ចំណុចសំខាន់ៗទាំងនេះដែលបង្ហាញថា អ្នកអាចចាប់ផ្តើមមានដៃគូជីវិតបានហើយ

//s5.kh1.co/14/142db4929a5248ed335fe9cc961ac688826a0c96.jpg
យល់ដឹង

 ២៦-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គន្លឹះដែលជួយអ្នកទៅកាន់ភាពជោគជ័យក្នុងរឿងស្នេហា

ស្នេហាតែងតែកើតមានឡើងចំពោះមនុស្សគ្រប់វ័យទាំងអស់។ ជាពិសេស ចំពោះយុវជន យុវនារី ដែលកំពុងស្ថិតនៅក្នុងវ័យជំទង់ និង វ័យរៀបការ តែងតែមានបំណងចង់មានដៃគូដែលអាចបន្តដំណើរជាមួយគ្នាបានយូរអង្វែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចខាងក្រោមនេះគឺជាគន្លឹះដែលបង្ហាញថា អ្នកអាចនឹងចាប់ផ្តើមមានដៃគូជីវិតបានហើយ៖

ចំណុចទី១៖ អ្នកចាប់ផ្តើមចេះសន្សំលុយ

បើអ្នកមានចំណុចលេខធ្លោមួយនេះ នេះពិតប្រាកដណាស់ថា អ្នកនឹងអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីចាប់ផ្តើមមានដៃគូបានហើយ។ សេចក្តីស្រឡាញ់ដែលពិតប្រាកដ គឺជាទង្វើដែលបង្ហាញ ថាលោកអ្នកអាចផ្គង់ផ្គង់គ្រួសារមួយបាន និងការពារគ្រួសារលោកអ្នកពីហានិភ័យគ្រប់បែបយ៉ាង។

ចំណុចទី ២៖ ចាប់ផ្តើមរៀបចំផែនការជីវិត

គម្រោងគឺជាអ្វីដែលបណ្តាលឲ្យបុគ្គលម្នាក់ៗទទួលបាននូវលទ្ធផលជាទីគាប់ចិត្តនាពេលអនាគត។ បើសិនជាបុគ្គលដែលអ្នកស្រឡាញ់ចាប់ផ្តើមនិយាយជាមួយអ្នកអំពីកិច្ចការដែលត្រូវធ្វើនាពេលអនាគត និងបំណងចិត្តដែលចង់មានមុខរបរ ឬការងារមួយច្បាស់លាស់សម្រាប់គ្រួសារ និងអ្នក បុគ្គលម្នាក់នោះបានបង្ហាញចេញនូវលក្ខណៈជាមេគ្រួសារហើយ។

រូបតំណាង
រូបតំណាង

ចំណុចទី៣៖ មិនផ្តោតទៅលើនារីដទៃ

បុគ្គលដែលមានលក្ខណៈបែបនេះគឺបង្ហាញចេញនូវភាពពេញវ័យផ្នែកអត្តចរិត។ បុគ្គលមួយនេះចំណាយពេលតែទៅលើការពង្រីកចំណេះដឹង វិធីសាស្ត្រនៅក្នុងការកសាងគ្រួសារ ការអប់រំកូនចៅ និងថែរក្សាទំនាក់ទំនងនៅក្នុងសមាជិកគ្រួសារឲ្យកាន់តែល្អថែមទៀត។

ចំណុចទី៤៖ ចង់មានផ្ទះផ្ទាល់ខ្លួន

បើបុគ្គលម្នាក់នោះមានបំណងចង់មានលំនៅដ្ឋានផ្ទាល់ខ្លួន បុគ្គលនោះគឺជាមនុស្សដែលអាចទុកចិត្តបាននៅក្នុងការបង្កើតគ្រួសារជាមួយអ្នក ពីព្រោះការទិញលំនៅដ្ឋានគឺជាការបណ្តាក់ទុនសម្រាប់គ្រួសារទាំងមូល និងកូនចៅជំនាន់ក្រោយផងដែរ។

ចំណុចទី៥៖ ធ្លាប់និយាយអំពីអនាគតកូនៗជាមួយអ្នក

បើសិនជាអ្នកធ្លាប់និយាយគ្នាអំពីរឿងមួយនេះ គាត់ជាមនុស្សដែលចេះរៀបចំគ្រួសារមួយនេះទៅកាន់សុភមង្គល។ គាត់នឹងរៀបចំទាំងថវិកា និងអនាគតសមាជិកគ្រួសារនីមួយៗទៅកាន់ជីវភាពធូរធារ និងសុខដុមរមនា៕

Mom Seserak
Mom Seserak (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T