លោកគ្រូ Michael-Patrick Strahan​ ដែលល្បី​តាម​ហ្វេស​ប៊ុក ​​​បាន​ទម្លាយរឿង​ជូរចត់​​មុន​​ធ្វើជា​គ្រូ​បង្រៀន (មានវីដេអូ)

//s5.kh1.co/be/be2fbf421fa737c0747f8b977db3cb00a7d288b9.jpg
សង្គម

 ២៦-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោកគ្រូបរទេសមួយរូបដែលកំពុងបង្រៀននៅកម្ពុជា ឈ្មោះថា Michael-Patrick Strahan កន្លងមក​បាន​ផលិតវីដេអូ​កំប្លុកកំប្លែងជាច្រើន

លោកគ្រូបរទេសមួយរូបដែលកំពុងបង្រៀននៅកម្ពុជា ឈ្មោះថា Michael-Patrick Strahan កន្លងមក​បាន​ផលិតវីដេអូកំប្លុកកំប្លែងជាច្រើន។ ប្រជាជនខ្មែរជាច្រើននាក់ បានមើលគាត់នៅលើបណ្ដាញសង្គម​ហ្វេសប៊ុកតាមរយៈ​ការធ្វើវីដេអូកំប្លុកកំប្លែង និងវីដេអូប្លែកៗដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក​សើច​ក្អាកក្អើយ គោរពស្រឡាញ់ និងសរសើរពីទេពកោសល្យរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងកម្មវិធី My Reaction របស់ស្ថានីយទូរទស្សន៍ MYTV នោះ លោកគ្រូ Michael-Patrick Strahan បានរៀបរាប់ពីដើមទងដែលគាត់សម្រេចចិត្តធ្វើជាគ្រូបង្រៀន ដោយគាត់បាននិយាយថា៖

ខ្ញុំតែងតែស្រមៃចង់ធ្វើគ្រូបង្រៀនកាលពីនៅវ័យកុមារ។ ខ្ញុំមកពីតំបន់ដែលជាទីក្រុងដ៏តូចមួយ​ដែលជាកន្លែងមួយដែលគ្មានអ្នកប្រឹក្សា គ្មានអ្នកព្យាបាលជំងឺ គ្មានចិត្តវិទូ ហើយខ្ញុំត្រូវការពួកគេ​ណាស់ ដោយសារខ្ញុំតែងតែត្រូវមិត្តភក្តិធ្វើបាប។ ខ្ញុំមិនដែលមានគ្រូណាម្នាក់​មក​អើពើ បារម្ភពីខ្ញុំថាខ្ញុំកើតអីដែរ ឬអត់។ អ្នកនៅរស់នៅទីក្រុងនោះវិញតែងតែនិយាយដើមគ្នា ហើយ​គ្រប់គ្នាតែងតែចង់ដឹងរឿងគ្រប់យ៉ាង។ គ្រប់គ្នាថែមទាំងដឹងថា ម៉ាក់របស់ខ្ញុំបានរត់ចោលខ្ញុំ និងក្រុមគ្រួសារ។ ហើយគ្មានគ្រូសូម្បីតែម្នាក់មកចង់ដឹងពីសុខទុក្ខខ្ញុំឡើយ។ នេះជាមូលហេតុដែលខ្ញុំក្លាយជាគ្រូបង្រៀន ព្រោះខ្ញុំចង់ជួយក្មេងៗនូវអ្វីដែលខ្ញុំមិនទទួល​បានកាលពីវ័យកុមារ។

លោកគ្រូ Michael-Patrick Strahan
លោកគ្រូ Michael-Patrick Strahan
លោកគ្រូ Michael-Patrick Strahan
លោកគ្រូ Michael-Patrick Strahan
លោកគ្រូ Michael-Patrick Strahan

ទស្សនាវីដេអូខាងក្រោម៖

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T