មុខមាត់ថ្មី! វេជ្ជបណ្ឌិតស្រស់ស្អាត ១ រូបបានជំនួសលោក Taweesilp ក្នុងការសង្ខេបរបាយការណ៍អំពីស្ថានភាព COVID-១៩ នៅថៃ

//s5.kh1.co/42/42b7769832f51d11b32ea8fa2660fbee60baaf96.jpg
សង្គម

 ២៣-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វេជ្ជបណ្ឌិតដែលធ្លាប់រាយការណ៍ពីស្ថានភាព COVID-១៩ ក៏ដូចជាវិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះត្រូវដើរចេញ ពីវេទិការបស់ខ្លួននៅចុងសប្តាហ៍នេះ

ថៃ៖ វេជ្ជបណ្ឌិតដែលធ្លាប់រាយការណ៍ពីស្ថានភាព ក៏ដូចជាវិធានការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាត្រូវដើរចេញពីវេទិការបស់ខ្លួននៅចុងសប្តាហ៍នេះ ដោយជំនួយការរបស់គាត់ជាអ្នកធ្វើការនេះនៅលើប្រព័ន្ធផ្សព្វផ្សាយបន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានការណ៍ COVID-១៩ (CCSA) កាលពីម្សិលមិញបានណែនាំជំនួយការរបស់លោកក្នុងអំឡុងពេលនៃការសង្ខេបរបាយការណ៍ជាទៀងទាត់អំពីស្ថានភាព COVID-១៩។

វេជ្ជបណ្ឌិត Panprapa Yongtrakul ត្រូវបានរដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោក Anutin Charnvirakul ចាត់ចែងការងារដើម្បីកាត់បន្ថយបន្ទុកការងាររបស់អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin។ វេជ្ជបណ្ឌិត Panprapa ជាអ្នកប្រឹក្សាយោបល់ដល់លោក Anutin Charnvirakul និងជាបវរកញ្ញាថៃក្នុងឆ្នាំ ២០០៨ ផងដែរ។

វេជ្ជបណ្ឌិត Panprapa Yongtrakul កាលគ្រងដំណែងជាបវរកញ្ញាថៃក្នុងឆ្នាំ ២០០៨
វេជ្ជបណ្ឌិត Panprapa Yongtrakul កាលគ្រងដំណែងជាបវរកញ្ញាថៃក្នុងឆ្នាំ ២០០៨

អ្នកនាងបានប្រាប់អ្នកយកព័ត៌មានថា “ចាប់ពីពេលនេះទៅខ្ញុំនឹងជួបអ្នករាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យដើម្បីធ្វើបច្ចុប្បន្នភាពលើស្ថានភាពជំងឺ COVID-១៩”។

លោកវេជ្ជបណ្ឌិត Taweesilp បានធ្វើបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរយៈពេល ៧ ថ្ងៃក្នុងមួយសប្តាហ៍ចាប់តាំងពីលោកត្រូវបានតែងតាំងជាអ្នកនាំពាក្យនៅថ្ងៃទី ២៦ ខែមីនា។

លោកមានប្រសាសន៍ថា ក្រុមនេះគឺមានច្រើនជាងនេះទៅទៀតមិនត្រឹមតែខ្លួនលោក និងវេជ្ជបណ្ឌិត Panprapa នោះឡើយ។ អ្នកផ្សេងទៀតជាច្រើនបានធ្វើការនៅពីក្រោយដើម្បីប្រមូលព័ត៌មានរាល់ថ្ងៃដោយមានការប្រជុំ ៤ ដងក្នុងមួយថ្ងៃ។

អ្នកបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុក CCSA បានប្រតិកម្មភ្លាមៗចំពោះព័ត៌មាននេះ។ អ្នកបញ្ចេញ មតិម្នាក់និយាយថា "គ្មានការជំនួសទេ។ ខ្ញុំចង់ជួបលោកវេជ្ជបណ្ឌិត Wee រាយការណ៍ពីព័ត៌មានសង្ខេបដល់ពួកយើងជារៀងរាល់ថ្ងៃ"។

វេជ្ជបណ្ឌិត Panprapa Yongtrakul អំឡុងពេលនៃការសង្ខេបរបាយការណ៍អំពីស្ថានភាព COVID-១៩
វេជ្ជបណ្ឌិត Panprapa Yongtrakul អំឡុងពេលនៃការសង្ខេបរបាយការណ៍អំពីស្ថានភាព COVID-១៩

ទោះយ៉ាងណាក្ដី អ្នកនាំពាក្យ CCSA បាននិយាយថា សារប្រចាំថ្ងៃដែលបញ្ជូនទៅពួកគេមានសារសំខាន់ជាងវត្តមានផ្សេងគ្នានៃអ្នករាយការណ៍។ “អ្វីដែលសំខាន់គឺព័ត៌មានដែលទស្សនិកជនទទួលបានពីការសង្ខេបរបាយការណ៍ ហើយប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃដើម្បីនាំមកនូវភាពជោគជ័យដល់ប្រទេសថៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-១៩ នេះ៕”

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T