ក្រុមហ៊ុន ​BMW អួត​ថា រថយន្ត​​ស៊េរី​ថ្មី​របស់​​ខ្លួន​ មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំងអស់​ទាស់!

//s5.kh1.co/8f/8f0c9a4747f4c9b4857e8fe743cdc1010e22fb88.jpg
បច្ចេកវិទ្យា

 ២៧-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្មីនេះៗក្រុមហ៊ុនផលិតរថយន្តស៊េរីទំនើបម៉ាក BMW បានដាក់បង្ហាញរថយន្តស៊េរីថ្មីរបស់ខ្លួនសម្រាប់ឆ្នាំ២០២០ នេះដែលមានឈ្មោះថា BMW X2

កាលពីថ្មីនេះៗក្រុមហ៊ុនផលិតរថយន្តស៊េរីទំនើបម៉ាក BMW បានដាក់បង្ហាញរថយន្តស៊េរីថ្មីរបស់ខ្លួនសម្រាប់ឆ្នាំ​២០២០ នេះដែលមានឈ្មោះ​ថា BMW X2។ សម្រាប់រថយន្តស៊េរីថ្មីនេះដែរ ក្រុមហ៊ុនថា ត្រូវបានផលិតឡើង​យ៉ាងប្រណិត និងបានបំពាក់ទៅដោយគ្រឿងអេឡិចត្រូនិចដែលទាន់សម័យជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BMW X2
BMW X2

រថយន្តម៉ាក BMW X2 នេះដែរគឺត្រូវបានក្រុមបច្ចេកទេសបំពាក់ទៅដោយគ្រឿងអេឡិចត្រូនិចជាច្រើនដូចជា ប្រព័ន្ធ xDrive25e ប្រព័ន្ធ C-Class ប្រភេទម៉ាស៊ីន X2 ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រុមហ៊ុន BMW ហើយជាពិសេសទៀតនោះគឺត្រូវបានបំពាក់ទៅដោយប្រព័ន្ធភ្លើង LED ថែមទៀតផង។

BMW X2
BMW X2
BMW X2
BMW X2

ចំណែកឯប្រភេទរថយន្តស៊េរីទំនើបនេះដែរគឺមានកម្លាំងម៉ាស៊ីនខ្លាំងរហូតដល់ 217bhp និងមានសន្ទុះ​នៃល្បឿន​កើនឡើងចាប់ពី 0,62mph រហូតដល់ 121mph ហើយជាពិសេសស៊ីសាំងត្រឹមតែ 4.1លីត្រប៉ុណ្ណោះ​ក្នុងការ​បើកបររយៈចម្ងាយ 100គីឡូម៉ែត។

BMW X2
BMW X2

សម្រាប់រថយន្តម៉ាក BMW X2 ស៊េរីថ្មីនេះត្រូវបានផលិតឡើងដើម្បីធ្វើការប្រកួតប្រជែង​ជាមួយក្រុមហ៊ុន​ផលិត​រថយន្តស៊េរីទំនើបដទៃទៀតដូចជា ក្រុមហ៊ុន Mercedes របស់ប្រទេសអាល្លឺម៉ង់ ក្រុមហ៊ុន Audi និងក្រុមហ៊ុន Lexus របស់សហរដ្ឋអាមេរិក ជាដើម៕

Chan Sokunthep
Joker (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T