ចំណាយតិច ចំណេញច្រើន! MV ថ្មីមួយនេះរបស់ Suga ប្រមូលសុទ្ធតែគ្នាឯងមកថត

//s5.kh1.co/71/712384f9aa7065402e24723bdd8cd6e342d99196.jpg
តារា & កម្សាន្ដ

 ២៣-ឧសភា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

គ្រាន់តែបទនេះចេញផ្សាយភ្លាម ហ្វេនៗនាំគ្នាភ្ញាក់ផ្អើល និងអស់សំណើចគ្រប់គ្នា ដោយសារតែសង្កេតឃើញ សមាជិកក្រុម BTS ដទៃទៀត និងបុគ្គលិកក្នុងផលិតកម្ម BigHit ជាច្រើននាក់ បានបង្ហាញខ្លួននៅក្នុង MV យ៉ាងអាថ៌កំបាំង។

កូរ៉េខាងត្បូង ៖ បន្ទាប់ពីការ Comeback វីដេអូចម្រៀងថ្មីរបស់ Suga ក្នុងនាមជា Agust D ធ្វើឲ្យហ្វេនៗទូទាំងពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២២ ខែឧសភា ម្សិលមិញនេះ បងប្រុសធំទី២ នៅក្នុងក្រុម BTS ទើបតែបញ្ចេញ mixtape ថ្មីរបស់ខ្លួន មានឈ្មោះថា D-2 ដែលនៅអាល់ប៊ុមនោះ មានបទចម្រៀងថ្មីៗរហូតដល់ទៅ ១០បទ សុទ្ធតែទទួលបានការគាំទ្រខ្លាំង ដោយសារតែអត្ថន័យចាក់ដោតចិត្ត ស្ទើរតែសម្លាប់ Hater ទាំងរស់។

វីដេអូចម្រៀងថ្មី ដែលលោកបានបញ្ចេញសម្រាប់ mixtape ថ្មីមួយនេះ គឺបទ Daechwita ជាការរួមផ្សំរវាងចង្វាក់ភ្លេងបែបបុរាណ និងបែបហ៊ីបហប សូម្បីតែសាច់រឿងនៅក្នុងវីដេអូចម្រៀង និងទីតាំងថត ក៏រៀបចំនៅឯរាជវាំងកូរ៉េល្បីៗ និងកន្លែងប្រវត្តិសាស្រ្តកូរ៉េផងដែរ។

គ្រាន់តែបទនេះចេញផ្សាយភ្លាម ហ្វេនៗនាំគ្នាភ្ញាក់ផ្អើល និងអស់សំណើចភ្លាម ដោយសារតែសង្កេតឃើញ សមាជិកក្រុម BTS ដទៃទៀត និងបុគ្គលិកក្នុងផលិតកម្ម BigHit ជាច្រើននាក់ បានបង្ហាញខ្លួននៅក្នុង MV នេះធ្វើជា Background យ៉ាងអាថ៌កំបាំង។

សមាជិកពីរនាក់ ដែលហ្វេនៗចាប់អារម្មណ៍ឃើញមុនគេនោះគឺ Jin និង Jungkook។ សូម្បីតែ គំនូររូប CEO ផលិតកម្ម BigHit លោក Bang SiHyuk ដែល Jungkook បានគូរកាលពីមុន ក៏ត្រូវបានបង្ហាញ នៅក្នុង MV បទនេះផងដែរ។

ខណៈពេលនេះ ហ្វេនៗកំពុងតែរង់ចាំមើល វីដេអូសកម្មភាពក្រៅឆាក នៅពេលដែលថត MV បទនេះ ដើម្បីដឹងឲ្យកាន់តែច្បាស់ថា តើសមាជិករូបណាខ្លះ និងបុគ្គលិកប៉ុន្មាននាក់ទៀត បានបង្ហាញខ្លួនយ៉ាងអាថ៌កំបាំង នៅក្នុង MV បទ Daechwita នេះ៕

ទស្សនារូបភាពខាងក្រោម ៖

Suga
Suga
Suga
Suga
Suga
Suga
Suga Jin និង Jungkook
Suga Jin និង Jungkook
គំនូររូប Bang SiHyuk ដែល Jungkook បានគូរ  
គំនូររូប Bang SiHyuk ដែល Jungkook បានគូរ  
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T