លុយបានមកចេះតែមិនសល់ ឥឡូវមកដឹងពីគន្លឹះសន្សំលុយងាយៗទាំង៤យ៉ាង​នេះ

//s9.kh1.co/39/395e0ed424f74327be3d129e139c854b6c814ece.jpg
យល់ដឹង

 ៣១-កក្កដា-២០២៣ ៨ព្រឹក · ៩ ខែមុន

ប្រាក់គឺជាគោលដៅមួយដ៏ធំ ដែលមនុស្សសឹងតែគ្រប់គ្នាស្វែងរកដើម្បីធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង ហើយដើម្បីទុកដាក់ប្រាក់កាសឲ្យនៅជាមួយអ្នកជារឿយៗគឺត្រូវធ្វើការសន្សំប្រាក់។​

យល់ដឹង៖ ប្រាក់គឺជាគោលដៅមួយដ៏ធំ ដែលមនុស្សសឹងតែគ្រប់គ្នាស្វែងរកដើម្បីធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង ហើយដើម្បីទុកដាក់ប្រាក់កាសឲ្យនៅជាមួយអ្នកជារឿយៗគឺត្រូវធ្វើការសន្សំប្រាក់។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

បុគ្គលខ្លះជំនាញខាងសន្សំប្រាក់ណាស់ សន្សំតាំងពីបាតដៃទទេ រហូតដល់មានផ្ទះ មានមុខរបរ មានកញ្ចប់ធានារ៉ាប់រង... ជាដើម ប៉ុន្តែបុគ្គលខ្លះទៀតមិនពូកែសន្សំទេ ឲ្យតែរកប្រាក់បានមក គឺតែងតែចាយអស់គ្មានសល់។​

អ៊ីចឹងហើយ ថ្ងៃនេះពួកយើងសុំលើកយកអត្ថបទមួយដែលបង្ហាញពីគន្លឹះនៃការសន្សំប្រាក់ឲ្យបានជោគជ័យ៖

១. ធ្វើកំំណត់ត្រាលើការចាយវាយរបស់អ្នក

ដើម្បីឈានដល់ការសន្សំប្រាក់បាន អ្នកត្រូវតែដឹងឲ្យច្បាស់ថាអ្នកចំណាយប្រាក់ទៅលើអ្វីខ្លះ? ដូច្នេះអ្នកត្រូវមានកំណត់ត្រានៃការចាយវាយរបស់អ្នកយ៉ាងជាក់លាក់ គឺត្រូវសរសេរនូវរាល់ការចំណាយប្រចាំថ្ងៃរបស់អ្នក សូម្បីតែកាហ្វេដែលអ្នកទិញផឹកនោះក៏ត្រូវកត់ត្រាចូលដែរ។

នៅពេលអ្នកបានកត់ត្រាហើយ សូមធ្វើការបែងចែកការចំណាយទាំងនោះតាមប្រភេទរបស់វាផង ដូចជា ចំណាយក្នុងផ្ទះ, ចំណាយក្រៅផ្ទះ, ចំណាយនៅកន្លែងការងារ ជាដើម។​

រូបភាពតំណាង
រូបភាពតំណាង

២. ត្រូវបូកបញ្ចូលការសន្សំក្នុងប្រាក់ទាំងអស់របស់អ្នក

បន្ទាប់ពីអ្នកដឹងហើយថាអ្នកចំណាយលើអ្វីខ្លះក្នុងមួយខែៗ ពេលនេះអ្នកត្រូវចាប់ផ្ដើមរំលែកប្រាក់មួយផ្នែកសម្រា​ប់ការចាយវាយ ហើយនៅសល់ប៉ុន្មាននោះគឺទុកសម្រាប់សន្សំ ហើយចាប់ពីចំនួនតិចតួចទៅ ហើយត្រូវបង្កើនចំនួនសន្សំនេះច្រើនទៅៗជារៀងរាល់ខែ។​

៣. រកវិធីកាត់កងការចំណាយ

បើសិនអ្នកមិនសូវសន្សំបានច្រើនដូចអ្នកចង់ទេ វាដល់ពេលហើយដែលអ្នកត្រូវកាត់បន្ថយការចំណាយរបស់អ្នក។ អ្នកត្រូវឆែកមើលបញ្ជីចំណាយរបស់អ្នក ហើយជ្រើសរើសការចំណាយណាដែលមិនសំខាន់សម្រាប់អ្នក ដូចជាការចំណាយទៅលើការដើរលេង ឬញ៉ាំអីនៅខាងក្រៅជាដើម។

រូបភាពតំណាង
រូបភាពតំណាង

៤. ត្រូវមានគោលដៅសន្សំច្បាស់លាស់

អ្នកត្រូវចេះដាក់គោលដៅលើការសន្សំ ដោយចាប់ផ្ដើមគិតថាតើអ្នកសន្សំទុកសម្រាប់អ្វី? សន្សំរយៈពេលខ្លីឬរយៈពេលវែង? អ្នកត្រូវការប្រាក់ប៉ុន្មានសរុបទាំងអស់? ហើយអ្នកគុណគូមើលថាតើត្រូវចំណាយពេលប៉ុន្មានទើបសន្សំបាន។

រូបភាពតំណាង
រូបភាពតំណាង

ប្រភពbettermoneyhabits

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T