បុរសម្នាក់នេះ រៀបរាប់ពីបទពិសោធន៍ ស្រកទម្ងន់ជាង៣០គីឡូក្រាមក្នុងរយៈពេល៥សប្ដាហ៍ កំឡុងពេលផ្ទុកជំងឺកូវីដ-១៩

//s5.kh1.co/1a/1ad5d33f16b41070a11ea23feb2f185472066771.jpg
សង្គម

 ២៤-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកបង្កើតសូហ្វវែរម្នាក់ ឈ្មោះថា គីម វ៉ៃលី មកពីតំបន់ Welling ភាគអាគ្នេយ៍នៃទីក្រុងឡុងដ៍ បានស្រកទម្ងន់ចំនួនប្រមាណ៣១គីឡូក្រាមក្នុងរយៈពេល៥សប្ដាហ៍ កំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

អង់គ្លេស៖ អ្នកបង្កើតសូហ្វវែរម្នាក់ ឈ្មោះថា គីម វ៉ៃលី មកពីតំបន់ Welling ភាគអាគ្នេយ៍នៃទីក្រុងឡុងដ៍ បានស្រកទម្ងន់ចំនួនប្រមាណ៣១គីឡូក្រាមក្នុងរយៈពេល៥សប្ដាហ៍ កំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ហើយលោក ត្រូវបានខាងវេជ្ជបណ្ឌិតប្រាប់ថា មានសង្ឃឹមត្រឺមតែ២០ភាគរយប៉ុណ្ណោះ ក្នុងការសង្គ្រោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោក គីម បានប្រាប់ប្រភពសារព័ត៌មានឲ្យដឹងថា រូបលោកផ្ទាល់ បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី១២ ខែមីនាកន្លងទៅនេះ ហើយជឿជាក់ថា លោកបានឆ្លងមេរោគនៅលើរថភ្លើងដឹកអ្នកដំណើរ ដែលលោកតែងតែជិះជារៀងរាល់ថ្ងៃទៅធ្វើការ។ ដំបូងឡើយលោកព្យាយាមដោះស្រាយជាមួយនឹងរោគសញ្ញានៅផ្ទះ ប៉ុន្ដែត្រូវបានសាច់ញ្ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ នៅថ្ងៃទី១៧ ខែមីនាដដែល បន្ទាប់ពីលោកពិបាកដកដង្ហើមយ៉ាងខ្លាំង។

ក្រោយពីពិនិត្យ និងថតកាំរស្មីរួចមក បានបង្ហាញថា លោកមានមេរោគក្នុងទ្រូង។ ហើយលោកក៏ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ដោយខាងមន្ទីរពេទ្យប្រគល់ថ្នាំសម្រាប់លេប។ រយៈពេល៣ថ្ងៃក្រោយ ស្ថានភាពរបស់លោកកាន់តែយ៉ាប់យុឺន ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យម្ដងទៀត ដោយរថយន្ដសង្គ្រោះបន្ទាន់។ ទន្ទឹមនឹងនេះ ម្ដាយក្មេករបស់លោក ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យផងដែរ ដោយសារពិបាកដកដង្ហើម និងធ្វើតេស្តរកឃើញថា មានផ្ទុកជំងឺកូវីដ-១៩។

លុះទៅដល់មន្ទីរពេទ្យ លោក គីម បានធ្វើតេស្ដរកជំងឺកូវីដ-១៩ លើកទី១ ដោយលទ្ធផលចេញមកអវិជ្ជមាន តែលើក២ បានបញ្ជាក់យ៉ាងច្បាស់ថា វិជ្ជមាន។

លោក គីម បានរៀបរាប់បន្ដទៀតថា កំឡុងពេលព្យាបាលជំងឺកូវីដ-១៩ គាត់ពិតជាហត់ ក្អក និងពិបាកដកដង្ហើមយ៉ាងខ្លាំង។ ម៉្យាងវិញទៀត គាត់ក៏មានជំងឺដុះសាច់ច្រមុះផងដែរ ដូច្នេះត្រូវដាក់អុកសុីសែនជាប់ជានិច្ច។ ចំណែកកម្លាំងក្នុងរាងកាយវិញ ប្រែជាខ្សោយទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយតម្រងនោមរបស់លោកក៏មានការខូចខាត និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយផ្សេងទៀត។ យ៉ាងណាក្ដី នៅថ្ងៃទី២២ ខែមេសា គាត់ក៏បានជាសះស្បើយ ហើយខាងមន្ទីរពេទ្យក៏ចេញវេជ្ជបញ្ជាឲ្យត្រលប់ទៅផ្ទះវិញ។

យ៉ាងណាមិញ ឥឡូវនេះ លោក គីម មានទម្ងន់៦៣គីឡូក្រាមប៉ុណ្ណោះ ហើយលោក​ពិតជាអរគុណទៅដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាទាំងអស់ ដែលបានជួយមើលថែ និងព្យាបាល រហូតដល់លោកជាសះស្បើយបានជួបជុំជាមួយនឹងក្រុមគ្រួសារវិញផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក គីម មុនពេលធ្លាក់ខ្លួនឈឺ
លោក គីម មុនពេលធ្លាក់ខ្លួនឈឺ
លោក គីម មុនពេលធ្លាក់ខ្លួនឈឺ
លោក គីម មុនពេលធ្លាក់ខ្លួនឈឺ
លោក គីម កំឡុងពេលព្យាបាលជំងឺ
លោក គីម កំឡុងពេលព្យាបាលជំងឺ
លោក គីម កំឡុងពេលព្យាបាលជំងឺ
លោក គីម កំឡុងពេលព្យាបាលជំងឺ
លោក គីម កំឡុងពេលព្យាបាលជំងឺ
លោក គីម កំឡុងពេលព្យាបាលជំងឺ
លោក គីម កំឡុងពេលព្យាបាលជំងឺ
លោក គីម កំឡុងពេលព្យាបាលជំងឺ
លោក គីម កំឡុងពេលព្យាបាលជំងឺ
លោក គីម កំឡុងពេលព្យាបាលជំងឺ
លោក គីម ក្រោយពីជាសះស្បើយ
លោក គីម ក្រោយពីជាសះស្បើយ
លោក គីម ក្រោយពីជាសះស្បើយ
លោក គីម ក្រោយពីជាសះស្បើយ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T