ស្នេហ៍ពិតមិនគិតធាត់ ឬស្គមទេ! មើលតែ ផេនខេត និងគូស្នេហ៍ទៅ ក៏ដឹងថាមានសុភមង្គលដែរ

//s5.kh1.co/91/91462e7f86394b4ac763fe22ab016ff12bddf855.png
តារា & កម្សាន្ដ

 ២៥-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មួយរយៈនេះ គូស្នេហ៍ ផេន ខេត កាន់តែបង្ហាញរូបភាពផ្អែមល្ហែម អួតភ្នែកអ្នកគាំទ្រ ជាមួយគ្នាយ៉ាងស្រស់ស្អាត គួរឲ្យច្រណែន មិនចាញ់គូស្នេហ៍ដទៃប៉ុន្មានទេ។

ភ្នំពេញ៖ បើទោះបីជា មានឈ្មោះជាភេទទីបី និងមានរូបរាងធាត់ខ្លាំងក៏ពិតមែន ប៉ុន្តែ តារាពូកែសម្ដីមិនចេះរីងស្ងួត ផេន ខេត ហាក់ទទួលបានការគាំទ្រច្រើនពីទស្សនិកជន គិតចាប់តាំងពីទទួលបានការជោគជ័យក្នុងការវះកាត់កែភេទរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត ក្រៅពីជោគជ័យក្នងការងារសិល្បៈហើយ នារីកែភេទរូបនេះ ក៏មានក្ដីសុខក្នុងជីវិតស្នេហាផងដែរ ដែលនាង មានគូស្នេហ៍ជាមួយកម្លោះសង្ហាម្នាក់ ស្អាតមិនចាញ់តារានោះទេ ដែលពួកគេ បានសេពគប់គ្នាអស់ជាច្រើនឆ្នាំមកហើយ និងតែងតែ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នា បង្ហាញដល់អ្នកគាំទ្រ ឲ្យលួចច្រណែនមិនស្ទើរទេ។

ជាក់ស្ដែង ថ្មីៗនេះ គូស្នេហ៍ភេទដូចគ្នាមួយគូនេះ កាន់តែបង្ហាញរូបភាពជាច្រើនសន្លឹក ជាមួយគ្នាយ៉ាងស្រស់ស្អាត ផ្អែមល្ហែម ដោយមានការតុបតែងខ្លួនយ៉ាងសាកសម ឃើញហើយពិតជាមានក្ដីសុខជំនួស បើទោះបីជា ផេន ខេត មានគីឡូធាត់បន្តិចមែន ប៉ុន្តែ នាងបែរជាទទួលបានការថ្នាក់ថ្នម និងការផ្ដល់នូវក្ដីស្រលាញ់ពីគូស្នេហ៍ មិនចាញ់គូស្នេហ៍ទូទៅប៉ុន្មានទេ។

ក្នុងនោះផងដែរ ក៏មានការលាន់មាត់សរសើរជាហូរហែរ ពីបណ្ដាអ្នកគាំទ្រ ជាច្រើន និងមានអ្នកខ្លះ ក៏បានជូនពរឲ្យពួកគេទាំង២ ស្រលាញ់គ្នា និងមានក្ដីសុខរហូតផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ផេន ខេត
ផេន ខេត
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត និង គូស្នេហ៍
ផេន ខេត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T