ការពិតទៅ អាចម៍ផ្កាយដែលវាយប្រហារ នៅសម័យដាយណូស័រ បានធ្លាក់ចំមុំពិឃាដរបស់ផែនដី ដែលនាំឲ្យភាវៈរស់៧៥ភាគរយវិនាស

//s5.kh1.co/de/de3f8bc2e4380cb3c5d01f21ce9faaf17af878fc.jpg
បច្ចេកវិទ្យា

 ២៧-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាចម៍ផ្កាយនេះត្រូវបានគេគិតថា មានអង្កត់ផ្ចិតប្រហែល១២គីឡូម៉ែត្រ បានបង្កើតជារណ្ដៅ ប្រហែលជាជម្រៅ៣០គីឡូម៉ែត្រ។

ម៉ិកស៊ិក៖ ការវាយប្រហាររបស់អាចម៍ផ្កាយមកលើផែនដីរបស់យើងកាលពី៦៦លានឆ្នាំមុន គឺជាគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ អង្គអវកាសមួយនេះបានបំផ្លាញ៧៥ភាគរយ នៃប្រភេទសត្វទាំងអស់ រួមមានដាយណូស័រ ដែលវាធ្លាក់ចំកន្លែងគ្រោះថ្នាក់បំផុតរបស់ផែនដី នៅលើមុំពិឃាដ នេះបើយោងតាមការស្រាវជ្រាវថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាចម៍ផ្កាយបំផ្លាញជីវិតអស់៧៥ភាគរយ រួមទាំងដាយណូស័រ
អាចម៍ផ្កាយបំផ្លាញជីវិតអស់៧៥ភាគរយ រួមទាំងដាយណូស័រ

ការស៊ើបអង្កេតនៅទីតាំងរណ្ដៅ រួមជាមួយសកម្មភាពត្រាប់តាម (simulation) នៅលើកុំព្យូទ័របានបង្ហាញថា វាបានបុកទង្គិចផ្ទៃផែនដី ដោយទេរទៅដល់មុំ៦០ដឺក្រេ។ គ្រោះមហន្តរាយនេះបានធ្វើឲ្យអាកាសធាតុមានការធ្លាក់ចុះ។

អាចម៍ផ្កាយនេះបានធ្លាក់ចំតំបន់ឈូងសមុទ្រម៉ិកស៊ិក Gulf of Mexico ហើយវាមានផ្ទុកបរិមាណស្ពាន់ធ័រយ៉ាងច្រើន ពីមនោសិលារ៉ែ។ នៅពេលវត្ថុធាតុដើមនេះបានខ្ទាតទៅលើបរិយាកាសខ្ពស់ ហើយបានលាយលំជាមួយចំហាយទឹក នាំឲ្យអាកាសធាតុចាប់ផ្ដើមចុះត្រជាក់ នៅលើពិភពលោក។

តំបន់ដែលអាចម៍ផ្កាយធ្លាក់ចំ កាលពី៦៦លានឆ្នាំមុន
តំបន់ដែលអាចម៍ផ្កាយធ្លាក់ចំ កាលពី៦៦លានឆ្នាំមុន

លោក Gareth Collins សាស្ត្រាចារ្យមកពីមហាវិទ្យាល័យ Imperial College London បានឲ្យដឹងថា៖ «នៅចន្លោះមុំ៤៥ទៅ៦០ដឺក្រេ ផលប៉ះពាល់គឺមានឥទ្ធិពលខ្ពស់ ក្នុងការរួមផ្សំជាមួយចំហាយទឹកនិងកំទេចកំទី នៅទីលំហ។ ប្រសិនបើផលប៉ះពាល់កើតឡើង នៅមុំរាក់ឬចោតជាង នោះបរិមាណវត្ថុធាតុដើម ដែលបានខ្ទាតចូលទៅក្នុងបរិយាកាស គឺមានឥទ្ធិពលតិចជាង។»

រណ្ដៅតំបន់ទេសចរណ៍ដែលបង្កើតឡើងដោយអាចម៍ផ្កាយ
រណ្ដៅតំបន់ទេសចរណ៍ដែលបង្កើតឡើងដោយអាចម៍ផ្កាយ

អាចម៍ផ្កាយនេះត្រូវបានគេគិតថា មានអង្កត់ផ្ចិតប្រហែល១២គីឡូម៉ែត្រ បានបង្កើតជារណ្ដៅ ប្រហែលជាជម្រៅ៣០គីឡូម៉ែត្រ។ សព្វថ្ងៃនេះ រចនាសម្ព័ន្ធរណ្ដៅទំហំ២០០គីឡូម៉ែត្រនៅមិនឆ្ងាយពីឆ្នេរសមុទ្រ តំបន់ Yucatan Peninsula ប្រទេសម៉ិកស៊ិក ដែលមានផ្នែកកណ្ដាល ត្រូវបានថែរក្សាយ៉ាងល្អបំផុត ស្ថិតនៅក្បែរឆ្នេរនៃកំពង់ផែ Chicxulub៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T