តារាខ្មែរ ទាក់ទាញក្រសែភ្នែក ពីអ្នកកាសែតច្រើនជាងគេ

//s5.kh1.co/c2/c2c0e0c3eec79303d3c0d429f0205c46e471de21.jpg
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ជីវិតតារាៗ មិនសូវចង់ឲ្យអ្នកកាសែតតាមដាន ស្អិតដូចតុកកែប៉ុន្មានទេ តែធ្វើយ៉ាងណាទេ បើពួកគេ ជាតារាក្នុងក្រសែភ្នែកមហាជន។

ភ្នំពេញ៖ ជាតិជាតារា តែងតែព្យាយាមរៀបឬកយ៉ាងណា ឲ្យសាកសមនៅនឹងមុខមហាជន មិនថា ការស្លៀកពាក់ ការតែងខ្លួន ម៉ូតសក់ជាដើម និងការរៀបចំចរិតឬកពារ សកម្មភាព ក៏ជារឿងសំខាន់ផងដែរ ដើម្បីកុំឲ្យលេចចេញនូវ ទង្វើមិនល្អ ឬមិនសមរម្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលតារាៗ មានការភ័យខ្លាច លើការបញ្ចេញចរិត គឺនៅមុខកាមេរ៉ាអ្នកកាសែតតែម្តង ដោយខ្លាចលេចចេញនូវរូបថត មិនគប្បី រួចបន្តផ្សព្វផ្សាយ​នៅលើ បណ្តាញសង្គម និងបណ្តាវេបសាយសារព័ត៌មានជាច្រើន ទើបនៅពេលមានកម្មវិធី ដែលមានវត្តមាន អ្នកកាសែត តារាៗ តែងតែធ្វើយ៉ាងណា ឲ្យល្អបំផុត តាមអ្វីដែលអាចធ្វើទៅបានផងដែរ។ ប៉ុន្តែយ៉ាងណា ក៏មិនប្រាកដតារាទាំងអស់ សុទ្ធតែរៀបឬកនោះដែរ ក៏នៅតែមានតារាខ្លះ មានចរិតធម្មជាតិ  ដូច្នេះពួកគេ តែងតែធ្វើចរិតសាមញ្ញៗ តាមអ្វីដែលពួកគេ ធ្វើក្នុងជីវិតប្រចាំថ្ងៃ មិនបាច់សម្តែង ឬធ្វើខុសការពិតនោះទេ។

បើត្រឡប់មកមើល តារាសិល្បៈនៅក្នុងសង្គមខ្មែរ ក៏មានតារាខ្លះ គឺអ្នកកាសែត តាមស្អិតដូចតុកកែ មិនថាពួកគេ ទៅណា ឬធ្វើអ្វីនោះទេ តែងជាអាវុធមុខព្រួញ ដែលអ្នកកាសែតចង់ដឹងខ្លាំងបំផុត។ មិនតែប៉ុណ្ណោះ នៅពេលពួកគេ បង្ហោះអ្វី នៅតាមបណ្តាញសង្គម ក៏ត្រូវអ្នកកាសែត តាមដានខ្លាំង មិនធម្មតានោះដែរ ដោយសារតែ រឿងរ៉ាវរបស់ពួកគេ មានការចាប់អារម្មណ៍ ហើយបើសិនផ្សព្វផ្សាយ ក៏មានមនុស្សមិនតិចនោះដែរ ដែលចង់ដឹង៕

ចង់ដឹងថា តារាណាខ្លះ ត្រូវអ្នកកាសែត តាមស្អិតដូចតុកកែ តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

១) ឱក សុគន្ធកញ្ញា៖ បើគិតមកទល់ពេលនេះ សុគន្ធកញ្ញា បានចូលសិល្បៈមិនក្រោម២០ឆ្នាំនោះទេ ហើយមិនថារឿងរ៉ាវរបស់នាង ដូចជា ការងារសិល្បៈ ជីវិតឯកជន និងជីវិតគូរបស់នាង សុទ្ធតែ ត្រូវគេតាមដាន និងចង់ដឹងយ៉ាងខ្លាំង។ ជាពិសេស បើទោះបីជា ពេលនេះ នាងមានក្រុមគ្រួសារក៏ដោយ ក៏អ្នកកាសែត នៅតែ បន្តផ្សព្វផ្សាយ និងចេញព័តមានពីនាង ឥតឈប់ឈរ។

សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា

២) ព្រាប សុវត្ថិ៖ អ្នកណាថា មិនចង់ដឹងរឿង ព្រាប សុវត្ថិនោះ? មិនថាហ្វេននោះទេ សូម្បីតែអ្នកកាសែត ក៏ចង់ដឹងថា ជីវិតគូ ជីវិតឯកជន និងការងាររបស់លោក បច្ចុប្បន្នបែបណានោះដែរ ហើយមិនបាច់និយាយនោះទេ ឲ្យតែលេចចេញនូវរឿងរ៉ាវ ឬព័ត៌មានអ្វីរបស់ តារាប្រុសរូបនេះ តែងតែមាននៅលើ សារព័ត៌មាននានា ទំព័រមុខតែម្តង។

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ

៣) សុខ សោម៉ាវត្តី៖ ជីវិតរបស់ តារាស្រីរូបនេះ ក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងផងដែរ ចាប់តាំងពី រូបនាង បានលែងលះស្វាមី រួចចិញ្ចឹមបីបាច់កូនស្រីតែម្នាក់ឯង ហើយជាពិសេស នៅពេល រូបនាង មានស្នេហាថ្មី ជាមួយនឹង កីឡាបាល់ទាត់ រូបសង្ហា លោក វ៉ាហេទ ទៀត កាន់តែធ្វើឲ្យ ប្រជាប្រិយភាព រឹតតែល្បី។ ដូច្នេះ​រឿងអី ដែលអ្នកកាសែត មិនចង់ដឹងរឿងរបស់អ្នកនាង? 

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី

៤) គង់ ចាន់ស្រីមុំ៖ អ្នកណាមិនល្បីថា តារាស្រីរូបនេះ ចាត់ទុកជា តារាមួយ ក្នុងចំណោមតារាផ្សេងៗ ដែលតែងផ្លាស់ប្តូរឡាន ទិញវីឡា និងការប្រើប្រាស់របស់របរទំនើបៗ រាល់ថ្ងៃ ដូច្នេះជារឿងធម្មតាហើយ ដែលអ្នកកាសែត តែងចង់ដឹង ចង់តាមដារឿងរ៉ាវរបស់នាង។

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ

៥) ពេជ្រ សូលីកា៖ រឿងរ៉ាវរបស់ អ្នកនាង ពេជ្រ សូលីកា ក៏ត្រូវអ្នកកាសែតតាមដាន ឡើងស្អិតមិនណយនោះដែរ តាំងពីរូបនាង មិនទាន់មានគូដណ្តឹង គឺតាំងពីក្រោយចូលផលិតកម្ម M មកម្ល៉េះ។ ហើយមកទល់ពេលនេះ នៅពេលនាង មានកូនតូច ក៏សកម្មភាពគ្រប់យ៉ាងរបស់នាង ស្ថិតក្នុងក្រសែភ្នែកអ្នកកាសែតផងដែរ។

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ព្រាប សុវត្ថិសុខ សោម៉ាវត្តីឱក សុគន្ធកញ្ញាគង់ ចាន់ស្រីមុំពេជ្រ សូលីកា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T