កូន​ធំឡើង​ដោយគន្លង​ធម៌! រឿងនិទាន​ប្រភេទទាំងនេះ សក្តិ​សម​​សម្រាប់​​កុមារ​បំផុត ដែល​ឪពុកម្តាយ​មិនគួររំលង

//s5.kh1.co/4a/4a01a52070226abfdf08bb477bf2e0b842589e1e.jpg
យល់ដឹង

 ២៦-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រភេទរឿងដែល​គួរចៀសវាងគឺជាប្រភេទរឿងដែលនិយាយអំពីអំពើហិង្សា ការវាយតប់ និងការជេរប្រមាថ ដែលជា​គំនិតដែល​ជះ​ឥទ្ឋិពល​​អវិជ្ជមានទៅកាន់កូនៗរបស់លោកអ្នក

ប្រភេទរឿងទី១៖ ខ្សែរឿងដែលនិយាយអំពីការជួយគ្នាទៅវិញទៅមក

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការជ្រើសរើសប្រភេទរឿងដែលមានការអប់រំបែបនេះ គឺជាការជំរុញទឹកចិត្តកូនៗឲ្យសាងអំពើល្អនៅក្នុងសង្គមជាតិ។ កូនៗដែលស្តាប់សាច់រឿងនេះជារៀងរាល់ថ្ងៃ ពួកគេនឹងដក់គំនិតជាប់ជាមួយនឹងការជួយគេជានិច្ច។

ប្រភេទរឿងទី២៖ ខ្សែរឿងអំពីវិទ្យាសាស្រ្ត និងការរុករក

ការបណ្តុះគំនិតសម្រាប់កូនៗនីមួយៗគឺជាកិច្ចការដ៏ចាំបាច់របស់មាតាបិតា។ ការអានខ្សែរឿងនេះទៅកាន់​កូនៗ​ជារៀងរាល់ថ្ងៃនឹងជំរុញទឹកចិត្តកូនៗឲ្យមានគំនិតច្នៃប្រឌិត និងមានចិត្តក្លាហានក្នុងការស្វែងរក និងស្រាវជ្រាវ​គំនិតថ្មីៗ។

រូបតំណាង<br>
រូបតំណាង

ប្រភេទរឿងទី៣៖ ខ្សែរឿងអំពីការស្រឡាញ់ធម្មជាតិ

ការអានប្រភេទរឿងនេះជារៀងរាល់ថ្ងៃគឺជាលើកទឹកចិត្តកុមារតូចៗឲ្យមានឆន្ទះក្នុងការស្រឡាញ់បរិស្ថាន និងមាន​បណ្តុះគំនិតក្នុងការការពារ និងថែរក្សានូវភាពស្រស់ស្អាតនៃធម្មជាតិដែលយើងមាន។

ប្រភេទរឿងទី៤៖ ខ្សែរឿងដែលនិយាយអំពីការគោរពប្រណិប័តន៍ឪពុកម្តាយ

ការអប់រំកុមារតាំងពីតូចអំពីការគោរពអ្នកមានគុណគឺជាភារកិច្ចដែលឪពុកម្តាយគ្រប់រូបគួរអនុវត្តន៍។ ដូច្នេះការអាន​សៀវភៅអំពីខ្សែរឿងដែលពាក់ព័ន្ឋទៅនឹងចំណុចនេះគឺអាចជួយកុមារនៅពេលដែលធំដឹងក្តីក្នុងការបង្ហាញគារវកិច្ច​ចំពោះអ្នកមានគុណ។

សូមជ្រើសរើសប្រភេទរឿងដែលបង្កលក្ខណៈវិជ្ជមានទៅកាន់កុមារតូចៗ។ ប្រភេទរឿងដែល​គួរចៀសវាងគឺជា​ប្រភេទរឿងដែលនិយាយអំពីអំពើហិង្សា ការវាយតប់ និងការជេរប្រមាថ ដែលជា​គំនិតដែល​ជះ​ឥទ្ឋិពល​​អវិជ្ជមាន​ទៅកាន់កូនៗរបស់លោកអ្នក៕

Mom Seserak
Mom Seserak (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T