ហេតុអ្វីបានជា អ្នកដែលចូលចិត្តEdit បង្ហោះរូបស្អាតៗ ក្នុងហ្វេសប៊ុក បែរជាមនុស្ស មិនសូវសប្បាយចិត្តទៅវិញ?

//s5.kh1.co/bd/bd16c2b82460fc2e96f15606fcceef2707bfb10f.jpg
យល់ដឹង

 ០១-មិថុនា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

ភាព​ស្រស់ស្អាត​ដែលមិន​មែន​ជា​របស់​យើង​ពិត​ប្រាកដ​យល់​ល្អ​ កុំ​ចង់​បាន​អី ព្រោះ​វា​មិន​អាច​ស្ថិត​ថេរទេ។​ នៅ​ថ្ងៃ​មួយ​វា​នឹង​បាត់​បង់​នៅ​ពេល​ដែល​គេ​គ្រប់គ្នា​បាន​ដឹង។

បរទេស៖​ ជា​ធម្មជាតិរបស់​មនុស្ស ​មិន​ថា​មនុស្ស​ប្រុស ​ឬមនុស្ស​ស្រីនោះ​ទេ​ គឺ​តែង​តែ​ចង់ ​ធ្វើយ៉ាង​ណា​ឲ្យ​ខ្លួនឯង មើល​ទៅ​​ល្អ​ឥត​ខ្ចោះ ​ក្នុ​ងក្រសែភ្នែក​របស់​អ្នក​ដទៃ ជា​ពិសេស​គឺ​នៅ​រាល់​ពេល​ដែល ​បង្ហោះ​រូបនៅ​លើ ​បណ្តាញ​សង្គម​ម្តង​ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ​ហើយ​បាន​ជា​ឃើញ​ថា មាន​​អ្នក​លេង​បណ្តាញ​សង្គមភាគ​ច្រើន ​ជាពិសេស​​នារីៗ ពួកគេ​មាន​ទម្លាប់មួយ​គឺ នៅ​មុន​ពេល​ដែល​សម្រចចិត្ត​ ​បង្ហោះ​រូប​ទៅលើបណ្តាញសង្គម ត្រូវ​តែ​បាន​​edit ​ឲ្យ​មើលទៅ​ស្អាត​ និង​មើលទៅ​ល្អឥតខ្ចោះ ជាមុន​សិន ទើប​ដាច់​ចិត្ត​បង្ហោះបាន​។

ក៏ប៉ុន្តែ​បើផ្អែក​ តាម​ការ​ស្រាវជ្រាវ ​បាន​ឲ្យ​ដឹង​ថាទម្លាប់​ ​ដែល​តែង​តែ​និយម​ចូល​ចិត្ត ​ធ្វើ​ការ​edit ​រូប​​ មុន​ពេល​ធ្វើ​ការ​បង្ហោះ​ ​សុទ្ធ​តែមាន​ឥទ្ធិពល​ ដែល​អាច​ធ្វើ​ឲ្យ​មាន ​ផល​ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវ​ចិត្ត​ និង ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន ​របស់​អ្នកផងដែរ។​

ដូច្នេះ​ដើម្បី​ចង់​ដឹង​ឲ្យ​បានកាន់​តែ​​ច្បាស់ ​សូមទៅ​ធ្វើ​ការ​តាម​ដាន ​នៅ​ចំណុច​ទាំង​៦​ខាងក្រោម​នេះ​ទាំង​អស់​គ្នា៖

១.​ Edit រូប​ដើម្បី​អា​ចទទួលបាន​ភាពល្បី​

Edit រូប​ដើម្បី​អា​ចទទួលបាន​ភាពល្បី​
Edit រូប​ដើម្បី​អា​ចទទួលបាន​ភាពល្បី​

ការកាត់តរូបភាព មុនពេលបង្ហោះលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជារឿងធម្មតាទៅហើយ ក្នុងចំណោមតារាល្បីៗ និងអ្នកប្រើប្រាស់ធម្មតា។ ព្រោះ​មិន​ថា​អ្នកណានោះ​ទេ គឺ​តែង​តែ​ចង់​បាន ​នៅ​រូប​រាង​និង​ ភាព​ល្អឥតខ្ចោះ​ ដូច​ទៅ​ក្នុង​រូប​ដែល ​ពួកគេ​​បាន​កែ​នោះ។ ក៏ប៉ុន្តែ​ប្រសិនបើ​អ្នក​ធ្វើ​ការ​edit ខុស​ឆ្ងាយ ពី​រូប​ពិត​របស់​អ្នក​ខ្លាំង​ពេក​​ វាក៏​អាច​ធ្វើ​ឲ្យ​អ្នក មាន​អារម្មណ៍​ខ្មាស់​អៀន ឬ​ពេល​ខ្លះឈានដល់​ស្ថានភាពបាក់​ទឹក​ចិត្ត នៅពេលដែល​គេ​​បាន​ដឹងពីការពិត ហើយ​វាក៏​ជារឿង​ដ៏ខុសឆ្គងមួយ ប្រសិន​បើ​​​អ្នក​នៅ​តែ ​បន្ត​ឃុំ​ខ្លួន​ឯង​ ក្នុង​ពិភព​មិន​ពិត​ប្រាកដ​ ទាំងអស់​នោះ​ទៀត។ ​​​

២. ការថត​រូបបែប​​selfies ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នកធ្លាក់​ចុះ

ការថត​រូបបែប​​selfies ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នកធ្លាក់​ចុះ
ការថត​រូបបែប​​selfies ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នកធ្លាក់​ចុះ

ការថតរូបSelfie ត្រូវបានគេចាត់ទុកថា ជាសកម្មភាពមួយ ដែលអាចធ្វើឱ្យអារម្មណ៍​មនុស្ស​មាន​ការធ្លាក់​ចុះ ​និងធ្លាក់ទឹកចិត្តបាន។ ក៏ព្រោះ​តែ​​​អ្នកលេង​បណ្តាញសង្គម បច្ចុប្បន្ន​ផ្តោត​សំខាន់​ខ្លាំង ​ទៅលើ​រូបសម្រស់​ខាង​ក្រៅ ដែល​វាក៏​បាន​ជះឥទ្ធិពលធ្ងន់​ធ្ងរ​ដល់ក្មេង​ស្រី​វ័យ​ជំទង់ ដែលមិន​ទាន់​មាន​ការ​គិត​ ឲ្យ​បាន​ស៊ីជម្រៅ។ គេសង្កេត​ឃើញ​ថា​អ្នក​ដែល​និយម​ បង្ហោះ​រូប​លើ​បណ្តាញ​សង្គម ភាគច្រើន​​​គឺ​ជា​ក្មេង​ស្រីជំទង់។ ប៉ុន្តែ​គេ​បាន​រកឃើញ​ថា​ បន្ទាប់​ពី​ពួកគេ​បាន​បង្ហោះ​រូបថត​selfies ទាំងនោះ​ហើយ។ ពួកគេហាក់​បង្ហាញ ​នៅ​ការព្រួយ​​បារម្ភ​រួម​ទាំង ​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង កាន់​តែ​ខ្លាំង​ថែម​ទៀត​​​។ មូល​ហេតុ​ក៏ព្រោះ​តែ​ពួកគេ​​គិត​ថា ​ពួកគេ​មិន​មាន​ភាពទាក់​ទាញ​គ្រប់គ្រាន់ ​បន្ទាប់​ពី​​បាន​បង្ហោះ​រូប ​ទាំងនោះ​ហើយ​។

៣. ចង់​ឲ្យមើល​ទៅល្អ​ឥតខ្ចោះ

ចង់​ឲ្យមើល​ទៅល្អ​ឥតខ្ចោះ
ចង់​ឲ្យមើល​ទៅល្អ​ឥតខ្ចោះ

ភាគ​ច្រើនគឺកើត​មាន ​លើ​មនុស្ស​ស្រី​ ព្រោះ​ដើម្បី​ឲ្យ​ខ្លួន​ឯង​មើល​ទៅ​ ល្អ​ឥត​ខ្ចោះ​ពួកគេ​បាន​ព្យាយាម ​កែ​រូប​នៅ​ក្នុ​ង​កម្ម​វិធី​ជា​ច្រើន ​ដើម្បី​ជួយឲ្យ​មើល​ទៅ ​កាន់តែ​ទាក់ទាញ​ និង​មើល​ទៅ ​ល្អ​ឥត​ខ្ចោះ​​។ ក៏ប៉ុន្តែ​ពួកគេ​​ភ្លេច​គិត​ថា ​នៅ​ពេល​ដែល​ព្យាយាម​ខ្លាំង​ពេក ក្នុ​ងការកែ​ប្រែ​ខ្លួន​ឯង ដើម្បីគ្រាន់​តែ​ទទួល​បាន ​នៅការកោត​​សរសើរពី​អ្នកដទៃ ​ថា​ស្អាត​តាម​រយៈការ​បង្ហោះ លើ​បណ្តាញ​សង្គម​ តែ​ស្របពេល​ជាមួយគ្នានោះ អ្នក​ក៏​បាន​ធ្វើ​ការ​បំភ្លេច​​ចោល ​នៅ​សម្រស់​ពិត​ពី​ធម្មជាតិ ​របស់​ខ្លួនឯងបាត់​ទៅ​ហើយ។

៤. បង្ហោះ​រូប​ដែល​Edit ជ្រុលហួសហេតុ​ពេក

បង្ហោះ​រូប​ដែល​Edit ជ្រុលហួសហេតុ​ពេក
បង្ហោះ​រូប​ដែល​Edit ជ្រុលហួសហេតុ​ពេក

ការ​ដែលកែ​រូប មុន​ពេលធ្វើការ​បង្ហោះ​ វា​អាច​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍ ​អ្នក​យ៉ាង​ខ្លាំង វា​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ពេញ​ចិត្ត និង​មាន​អារម្មណ៍​ថា ​គ្មាន​សុវត្ថិភាព​ចំពោះ​ខ្លួន​ឯង​។ ព្រោះ​វាហាក់​ដូច​ជា​អ្នក​កំពុងតែ ​កុហក​ភ្នែក​របស់​អ្នក​ដទៃ​ទៀត ​លើ​បណ្តាញសង្គម​ដែល​ពួកគេមិន​ធ្លាប់ ​បាន​ស្គាល់​អ្នកពីមុនមក​។ ជាក់​ស្តែង​ដូច​ជា​ការ​ព្យាយាម​edit នៅពេល​ដែល អ្នក​ធាត់ពេក ស្គមពេក ពណ៌សម្បុលស្បែក​ សក់​ រួម​ទាំង​ផ្នែក​ជា​ច្រើន​ទៀត ​នៃ​រាងកាយ​ដែល​អ្នកគិត​ថា ​អ្នក​មិន​ស្រស់​ស្អាត​គ្រប់គ្រាន់។ ​យ៉ាងណា​មិញ បើ​ទោះប្បីជា​រូប​របស់​អ្នក​បង្ហោះ​ហើយ​ ទទួល​បាន​ការ​ចូល​ចិត្ត​ច្រើន ​បែបណា​ក៏​ដោយ ។ តែ​ការពិត​ វាក៏​នឹង​​ធ្វើ​ឲ្យ​អ្នក កាន់​តែ​ធុញ​ថប់​បារម្ភ ខ្លាំង​ជាងមុន​ផងដែរ។

៥. មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​​​

មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​​​
មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​​​

វា​ជា​ចំណុច​សំខាន់​មួយ ​ដែ​ល​ត្រូវ​និយាយ​ថា ​បណ្តាញ​សង្គម​មិន​មែន​ជា ​មូលហេតុ​ដែលធ្វើ​ឲ្យ​យើង ​បាន​បង់​ទំនុកចិត្តលើ​ខ្លួន​ឯង​ឬ បង្ក​ឲ្យ​មាន​ជា បញ្ហា​ផ្លូវចិត្ត​ណា​មួយ​នោះទេ ប៉ុន្តែ​វា​អាច​ជម្រុញ​ឲ្យ​យើង​ ខិតទៅ​ជិត​បញ្ហា​ទាំង​នេះ ​ដោយមិនដឹងខ្លួន។ ពោល​គឺ​នៅពេល​ដែល ​អ្នក​ព្យាយាម​ប្រៀប​ធៀប​ខ្លួន​ឯង ​ជាមួយ​នឹង​អ្នក​ដទៃផ្សេង​ទៀត ហើយក៏ព្យាយាម​ខំ​edit រូប​បន្ថែម​ទៀត ឲ្យ​បាន​ស្អាតៗ ដើម្បី​បង្ហោះ​​លើ​​Instagram ឬ​Facebook ដើម្បី​យក​ឈ្នះ​អ្នកនេះ អ្នកនោះ​ជាដើម។ តែ​ធ្វើ​បែបនេះ ​គឺ​មាន​តែ​ធ្វើ​ឲ្យ​ សុខភាព​​ផ្លូវចិត្ត​របស់​អ្នក ​កាន់តែ​អាក្រក់​ ហើយការដែល​ធ្វើ​បែបនោះ​ ​វាក៏​មិន​អាច​​ផ្តល់នៅ សុភមង្គលនិង​ភាព​រីករាយ​ ​​ឲ្យ​អ្នកបាន​រហូត​នោះដែរ។

៦. គួរតែផ្តោតលើខ្លួនជាងអ្នកដទៃ

 គួរតែផ្តោតលើខ្លួនជាងអ្នកដទៃ
 គួរតែផ្តោតលើខ្លួនជាងអ្នកដទៃ

ពេលខ្លះវាអាច​នឹង​ជាការដែល ​ល្អប្រសើរជាងមុន ប្រសិនបើអ្នក​អាច​ បិទកម្មវិធីទាំងនោះ ហើយព្យាយាមបង្វែរអារម្មណ៍ ងាក​ទៅ​ធ្វើ​អ្វីផ្សេងទៀត។ រៀន​ស្វែង​រកនៅ ចំណង់ចំណូលចិត្ត​ថ្មី​ដែល​ គួរឱ្យចាប់អារម្មណ៍ហើយ  ចំណាយពេលទំនេររបស់អ្នក ជាមួយ​នឹង​វា ហើយព្យាយាមបង្វែរអារម្មណ៍ និង​ការ​គិត​​របស់​អ្នក ​ពីរូបភាពទាំងនោះ។ យ៉ាងណាមិញ សុភមង្គលយូរអង្វែង មិនត្រូវបានបង្កើតឡើងនៅក្នុង ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬនៅ​លើ​ការ​វាយតម្លៃ​របស់​នរណាម្នាក់នោះ​ទេ ប៉ុន្តែផ្ទុយទៅវិញវា​ស្ថិត​នៅ​លើ​ដៃរបស់យើងម្នាក់ៗ ដែល​ជា​​អ្នក​ច្នៃ​បង្កើត​សេចក្តី​សុខទាំងនោះ ​ដោយខ្លួនឯង​ទៅ​វិញ​ទេ​។

តើអ្នកធ្វើការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមញឹកញាប់ប៉ុណ្ណា? តើអ្នកក៏ជា​អ្នក​ដែល​និយម​ចូលចិត្ត​កែរូបថតរបស់អ្នកមុនពេលបង្ហោះ​វានទៅលើបណ្តាញ​សង្គម​ដែរមែនទេ? តើអ្នកយល់ស្របនឹងចំណុចដែលបានលើកឡើងនៅក្នុងអត្ថបទនេះទេ?

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T