ថៃ៖ ជាដំណឹងមួយ ដ៏គួរឲ្យចូលរួមត្រេកអរ ដែលមុននេះបន្តិច Mick ដែលអ្នកគ្រប់គ្នាស្គាល់លោក តាមរយៈការសម្តែងជាតួ ក្រម៉ិចក្រមើមបែបកំប្លែងៗ ស្ទើរតែគ្រប់រឿងនោះ បានប្រកាសពីដំណឹងពរពោះ កូនទី៣របស់ភរិយាលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ Mick ក៏បានបញ្ចេញរូបឆ្លុះអេកូកូន ក្នុងផ្ទៃរបស់ភិរិយាដ៏ស្រស់ស្អាត របស់លោកគឺ តារាសម្តែងស្រីBenz ខណៈពរពោះកូនទី៣ បាន៣ខែ រួមនឹងការសរសេររាប់ថា៖
Prim Phi និងPrang និងជិតមានប្អូនហើយ។ ដូច្នេះខ្ញុំត្រូវតែរឹងមាំ ហើយមានសុវត្ថិភាព។ ព្រោះកូនៗ ទាំងអស់កំពុងរង់ចាំខ្ញុំ។ ប៉ាៗនឹងត្រូវធ្វើការងារ បន្ថែមទៀតពីឥឡូវនេះ។
គួរបញ្ជាក់ផងដែរថា កន្លងមកប្តីប្រពន្ធ តារាសម្តែងមួយគូរនេះ ពួកគេបានទទួលចំណងដៃកូនស្រី ចំនួនពីរនាក់រួចមកហើយ ដែលកូនស្រីបងគេមានឈ្មោះថាPrim អាយុ៣ឆ្នាំ និងកូនស្រីទី២ មានឈ្មោះPrang អាយុ១ឆ្នាំ ហើយពេលនេះ ពួកគេក៏កំពុងតែទន្ទឹងរងចាំ ភេទកូននៅក្នុងពោះ របស់Benz ផងដែរ៕





