ប៉ុន្មានវិធីនេះ អាចជួយបំបាត់អាការៈងីងើក្រោយគេងថ្ងៃយូរ​ម៉ោង!

//s5.kh1.co/bc/bc0dcbb227a2f1741b52c108f49efb6bcf683b2a.jpg
នារី

 ២៣-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការ​គេង​ថ្ងៃ ​គឺ​វិធី​ដ៏​ល្អ​សម្រាប់​ទទួល​បាន​ថាមពល​អំឡុងពេល​ថ្ងៃ។ ប៉ុន្តែ​បើ​យើង​គេង​ថ្ងៃ​យូរ​ពេក យើង​នឹង​ភ្ញាក់​ឡើង​ហើយ​មាន​អារម្មណ៍​ងីងើមិនខាន។

ការ​គេង​ថ្ងៃ ​គឺ​វិធី​ដ៏​ល្អ​សម្រាប់​ទទួល​បាន​ថាមពល​អំឡុងពេល​ថ្ងៃ។ ប៉ុន្តែ​បើ​យើង​គេង​ថ្ងៃ​យូរ​ពេក យើង​នឹង​ភ្ញាក់​ឡើង​ហើយ​មាន​អារម្មណ៍​ងីងើមិនខាន។ នៅ​ពេល​ភ្ញាក់​មក​មាន​អារម្មណ៍​បែបនេះ គ្នា​យើង​អាច​អនុវត្ត​ប៉ុន្មាន​វិធី​នេះ​ដើម្បី​បំបាត់​អាការៈ​ងីងើនេះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លុបលាង​មុខ​

យើង​អាច​ប្រើ​កន្សែង​សើម​ដើម្បី​ជូត​មុខ ឬ​លុប​មុខ​នឹង​ទឹកដើម្បី​ឲ្យស្វាង។ យើង​អាច​ប្រើ​ទឹក​ក្ដៅឧណ្ហៗ ឬ​ទឹក​ត្រជាក់ ប៉ុន្តែ​ទឹក​ត្រជាក់​ធ្វើ​ឲ្យ​ស្រស់​ថ្លា​ជាង។ ម៉្យាងទៀត មានការ​​រកឃើញ​ថា​ទឹក​ត្រជាក់​អាច​បន្ថយអត្រា​ចង្វាក់​បេះដូង និង​ជួយ​ដាស់ស្មារតី​បាន​លឿន​ជាង។ ប្រសិន​ជា​គ្នាយើង​មាន​ពេល​គ្រប់គ្រាន់ អាច​ងូត​ទឹកក៏​បាន។

២. ផឹក​ទឹក

នៅ​ពេល​ដែល​យើង​គេង​ថ្ងៃ​យូរ​ យើង​អាច​នឹង​ឈាន​ចូល​ដំណាក់កាល​គេង​លក់​ស្ងប់ ហើយ​មេតាបូលីស​ក្នុង​រាងកាយ​ក៏​ធ្វើ​ការ​យឺត​ជាង​មុន​ដែរ។ ការ​ផឹក​ទឹក​អាច​ជួយ​ឲ្យ​សញ្ញា​ដល់​រាងកាយ​ថា​ដល់​ពេល​ត្រូវ​ភ្ញាក់​ហើយ។ យក​ល្អ​គួរ​ផឹក​ទឹក​យឺតៗ។

៣. ផឹក​ជាតិ​កាហ្វេអ៊ីន

ប្រសិន​ជា​ក្រោយ​ពី​ងើប​ពី​គេង​ថ្ងៃ​ យើង​មាន​អារម្មណ៍​ងីងើ​ខ្លាំង យក​ល្អ​គួរ​សាកល្បង​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ដូចជា​កាហ្វេ និងតែ ជាដើម​ ដើម្បី​ដាស់​ស្មារតី និង​បំបាត់​ការងងុយ។ ​ជាតិកាហ្វេអ៊ីន​ក្នុង​កម្រិត​សមរម្យ​អាច​ជួយ​ឲ្យ​ស្វាង​បាន​ច្រើន​ម៉ោង។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជាតិ​កាហ្វេអ៊ីន​គឺ​មាន​ឥទ្ធិពល​ក្នុង​ការ​បញ្ចុះនោម​ ដូចនេះកុំភ្លេចផឹក​ទឹក​ផង។

៤. ញ៉ាំ​អាហារ​សម្រន់

​ដើម្បី​ជំរុញ​ឲ្យ​មេតាបូលីស​ដំណើរការ​វិញ និង​សម្រួល​ដល់​ក្រពះ យើង​អាច​ញ៉ាំ​អាហារ​សម្រន់​បាន។ ប៉ុន្តែ​គួរ​ជ្រើសរើស​អាហារសម្រន់​ដែលល្អ ​ងាយ​រំលាយ និង​ផ្តល់​ថាមពល​ច្រើន​ដូចជា​ពពួក​ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ជាដើម។ ការ​ញ៉ាំ​អាហារ​សម្រន់​ក៏​ជួយ​​ពេល​ដែល​យើង​មាន​អារម្មណ៍​ចង្អោរ​ក្រោយ​ក្រោក​ពី​គេង​ថ្ងៃដែរ។

៥. ដាស់​ស្មារតី

ដើម្បី​ជួយ​ដាស់​ស្មារតី យើង​អាច​អាន​សៀវភៅ អានព័ត៌មាន ​ឬលេង​ល្បែងល្បង​ប្រាជ្ញា​ផ្សេងៗ។ នេះ​អាច​ធ្វើ​ឲ្យ​ខួរក្បាល​មាន​ដំណើរការ ព្រោះ​នៅ​ពេល​ខួរក្បាល​សកម្ម យើង​នឹង​ពិបាក​ក្នុង​ការ​ត្រលប់​ទៅ​គេង​បន្ត។

៦. បើក​បង្អួច​

ការ​បើក​បង្អួច​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​​អាច​ធ្វើ​ឲ្យ​យើង​ស្វាង​ជាងមុន និង​បន្ថយ​អាការៈ​ងីងើ​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T