ស្វីតមិនចេះហត់សោះ! តាំងពីពពោះមក សួស វីហ្សា និងស្វាមី កាន់តែផ្អែមល្ហែម

//s5.kh1.co/57/5728a6c513551efb46bf2d6f48fef071829e2d02.png
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្វីត្បិតតែរៀបការហើយមកយូរដែរ ក៏ពិតមែន ប៉ុន្តែប្ដីប្រពន្ធ តារាមួយគូនេះ ហាក់មានភាពផ្អែមល្ហែមខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺចាប់តាំងពី ពពោះកូនក្នុងពោះមក ។

ភ្នំពេញ៖ អាចនិយាយបានថា តារាចម្រៀង សួស វីហ្សា ជាតារាស្រីមួយរូប ដែលហ៊ានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយ​បានចូលរោងការជាមួយស្វាមីតាមប្រពៃណី កាលពីចុងឆ្នាំ ២០១៩ កន្លងទៅ បើទោះបីជាពេលបច្ចុប្បន្ន ប្រជាប្រិយភាពរបស់នាង កំពុងហក់លោតខ្លាំងក្នុងផលិតកម្មចម្រៀងក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កន្លងមក តាំងពីរៀបការរួច តារាស្រីសម្លេងផ្អែមរូបនេះ តែងតែបង្អួតភាពផ្អែមល្ហែម ជាមួយស្វាមី លោក ថម មី ដែលជាតារាសម្ដែង ធ្វើឲ្យអ្នកគាំទ្រ តែងលាន់មាន់សរសើរ និងលួចច្រណែនមិនស្ទើរនោះទេ។ អ្វីដែលពិសេស គឺចាប់តាំងពី ពេលដែលពួកគេទាំង២នាក់ ទទួលបានកូនក្នុងពោះជាចំណងដៃមក ជានិច្ចជាកាល ប្ដីប្រពន្ធមួយគូនេះ កាន់តែល្អូកល្អើនដាក់គ្នាខ្លាំងជាងមុន ដោយតែងតែចេញលំហែ នៅក្រៅផ្ទះ និងធ្វើដំណើរកម្សាន្ត ជាមួយគ្នាយ៉ាងមានក្ដីសុខជាញឹកញាប់ផងដែរ។

ជាក់ស្ដែង អំឡុងពេល ថ្មីនេះ អនាគតប៉ាម៉ាក់ Goal មួយគូនេះ រឹតតែបង្ហាញក្ដីសុខក្នុងគ្រួសារថែមជាងរាល់ដងទៅទៀត ដោយកាលពីពេលយប់មិញនេះ ពួកគេបានឆ្លៀតពេលទំនេរ ទៅអង្គុយញ៉ាំអាហារ មើលភ្លើងនាពេលរាត្រីចម្រុះពណ៌ ស្ថិតចំកណ្ដាលទីក្រុងភ្នំពេញ យ៉ាងរ៉ូមែនទិក តែពីរនាក់ ឃើញហើយពិតជាមានក្ដីសុខ សុភមង្គលជំនួស​។

លើសពីនេះទៅទៀត សួស វីហ្សា ក៏បានរៀបរាប់ពាក្យពេចន៍ ដ៏សែនមានអត្ថន័យ មួយចំនួន តាមរយៈរូបភាពដែលបង្ហោះនៅលើគណនីបណ្ដាញសង្គមរបស់នាងផងដែរថា៖ 

 អាហារពេលរាត្រីនៅលើអាគាវឌ្ឍនៈជាមួយស្វាមីពេលដែលយើងមានគ្រួសារមួយដោយពេញលេញ ពេលនោះហើយទើបយើងដឹងថាសុភមង្គលគ្រួសារពិតជាមានអត្តន័យខ្លាំងប៉ុណ្ណា៕

សួស វីហ្សា

ទស្សនារូបភាពខាងក្រោម៖

សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សា និង ស្វាមី
សួស វីហ្សាថមមី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T