កម្រជួបណាស់! ក្រុមតារាវិទូទើបតែប្រទះឃើញ កាឡាក់ស៊ីរាងនំកង

//s5.kh1.co/c5/c51ddea941d11d23abcb43b98d54831b70c7e007.jpg
បច្ចេកវិទ្យា

 ២៦-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាវិទូបានចាប់រូបភាពនៃកាឡាក់ស៊ីមួយនេះ ហើយមើលទៅវាហាក់ដូចជាមានអាយុកាល១១ប៊ីលានឆ្នាំមុន។

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមបានរកឃើញកាឡាក់ស៊ីមួយ ដែលមើលទៅដូចជា «កងរង្វង់ភ្លើង» ហើយវាអាចជួយយើង ឲ្យយល់កាន់តែច្បាស់ អំពីរចនាសម្ព័ន្ធកាឡាក់ស៊ីនិងវិវឌ្ឍន៍។ កាឡាក់ស៊ីដ៏កម្រមួយនេះដែលមិនគួរឲ្យជឿ មានម៉ាស់ស្រដៀងនឹងកាឡាក់ស៊ីមីលគីវ៉េរបស់យើង ប៉ុន្តែមានរាងដូចនំកង ដែលមានប្រហោងនៅចំកណ្ដាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាវិទូបានចាប់រូបភាពនៃកាឡាក់ស៊ីមួយនេះ ហើយមើលទៅវាហាក់ដូចជាមានអាយុកាល១១ប៊ីលានឆ្នាំមុន។ កាឡាក់ស៊ីមួយនេះត្រូវបានគេដាក់ឈ្មោះឲ្យថា R5519 ដែលមានចម្ងាយ១១ប៊ីលានឆ្នាំពន្លឺ ពីប្រព័ន្ធព្រះអាទិត្យរបស់យើង។ ប្រហោងនៅចំកណ្ដាលរបស់វា មានអង្កត់ផ្ចិត២ពាន់លានដង វែងជាងចម្ងាយរវាងផែនដីនិងព្រះអាទិត្យ។

កាឡាក់ស៊ីរាងដូចនំកង
កាឡាក់ស៊ីរាងដូចនំកង

លោក Tiantian Yuan ដែលជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល ARC បានឲ្យដឹងថា៖ «វាកំពុងបង្កើតផ្កាយ ក្នុងអត្រាមួយខ្ពស់ជាងកាឡាក់ស៊ីមីលគីវ៉េរបស់យើងចំនួន៥០ដង។ សកម្មភាពភាគច្រើនកំពុងកើតមាន នៅលើកងរង្វង់ ដូច្នេះវាពិតជាចិញ្ចៀនភ្លើង។»

លោក Yuan និងក្រុមសហការីមកពីជុំវិញពិភពលោក បានប្រើប្រាស់ទិន្នន័យពីការសិក្សា spectroscopy ដើម្បីកំណត់អត្ដសញ្ញាណរបស់កាឡាក់ស៊ី ហើយភស្តុតាងបានបង្ហាញថា វាអាចជា «កាឡាក់ស៊ីរាងចិញ្ចៀនដែលធ្លាប់បុកទង្គិចគ្នា» ដំបូងគេ ដែលមានទីតាំង តាំងពីកំណើតសកលដំបូង។ កាឡាក់ស៊ីរាងនំកងបានបង្កើតឡើង បន្ទាប់ពីបុកចូលគ្នា ជាមួយកាឡាក់ស៊ីមួយផ្សេងទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T