​កុំប្រហែស! ចំនួនអ្នកឆ្លងកូវីដ១៩នៅទូទាំងពិភពលោក បន្តកើនឡើងដល់ ៥,៤លាននាក់ ខណៈអ្នកស្លាប់​មាន​រហូតដល់...

//s5.kh1.co/5a/5a9e6b2f90bc82d154262c7d4b85933afe065910.jpg
សង្គម

 ២៥-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោក បានកើនដល់ ៥,៤៩៧,៩៩៨ នាក់ ហើយក្នុងនោះដែរ មានមនុស្សចំនួន ៣៤៦,៦៨៥ នាក់បានស្លាប់បាត់បង់ជីវិត និង ២,៣០១,៩៩០ នាក់ផ្សេងទៀត បានទទួលការព្យាបាលជាសះស្បើយ​

បរទេស៖ ដូចដែលប្រិយមិត្តអ្នកអាន បានដឹងស្រាប់ហើយថា ស្ថានភាពនៃជំងឺ​ឆ្លងកូវីដ១៩ ហាក់មិនទាន់ធូរស្រាលនៅឡើយទេ ហើយប្រសិនបើយើងក្រឡេកទៅមើលប្រទេស​ជាច្រើននៅទូទាំងពិភពលោក គឺយើងអាច​ឃើញថា ជំងឺដ៏កាចសាហាវនេះ បានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជំងឺ​រាប់លាននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើយោងទៅតាមគេហទំព័រ Worldometer គិតត្រឹមម៉ោង ​៩ៈ០០នាទីព្រឹក ថ្ងៃ​​​ច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោក បានកើនដល់ ៥,៤៩៧,៩៩៨ នាក់ ហើយក្នុងនោះដែរ មានមនុស្សចំនួន ៣៤៦,៦៨៥ នាក់បានស្លាប់បាត់បង់ជីវិត និង ២,៣០១,៩៩០ នាក់ផ្សេងទៀត បានទទួលការព្យាបាលជាសះស្បើយ​។

​​ជំងឺកូវីដ១៩​ ​បាន​ផ្ទុះឡើងជាលើកដំបូងនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ដោយក្រុមអ្នកជំនាញជាច្រើន បានជឿជាក់ថា ជំងឺដ៏កាចសាហាវនេះ មានប្រភពចេញពីទីផ្សារលក់សាច់សត្វមួយកន្លែងរបស់ទីក្រុងវូហាន។ ហើយរហូតមកទល់ពេលនេះ ​ជំងឺ​កូវីដ១៩ បានបន្តឆ្លងរាលដាល និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ខណៈដែលក្រុមអ្នកវិទ្យាសាស្ត្រ​ទូទាំងពិភពលោក នៅមិនទាន់រកឃើញវ៉ាក់សាំងការពារនៅឡើយទេ។

គួរឱ្យដឹងផងដែរថា បើយោងតាមគេហទំព័រខាងលើ​បានបង្ហាញ​ឱ្យឃើញថា ជំងឺ​ដ៏កាចសាហាវ​​នេះ បាន​ឆ្លងរាលដាលទៅ​ដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ជុំវិញពិភពលោក ដោយក្នុងនោះសហរដ្ឋអាមេរិក និងរុស្ស៊ី ​គឺជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេបំផុត។ ហើយស្របពេលដែលស្ថានភាពនៃជំងឺនេះ ហាក់មិនទាន់ធូរស្បើយនៅឡើយ ប្រទេសក្នុងទ្វីបអឺរ៉ុបជាច្រើន បានសម្រេចបើកទ្វារប្រទេស ក្នុងគោលបំណងស្តាសេដ្ឋកិច្ចជាតិឡើងវិញ៕

ទីបញ្ជុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅប្រទេសប្រេស៊ីល
ទីបញ្ជុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅប្រទេសប្រេស៊ីល
ទីបញ្ជុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល
ទីបញ្ជុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T