ចៀសបានចៀសទៅ! អ្នកជំនាញអះអាងថា ការទុកជែលឬអាកុលលាងដៃក្នុងរថយន្ដក្រោមថ្ងៃក្ដៅ អាចបង្កការឆាបឆេះ

//s5.kh1.co/48/480260cd42882e86b2e5f12a015ee507a5466c15.jpg
យល់ដឹង

 ២៣-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្រុមអ្នកជំនាញនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិកបានធ្វើការព្រមានដល់ថាពលរដ្ឋខ្លួនថា ការរក្សាទុកជែល ឬអាល់កុលលាងដៃចោលនៅក្នុងរថយន្ដអាចបង្កគ្រោះថា្នក់ជាយថាហេតុ

តិចសាស់៖ នាពេលបច្ចុប្បន្ននេះ ជែល ឬអាល់កុលលាងដៃគឺជាតម្រូវការចាំបាច់ ចំពោះប្រជាជនស្ទើរទូទាំងពិភពលោក សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ មិនថានៅផ្ទះក្ដីឬចេញទៅទីសាធារណៈក្ដី។ ប៉ុន្ដែ ប្រហែលមានមនុស្សមួយចំនួនក៏មិនទាន់បានដឹងពីហានិភ័យរបស់វានោះទេ ប្រសិនបើទុកដាក់មិនបានត្រឹមត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជែលលាងដៃ(រូបតំណាង)
ជែលលាងដៃ(រូបតំណាង)

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិកបានធ្វើការព្រមានដល់ពលរដ្ឋខ្លួនថា ការរក្សាទុកជែល ឬអាល់កុលលាងដៃចោលនៅក្នុងរថយន្ដអាចបង្កគ្រោះថា្នក់ជាយថាហេតុ ព្រោះនៅពេលសីតុណ្ហភាពនៅខាងក្រៅចាប់ផ្ដើមឡើងកម្ដៅវាងាយនឹងមានការឆាបឆេះ ដោយសារតែទឹកសម្អាតមេរោគទាំងនោះមានជាតិអាល់កុល។

ជាមួយគ្នានេះ នាយកដ្ឋានពន្លត់អគ្គីភ័យនៅ Western Lakes បានពន្យល់ថា ការទុកពពួកជែលឬអាកុលលាងដៃ នៅក្នុងរថយន្តក្រោមអាកាសធាតុក្តៅ ពន្លឺព្រះអាទិត្យនឹងធ្វើឱ្យដបទាំងនោះឡើងកម្ដៅ ហើយជាពិសេសពេលវានៅក្បែរអណ្តាតភ្លើង ដូចជាការជក់បារីក្នុងរថយន្ត​ជាដើម។

ករណីឆាបឆេះរថយន្ដ
ករណីឆាបឆេះរថយន្ដ

អាស្រ័យហេតុនេះ សូមប្រិយមិត្ដទាំងអស់ មេត្ដារក្សាទុកជែលឬអាកុលលាងដៃនៅកន្លែងសុវត្ថិភាព ដើម្បីបង្ការគ្រោះមហន្តរាយណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T