Real Madrid ហាក់បីដូចជាគោលដៅធំរបស់កីឡាករវ័យក្មេង Erling Haaland ក្នុងទីផ្សារដោះ ដូរកីឡាករនារដូវក្តៅនេះ ហើយគាត់កំពុងបង្ហាញពីគុណសម្បត្តិគ្រប់គ្រាន់ ដែលបង្ហាញពីភាពរីក ចម្រើនកាន់តែខ្លាំងក្នុងវិស័យបាល់ទាត់នៅអេស្ប៉ាញ។ ការដែលតែងតែរកបានគ្រាប់បាល់សឹងតែគ្រប់ការប្រកួតរបស់គាត់គឺធ្វើឱ្យគាត់ទទួលបាននូវការស្ងើចសរសើរ និងទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះក្លឹបយក្ស Barcelona វិញក៏អាចជាជម្រើសដ៏ល្អមួយទៀតសម្រាប់គាត់ក្នុងការចុះកុងត្រាផង ដែរ។ គាត់នឹងទទួលបាននូវការចុះហត្ថលេខាជាមួយនឹងកញ្ចប់ទឹកប្រាក់ដ៏ច្រើន បើសិនជាក្លឹបណា មួយមានសមត្ថភាពក្នុងការប្រជែងយកកីឡាករឆ្នើមរូបនេះ។

វានឹងក្លាយជាឧស្សាហកម្មគ្មានផ្សែង ដែលធ្វើឱ្យក្លឹបយក្សអាល្លឺម៉ង Borussia Dortmund ដែលបានចុះហត្ថលេខាយក Haaland ក្នុងតម្លៃ ២០ លានផោនកាលពីខែមករា បានចំណេញរហូតទៅ ដល់ជិត ៤ ដង នាចុងបញ្ចប់នៃរដូវកាលនេះ។ ប្រហែលជាក្លឹប Barcelona និង Real Madrid មិនទាន់ជាចាប់អារម្មណ៍លើ Haaland ខ្លាំងនោះទេ នៅក្នុងខែមករាកន្លងទៅ ដោយគ្មាននរណាម្នាក់ដឹងទេថា Haaland ធ្វើឱ្យមានព្យុះភ្លៀងខ្លាំងនៅ Dortmund ក្នុងរយៈពេលលឿនបែបនេះ។

វាមិនមែនជាកំហុសមួយទេ ដែល Barca មិនចុះកុងត្រាយកគាត់នៅខែមករានេះ។ យើងមិនដែលដឹងថាកីឡាករអាចនឹងសម្របខ្លួនបានលឿនបែបនេះទេ ក្រោយពីផ្លាស់ពីលីគធម្មតារបស់ប្រទេអូទ្រីសទៅកាន់លីគកំពូលរបស់អឺរ៉ុប។ បើសិនជាគាត់ចុះកុងត្រាជាមួយ Real Madrid នាខែមករានេះ គាត់នឹងគ្រាន់តែជាកីឡាករអង្គុយកៅអីបម្រុងចាំប្តូរចូលតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ គាត់ក្លាយជាកីឡាករ ជម្រើស ១១ នាក់ដ៏សំខាន់បំផុតមិនអាចខ្វះបាននោះទេ៕