អេស្ប៉ាញ៖ កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi បានទម្លាយឲ្យដឹងថា គេស្ទើរតែចាកចេញពី Barcelona ទៅហើយ កាលពីឆ្នាំ២០១៦។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើទោះបីជា បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញជាមួយក្លិបយក្សនៅតំបន់កាតាឡាន់ ប៉ុន្តែអនាគតរបស់ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនត្រូវបានមានមន្ទិលជាច្រើន ក្រោយគេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល២១ខែ ពាក់ព័ន្ធទៅនឹងបញ្ហាពន្ធ។ នៅពេលនោះ Messi បានប្រាប់ថា គេស្ទើរតែចាកចេញពី Barcelona ទៅហើយ។

និយាយប្រាប់ទៅកាន់ RAC1 ម្ចាស់អាវលេខ១០របស់ Barcelona កីឡាករ Lionel Messi បានឲ្យដឹងយ៉ាងដូច្នេះថា៖
នៅពេលនោះ ដោយមានភាពរញ៉េរញ៉ៃច្រើនពេក ខ្ញុំចង់ចាកចេញ មិនមែនចង់ចេញពី Barcea ទេ ប៉ុន្តែចង់ចេញពីអេស្ប៉ាញតែម្ដង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវបានគេធ្វើបាប ហើយខ្ញុំមិនចង់នៅទីនេះទេ (Barcelona) ។ ខ្ញុំមិនដែលធ្លាប់ទទួលបានសំណើផ្លូវការណាមួយឡើយ ព្រោះគ្រប់គ្នាដឹងថាគំនិតរបស់ខ្ញុំគឺនៅទីនេះ។ វាលំបាកណាស់ម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំនៅពេលនោះ ព្រោះយើងមិនបានយល់ដឹងអំពីអ្វីដែលបានកើតឡើងនោះទេ។

គួរឲ្យដឹងដែរថា ក្រោយតាំងពីពេលនោះមក Messi បានបន្តកុងត្រាថ្មីជាមួយ Barcelona ដោយគេមកទល់ពេលនេះ គេរួមរស់ជាមួយក្លិបយក្សអេស្ប៉ាញមួយនេះ បានរយៈពេល ១៩ឆ្នាំហើយ៕
ប្រភព៖ SportsMole