ភ្នំពេញ៖ បន្ទាប់ពីមានការចុះផ្សាយ ក៏ដូចជាការព្រួយបារម្ភពីសំណាក់មហាជននៅលើបណ្ដាញសង្គមអំពីសុខភាពព្រះនាងដែលបានជួបនឹងអន្ទិត កក្កដា សុភ័ណ្ឌ ក្រោយមកព្រះនាងតូច នរោត្ដម ជេនណា ក៏បានថ្លែងសារនៅលើទំព័រហ្វេសប៊ុករបស់ព្រះនាងថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូមជម្រាបសួរពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ ដែលព្រួយបារម្ភអំពីខ្ញុំ ក្រោយពីមានការផុសផ្សាយថា លោក កក្តដា សោភ័ណ បានជួបខ្ញុំ ។ខ្ញុំចង់ជម្រាបថា រូបនេះ ថតតាំងពីជាង៧ខែមកហើយ ដែលកាលនោះរូបគាត់បានមកលេងខ្ញុំនៅព្រះដំណាក់មែន តែរយះពេលជាង៧ខែមកនេះខ្ញុំពុំដែលបានជួបគាត់ទៀតនោះទេ ។ ខ្ញុំសូមអរគុណណាស់ដែលពុកម៉ែបងប្អូនព្រួយបារម្ភអំពី សុខភាពខ្ញុំ ខ្ញុំនិងក្រុមគ្រួសារពុំបានចេញពីព្រះដំណាក់បើគ្មានការចាំបាច់នោះទេ ទោះបីជាចេញទៅណាមកណាក៏ពាក់ម៉ាស និងលាងដៃដោយអាល់កុលការពារជាប្រចាំដែរ។ខ្ញុំចង់ជម្រាបថា រូបនេះ ថតតាំងពីជាង៧ខែមកហើយ ដែលកាលនោះរូបគាត់បានមកលេងខ្ញុំនៅព្រះដំណាក់មែន តែរយះពេលជាង៧ខែមកនេះខ្ញុំពុំដែលបានជួបគាត់ទៀតនោះទេ។

ព្រះនាងបានបន្តថា៖
ខ្ញុំ និងក្រុមគ្រួសារសូមជូនពរដល់បងប្អូនដែលកំពុងមានជំងឺកូវីដទាំងអស់ទាំងសិល្បករ ក៏ដូចជាប្រជាជនដទៃទៀតឆាប់ជាសះស្បើយឡើងវិញ ហើយបងប្អូនទាំងសូមមេត្តារួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណ៍របស់រាជរដ្ឋាភិបាលនៃយើង។ ជាមួយគ្នាខ្ញុំ និងក្រុមគ្រួសារក៏សូមបួងសួងទេវតាថែរក្សាប្រទេសកម្ពុជា សូមជួយថែរក្សាការពារប្រជាជនខ្មែរ ក៏ដូចជាប្រទសកម្ពុជាទាំងមូលបានជៀសផុតពីជំងឺកូវីដ១៩នេះ អោយបានឆាប់ៗបំផុត









