ធ្លាប់តែពីមុនបដិសេធ...ទីបំផុតលោក ដូណាល់ ត្រាំ សម្រេចចិត្ដពាក់ម៉ាស់ហើយ

//s5.kh1.co/e7/e72869bae707c42a716f602e248eb2b8b4a7c7db.jpg
សង្គម

 ២២-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ តែងតែបដិសេធជារឿយៗ ចំពោះការពាក់ម៉ាស់ បើទោះបីជាលោកត្រូវចេញទៅទីសារធារណៈក៏ដោយ

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ តែងតែបដិសេធជារឿយៗ ចំពោះការពាក់ម៉ាស់ បើទោះបីជាលោកត្រូវចេញទៅទីសាធារណៈក៏ដោយ ខណៈដែលរូបលោកផ្ទាល់បានបង្គាប់បញ្ជាឲ្យបុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស់ មុនពេលចូលក្នុងសេតវិមាន បន្ទាប់ពីសមាជិកក្នុងសេតវិមានពីររូបបានឆ្លងវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ម្សិលមិញនេះ លោក ដូណាល់ ត្រាំ ត្រូវបានគេផ្ដិតយករូបភាព ពេលដែលលោកពាក់ម៉ាស់ ក្នុងដំណើរទស្សនកិច្ចឯកជនមួយនៅរោងចក្ររបស់ក្រុមហ៊ុន Ford ដែលស្ថិតក្នុងទីក្រុង Ypsilanti រដ្ឋ Michigan ។ ក្នុងរូបភាពទាំងប៉ុន្មានសន្លឹកនោះ បង្ហាញឲ្យឃើញថា ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានពាក់ម៉ាស់ពណ៌ខៀវរបស់កងទ័ពជើងទឹក និងមានត្រាប្រធានាធិបតីនៅពីលើ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះសហរដ្ឋអាមេរិកគឺជាប្រទេសដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ខ្លាំងជាងគេបំផុតនៅលើពិភពលោក ដោយគិតត្រឹមថ្ងៃនេះ មានករណីឆ្លងសរុបជាង ១.៦ លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ជាង ៩៦,០០០នាក់ និងជាសះស្បើយជាង៣៨២,០០០នាក់៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ 
លោក ដូណាល់ ត្រាំ 
លោក ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ច
លោក ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ច
លោក ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ច
លោក ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ច
លោក ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ច
លោក ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ច
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T