អាហារ ៥ ប្រភេទដែលអ្នកគួរតែចៀសវាងទុកក្នុងទូទឹកកក ឬ កន្លែងដែលត្រជាក់

//s5.kh1.co/e6/e6f66653a823dd06b65a09bf3faf1f6658d869f1.jpg
នារី

 ២៧-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បញ្ជីអាហារដែលអ្នកមិនត្រូវដាក់ក្នុងកន្លែងដែលកក ប្រសិនបើអ្នកចង់រក្សាគុណភាពរបស់អាហារទាំងនោះ

ទោះបីជារបស់របរផ្ទះបាយអាចរកបានយ៉ាងងាយក៏ដោយ ក៏ពេលខ្លះវាអាចធ្វើឲ្យយើងច្រឡំដៃ ឬ ភ្លេចភ្លាំង ឬ នៅពេលដែលអ្នកធ្វើដំណើរផ្លូវឆ្ងាយជាដើម។ យ៉ាងណាក៏ដោយ ក៏មានអាហារមួយចំនួនដែលអ្នកមិនគួរដាក់ក្នុងទូទឹកកក ឬ កន្លែងដែលត្រជាក់បានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ ជាបញ្ជីអាហារដែលអ្នកមិនត្រូវដាក់ក្នុងកន្លែងដែលកក ប្រសិនបើអ្នកចង់រក្សាគុណភាពរបស់អាហារទាំងនោះ៖

១. ទឹកដោះគោ

ទឹកដោះគោគឺជារឿងដំបូងដែលយើងតែងតែចង់ស្តុកទុកក្នុងកន្លែងត្រជាក់ គឺត្រឹមត្រូវ។ ប៉ុន្តែនៅពេលដែលអ្នកយកវាចេញហើយវារលាយហើយនោះ បានន័យថាសមាសធាតុផ្សំរបស់វានឹងធ្លាក់ចុះដូចគ្នាដូច្នេះ វានឹងប្រែទៅជាល្បាយ និងគ្មានគុណភាព។

ទឹកដោះគោ
ទឹកដោះគោ

២. អាហារចៀន ឬ​ បំពង

មនុស្សភាគច្រើនចូលចិត្តបរិភោគដំឡូងបំពង អាហារដែលប្រើខ្លាញ់ និងអាហារក្រៀមៗ ប៉ុន្តែអាហារ ចៀន ឬ បំពងទាំងនេះប្រាកដជាបាត់បង់គុណភាពរបស់វា ប្រសិនបើវាកក។ ដូច្នេះ អ្នកគួរតែញ៉ាំអាហារសម្រន់ទាំងនេះក្នុងបរិមាណត្រឹមត្រូវ ជាជាងរក្សាទុកវា ហើយបរិភោគនៅពេលក្រោយ។ 

 អាហារចៀន ឬ​ បំពង
 អាហារចៀន ឬ​ បំពង

៣. ត្រសក់

អ្នកអាចប្រើចំណិតត្រសក់ដែលត្រជាក់សម្រាប់បិទលើត្របកភ្នែកបាន ប៉ុន្តែមិនគួរយកមកញុាំនោះទេ  ព្រោះថាផ្លែត្រសក់ដែលកក ក្រោយពេលហាន់ហើយ វានឹងមានសភាពស្រអាប់ ហើយនឹងមានរសជាតិប្លែក។​ អ្នកគួរតែខ្ចប់វាឲ្យបានល្អ ចាំរក្សាវានៅកន្លែងកក ទើបជាការប្រសើរ។

ត្រសក់
ត្រសក់

៤. កាហ្វេ

គ្រាប់កាហ្វេ ឬ កាហ្វេដែលដុះពីដី អាចនឹងធ្វើឲ្យមានក្លិនចម្លែក ប្រសិនបើអ្នកដាក់ក្លាសេ ឬ ដាក់ឲ្យនៅកន្លែងកក។ ហើយកាហ្វេរបស់អ្នកដែលដាក់នៅកន្លែងត្រជាក់នោះ ក៏មិនមានរសជាតិដូចគ្នាដែរ។ ប៉ុន្តែ បើអ្នកទុកវានៅក្នុងថង់កាហ្វេដែលមិនបានបើក ឬ ចំហរនោះទេ អ្នកនៅតែអាចរក្សាទុកក្នុងទូទឹកកកកបានដដែលរហូតដល់ទៅពីរ ឬ បីសប្តាហ៍។

គ្រាប់កាហ្វេ 
គ្រាប់កាហ្វេ 

៥. ផ្លែឈើ

អ្នកអាចរក្សាទុកបានតែផ្លែឈើស្ងួត ឬ ផ្លែឈើក្រៀមៗប៉ុណ្ណោះ ដែលអាចរក្សាគុណភាពនៅក្នុងកន្លែងដែលកកបាន មិនមែនសំដៅទៅលើផ្លែឈើដែលស្រស់ៗនោះទេ ពីព្រោះការដាក់ផ្លែឈើស្រស់នៅកន្លែងអាចធ្វើឲ្យផ្លាស់ប្តូររសជាតិ និងបន្ថយបរិមាណគុណភាពរបស់ផ្លែឈើ។ តែអ្នកក៏អាចរក្សាផ្លែឈើស្រស់ៗនៅកន្លែងត្រជាក់បាន មិនមែនកន្លែងកកទេ។ បើចង់រក្សានៅកន្លែងកក លុះត្រាតែអ្នកខ្ជប់វាជាមួយនឹងថង់ប្លាស់ស្ទិច ឬ ក្នុងប្រអប់ ឬ ក្នុងក្រឡ ទើបរក្សាគុណភាពវាបានល្អ៕

ផ្លែឈើស្ងួត ឫក្រៀម
ផ្លែឈើស្ងួត ឫក្រៀម
ផ្លែឈើ
ផ្លែឈើ

ប្រភព៖ ndtv.com

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T