លើរឿងកែសម្ផស្សខុស ធ្វើឲ្យច្រមុះនាងខូច មិនមានរូបរាងដូចដើមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី មុខមាត់នាងមិនដូចពីមុន តែនាងក៏នៅតែស្រស់ស្អាត ជាពិសេស រូបរាងនៅថែស្លីមស្អាតដដែល។ ក្នុងនោះដែរ បើងាកមកមើល ជីវិតឯកជន អតីតតារាស្រីរូបនេះវិញ ក៏មិនធម្មតា ដោយពេលនេះ នាងមានមុខជំនួញក្នុងសុទ្ធតែជោគជ័យខ្លាំង រហូតមានអាចទិញផ្ទះធំស្កឹមស្កៃ ព្រមទាំងមានរថយន្តស៊េរីទំនើបជិះថែមទៀតផង។

ដោយឡែក ថ្មីៗនេះ បេនី យ៉ាំង បានបង្ហោះរូបភាពខ្លួនជាច្រើនសន្លឹក តាំងពីនាងនៅមានមុខស្អាត រូបភាពពេលនាងធ្វើការវះកាត់កែសម្ផស្ស។ ជាពិសេស នាងក៏បានសរសេរថាយ៉ាងចាក់ដោតថា៖

បើអ្នកគិតថាសម្រស់ធ្វើឲ្យអ្នកជោគជ័យ អ្នកគិតខុសហើយ ព្រោះបើអ្នកគ្មានសម្ថភាព គ្មានភាពរឹងមាំ ភាពការតស៊ូ នឹងភាពជាខ្លួនឯងការជោគជ័យនឹងរលាយ តាមនោះដែរ…អរគុណពេលវេលាដែលបានធ្វើឱ្យខ្ញុំចេះបែងចែកនូវរឿងរ៉ាវជាច្រើន ស្គាល់នៅអ្វីៗគ្រប់យ៉ាងក្នុងជីវិត ឆាកជីវិតមនុស្សតែងមានសុខ និងទុក្ខ ភាពជោគជ័យមិនមែនគេងមួយយប់ភ្ញាក់ឡើងបានវានោះទេ…ធ្វើហើយធ្វើទៀតធ្វើរហូតភាពបរាជ័យក្លាយជាភាពជោគជ័យ តោះមកមើលសមិទ្ធិផល មនុស្សស្រីម្នាក់ដែលបាត់បង់សម្រស់ ដែលជួបការដៀលត្មេះគ្រប់បែបយ៉ាងពីមនុស្សជុំវិញខ្លួនមួយចំនួនបន្តិចទៅមើលថានាងអាចបានសមិទ្ធិផល ដោយយ៉ាងណាដែរ រាល់ថ្ងៃនេះខ្ញុំតែងអរគុណខ្លួនឯងដែលមិនព្រមបោះបង់ ទោះជីវិតមួយនេះមានបញ្ហាច្រើនយ៉ាងណាក៏ដោយ។

សម្ដី បេនី យ៉ាំង

ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ នាងបានបង្ហាញរូបភាពពីការតស៊ូ បើទោះបី ធ្លាប់គេមើលងាយ ថាឲ្យនាងយ៉ាងណាក៏ដោយ ក៏នាងនៅតែតស៊ូរហូតមានអ្វីគ្រប់យ៉ាងមកទល់នឹងសព្វថ្ងៃនេះ។ ជាក់ស្ដែង ក្រោយឃើញរូបភាព និង សារបែបនេះរួច ក៏មានអ្នកលេងបណ្ដាញសង្គម ជាច្រើនសរសើរពីការតស៊ូរបស់នាងមិនដាច់ពីមាត់ឡើយ៕

សូមទស្សនារូបភាពខាក្រោម៖

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង

ចង់ដឹងកាន់តែច្បាស់ពីរូបភាព បេនី យ៉ាំង សូមចុចលើ Link ខាងក្រោមមួយនេះ៖

 https://www.facebook.com/LySokhuntheary/posts/907771523053265 

បេនី យ៉ាំង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T