អបអរសាទរ! តារាសម្តែង Mick Boromwut ត្រៀមរង់ចាំស្វាគមន៍សមាជិកថ្មីម្នាក់ទៀតហើយ

//s5.kh1.co/d8/d8d6b0d8d9a4aa32e673848984606c04b99591ed.jpg
តារា & កម្សាន្ដ

 ២៣-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មុន​នេះ​បន្តិច​Mick បាន​ចែក​រំលែក​ពី​ដំណឹង​នៃការ​ពរពោះ​កូនទី​៣​ របស់​ភិរិយា​លោក ជាមួយ​អ្នកគាំទ្រ​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់លោកផងដែរ។

ថៃ៖ ជាដំណឹងមួយ ​ដ៏​គួរ​ឲ្យ​ចូលរួម​ត្រេកអរ ដែល​មុននេះបន្តិច Mick ដែលអ្នកគ្រប់​គ្នា​ស្គាល់​លោក ​តាម​រយៈការ​សម្តែង​ជា​តួ ​ក្រម៉ិច​ក្រមើមបែបកំប្លែងៗ ស្ទើរតែគ្រប់​រឿងនោះ​ បាន​ប្រកាស​ពី​ដំណឹងពរពោះ ​កូន​ទី​៣​របស់​ភរិយា​លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​នោះ​ដែរ​ Mick ក៏​បាន​បញ្ចេញ​រូប​ឆ្លុះអេកូ​កូន ក្នុង​ផ្ទៃ​របស់ភិរិយាដ៏ស្រស់ស្អាត ​របស់​លោកគឺ តារាសម្តែង​ស្រីBenz ខណៈពរពោះកូនទី​៣ បាន​៣​ខែ​ រួមនឹង​ការ​សរសេររាប់ថា៖ 

 Prim Phi និងPrang និងជិត​មាន​ប្អូន​ហើយ។ ដូច្នេះ​ខ្ញុំត្រូវតែ​​រឹងមាំ ហើយមានសុវត្ថិភាព។ ព្រោះ​កូនៗ ទាំងអស់កំពុងរង់ចាំខ្ញុំ។ ​ប៉ាៗ​នឹងត្រូវធ្វើការងារ បន្ថែមទៀតពីឥឡូវនេះ។

Mick

គួរបញ្ជាក់​ផងដែរថា កន្លង​មក​ប្តីប្រពន្ធ​ តារាសម្តែង​មួយ​គូរ​នេះ ពួកគេ​បាន​ទទួល​ចំណង​ដៃកូន​​ស្រី ​ចំនួន​ពីរនាក់​រួចមកហើយ ដែល​កូន​ស្រី​បងគេ​មាន​ឈ្មោះ​ថាPrim អាយុ​៣​ឆ្នាំ និង​កូនស្រី​ទី​២ មាន​​ឈ្មោះ​Prang អាយុ​១ឆ្នាំ ហើយ​ពេល​នេះ ​ពួកគេ​ក៏កំពុងតែ​ទន្ទឹងរងចាំ​ ភេទ​កូន​នៅ​ក្នុង​ពោះ ​របស់​Benz ផងដែរ៕

Mick និងភរិយា
Mick និងភរិយា
Mick ភរិយា និង​កូន
Mick ភរិយា និង​កូន
Mick ភរិយា និង​កូនៗ
Mick ភរិយា និង​កូនៗ
Benz និង​កូនៗ
Benz និង​កូនៗ
កូនៗរបស់​ពូកគេ​
កូនៗរបស់​ពូកគេ​
រូប​អេកូកូន
រូប​អេកូកូន
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T