ផ្នត់គំនិត​បែបណា​ជួយឲ្យ​ជីវិត​អភិវឌ្ឈន៍ទៅមុខ? ហើយ​បែបណា​ធ្វើឲ្យជីវិត​នៅ​ទ្រឹង​មួយ​កន្លែង?

//s5.kh1.co/f1/f1cc77e83d6e3a32f56c73782d662711a58509eb.jpg
យល់ដឹង

 ២៨-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ផ្នត់គំនិត (Mindset) គឺសំដៅទៅលើការគិត និង ជំនឿរបស់អ្នក ទៅលើភាពវ័យឆ្លាត និង ទេពកោសល្យ​របស់ខ្លួនអ្នកផ្ទាល់ មានន័យថា ខ្លួនអ្នកផ្ទាល់ ជាអ្នកដើរតួនាទីក្នុងការជំរុញធ្វើឲ្យ​ភាពវ័យឆ្លាត ក៏ដូចជា​ទេពកោសល្យខ្លួនឯង មានការអភិវឌ្ឈន៍ ទៅមុខ ឬ នៅនឹងទ្រឹងមួយកន្លែង

តើអ្វីដែលអ្នកជឿលើខ្លួនអ្នក អាចជះឥទ្ធិពលដល់ភាពជោគជ័យឬបរាជ័យរបស់អ្នក? យោងទៅតាមសាស្ត្រាចារ្យផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ ស្ទែនហ្វដ លោកស្រី Carol Dweck បានមានប្រសាសន៍ថា ជំនឿរបស់យើងម្នាក់ៗដើរតួយ៉ាងសំខាន់ក្នុងអ្វីដែលអ្នកចង់បាន ក៏ដូចជា​អ្វីដែលយើងសម្រេចបាន​ និងទទួលបានក្នុងជីវិត។ លោកស្រីផ្ទាល់ជាអ្នករកឃើញ ថាវាជាផ្នត់​គំនិតរបស់យើងដែលដើរតួយ៉ាងសំខាន់ក្នុងការកំណត់សមិទ្ធិផល និងជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើអ្វីទៅជា ផ្នត់គំនិត?

ផ្នត់គំនិត (Mindset) គឺសំដៅទៅលើការគិត និង ជំនឿរបស់អ្នក ទៅលើភាពវ័យឆ្លាត និង ទេពកោសល្យរបស់ខ្លួនអ្នកផ្ទាល់ មានន័យថា ខ្លួនអ្នកផ្ទាល់ ជាអ្នកដើរតួនាទីក្នុងការជំរុញធ្វើឲ្យ​ភាពវ័យឆ្លាត ក៏ដូចជាទេពកោសល្យខ្លួនឯង មានការអភិវឌ្ឈន៍ ទៅមុខ ឬ នៅនឹងទ្រឹងមួយកន្លែង។  

Mindset
Mindset

ផ្នត់គំនិតថេរ និង ផ្នត់គំនិតរីកចម្រើន(Fixed Mindset and Growth Mindset)

លោកស្រី Dweck បានលើកឡើងថាមនុស្សជាច្រើនបានទទួលការបណ្តុះបណ្តាល​នៅក្នុង​ផ្នត់គំនិតពីរប្រភេទ ជាញឹកញាប់តាមរយៈវិធីដែលត្រូវបានចិញ្ចឹមបីបាច់ឡើង ឬបទពិសោធន៍​របស់ពួកគេបានឆ្លងកាត់ពីសាលារៀនមក។ លើសពីនេះទៀតសោត ផ្នត់គំនិតត្រូវបានបែងចែក ជា ២ប្រភេទគី ផ្នតគំនិតថេរ និង​ ផ្នត់គំនិតរីកចម្រើន។

Carol S. Dweck, an American psychologist
Carol S. Dweck, an American psychologist

ចំពោះមនុស្សដែលមានផ្នត់គំនិតថេរ ពួកគេជឿជាក់ថាទេពកោសល្យ រួមទាំងភាពវ័យឆ្លាតទាំងអស់ ដែលពួកគេមានគឺថេរ និងមិនអាចផ្លាស់ប្តូរបាន។ ពួកគេមើលឃើញថាបញ្ហាដែលកើតឡើងជុំវិញខ្លួន​គេគីសុទ្ធសឹងតែជាឧបសគ្គហើយពួកគេជាអ្នកដាក់កម្រិតអោយខ្លួនឯងថា ខ្លួនគ្មាន​សមត្ថភាព​គ្រប់គ្រាន់ក្នុងការដោះស្រាយឧបសគ្គដែលខ្លួនកំពុងប្រឈមបានទេ។

Fixed Mindset
Fixed Mindset

ផ្ធុយទៅវិញ សម្រាប់អ្នកដែលមានផ្នត់គំនិតរីកចម្រើន ពួកគេជឿថា ចំណេះដឹង ភាពវ័យឆ្លាត រួមទាំងសមត្ថភាពទាំងអស់ដែលពួកគេមាន ពិតណាស់សុទ្ធតែអាចអភិវឌ្ឈនិងអាចពង្រឹង​អោយខ្លាំងក្លា ជាងមុនបាន តាមរយៈការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែង ជម្នះនូវឧបសគ្គ​ទាំងឡាយដែលខ្លួនបានជួប។

Growth Mindset
Growth Mindset

ហេតុអ្វី ផ្នត់គំនិត​មានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ ?

ជាដំបូង អ្នកត្រូវដឹងថា ផ្នត់គំនិតរបស់អ្នកដើរតួយ៉ាងសំខាន់ណាស់ នៅពេលដែលអ្នក​ប្រឈម​មុខនឹងឧបសគ្គក្នុងជីវិត។ នៅក្នុងការសិក្សា ក៏ដូចជា ក្នុងការធ្វើអ្វីមួយផ្សេងៗ ប្រសិនបើអ្នក អាចធ្វើការបណ្តុះ នូវផ្នត់គំនិតរីកចំរើន ចូលទៅក្នុងខ្លួនអ្នកបាន នោះវានឹងក្លាយជាកម្លាំងចលករ មួយដែលបញ្ឆេះនិងពន្យុះ អោយអ្នកអាចសម្រេចកិច្ចការនោះ ប្រកបដោយភាពជោគជ័យ យ៉ាងធំធេងបំផុត។

ផ្ទុយទៅវិញ ប្រសិនបើមនុស្សម្នាក់ៗ មិនព្រមបណ្តុះផ្នត់គំនិតខ្លួនអោយមានភាពចម្រើនទេនោះ ពួកគេនឹងផុងខ្លួន ចូលទៅក្នុងផ្នត់គំនិត​ មួយជាផ្នត់គំនិតថេរ ដែលជាផ្នត់គំនិតរុញច្រានពួកគេ ខ្លូនឯងមិនអាចសម្រេចនូវអ្វីដែល​ពួកគេចង់​បាន ឬស្រមៃចង់បាន។​ 

រូបតំណាង
រូបតំណាង

ដូច្នេះហើយ ទើបការសិក្សាស្វែងយល់ ពីពាក្យថា​ ផ្នត់គំនិត និង ភាពខុសគ្នានៃផ្នត់គំនិតថេរ និង ផ្នត់គំនិតរីកចំរើន នឹងក្លាយជាគ្រឿងមួយជួយដល់អ្នក ក្នុងការអភិវឌ្ឈ ផ្នត់គំនិតរបស់​អ្នកអោយ​មានភាពរីកចំរើន និង ជម្រុះចោល នូវផ្នត់គំនិតថេរ ទាំងឡាយដែល រុញច្រានអ្នក ចាកឆ្ងាយពី គោលដៅ ក៏ដូចជាភាពជោគជ័យដែលខ្លួនចង់បាន៕

Va Bunning
Joker 5 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T