ក្រសួងទេសចរណ៍៖ ភ្ញៀវ​​​ទេសចរណ៍​​​​ទស្សនា​តំបន់​ធម្មជាតិ​កើន​​ឡើង​​ ៥០​ ភាគ​រយ​​​ក្នុង​រយៈ​ពេល​​​ពីរ​សប្តាហ៍​​​នេះ

//s5.kh1.co/c4/c479ef80afaefce5bd4c8f322bac6f75ad37432a.jpg
សង្គម

 ២៥-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យោង​តាមក្រសួងទេសចរណ៍បានឱ្យដឹងថាមានភ្ញៀវទេសចរជាង ២៥០,០០០ នាក់ដែលមកកម្ពុជា

ក្រសួងទេសចរណ៍បានបញ្ជាក់ថា អ្នកទេសចរបានជ្រើសរើសទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិក្នុងខេត្ត​ព្រះសីហនុ កែប និងកំពតជាពិសេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងទេសចរណ៍បានបន្ថែមថា ភ្ញៀវទេសចរជាង ២៥០,០០០ នាក់ បានទៅកម្សាន្តនៅតាមគោលដៅ​នានា​ទូទាំងប្រទេសក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះដែលបានកើនឡើងជិត ៥០ ភាគរយបើប្រៀបធៀប​ទៅនឹងរយៈពេលពីរសប្តាហ៍មុននៅចុងខែមេសានេះ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថាចាប់ពីថ្ងៃទី ៤-១៧ ឧសភា ចំនួនភ្ញៀវទេសចរមាន​ការកើនឡើងគួរឱ្យកត់សម្គាល់ដោយភាគច្រើនបានជ្រើសរើសទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិនៅខេត្តព្រះសីហនុ​កែប និងកំពតជាពិសេស។

លោកបានបន្ថែមថាដោយមានជាង ៤០ ភាគរយជាប្រជាជនកម្ពុជា ពេលនេះមានផែនការពង្រីកចលនា​ទេសចរណ៍​ក្នុងស្រុកបន្ថែមទៀត។

ជាការឆ្លើយតប ក្រសួងបានសហការជាមួយវិស័យឯកជនដើម្បីអនុវត្តគោលការណ៍ណែនាំពិសេសសម្រាប់វិធានការ​សុវត្ថិភាព និងអនាម័យដែលបានកំណត់ដោយក្រសួងសុខាភិបាល។ គោលការណ៍ណែនាំថ្មីត្រូវបានកំណត់សម្រាប់ការបញ្ចប់នៅសប្តាហ៍ក្រោយ ហើយនឹងកំណត់គោលដៅ​អាជីវកម្ម​ដូចជា​​​សណ្ឋាគារភោជនីយដ្ឋាន និងរមណីយដ្ឋាន៕

Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T