អុញ! បុរសម្នាក់ស្រវឹងជោគជាំ ភ្នែកមើលមិនសូវច្បាស់ច្រឡំលើកកូនគោដាក់ក្នុងឡាន ស្មានតែកូនឆ្កែ

//s5.kh1.co/20/201924eb2c5a6852e9ad01dcb01c12a50a9937a8.jpg
សង្គម

 ២៣-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយ បានកើតឡើងលើបុរសជនជាតិថៃម្នាក់ ដែលរូបគេស្រវឹងស្រារជោគជាំ ភ្នែកមើលមិនសូវច្បាស់ ច្រឡំលោកកូនគោមួយក្បាលដល់ក្នុងឡាន ព្រោះស្មានតែកូនឆ្កែ...

ថៃ៖ កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយ បានកើតឡើងលើបុរសជនជាតិថៃម្នាក់ ដែលរូបគេស្រវឹងស្រាជោគជាំ ភ្នែកមើលមិនសូវច្បាស់ ច្រឡំលើកកូនគោមួយក្បាលដាក់ក្នុងឡាន ព្រោះស្មានថាជាកូនឆ្កែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសសុំមិនបញ្ចេញឈ្មោះខាងលើបានរៀបរាប់ថា នៅយប់កើតហេតុថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅផ្ទះ ក៏ស្រាប់តែប្រទះឃើញឆ្កែមួយក្បាលនៅក្បែរចិញ្ចើមផ្លូវ ហើយមើលទៅវាគួរឲ្យអាណិតបំផុត។ ឃើញដូច្នេះ លោកបានចុះជួយសង្គ្រោះឆ្កែមួយក្បាលនោះ និងលើកវាដាក់ក្នុងឡាន ដោយលោកគ្រោងនឹងប្រកាសស្វែងរកម្ចាស់នៅពេលព្រឹកឡើង។

តែយ៉ាងណាមិញ រឿងរ៉ាវហួសចិត្ដបានកើតឡើងមួយរំពេច នៅពេលដែលលោកដឹងថា កូនឆ្កែដែលលោកបានលើកដាក់ក្នុងឡានកាលពីយប់នោះ គឺជាកូនគោពណ៌ក្រហមទៅវិញទេ។ ជាមួយគ្នានេះ លោកបានចែករំលែករឿងរ៉ាវនឹកស្មានមិនដល់មួយនេះ ទៅលើបណ្ដាញសង្គម ហើយទទួលបានការចាប់អារម្មណ៍ និងមានអ្នកចែករំលែកបន្ដរាប់ពាន់នាក់ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបកូនគោនៅក្នុងឡាន
រូបកូនគោនៅក្នុងឡាន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T