ឃើញមុខក្មេងសង្ហា មិននឹកស្មាន Sam Yuranunt វ័យជិត៦០ឆ្នាំ

//s5.kh1.co/6d/6dc9834fc9f97dd23e088bb9547f70eee75c5acc.jpg
តារា & កម្សាន្ដ

 ២២-ឧសភា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

ទោះបីជាបច្ចុប្បន្ននេះ តារាសម្ដែងប្រុសជើងចាស់ លោក Sam Yuranunt មានវ័យ ៥៨ ឆ្នាំក៏ដោយ តែមុខមាត់របស់លោក ហាក់ដូចជានៅក្មេងជាងវ័យ ព្រមទាំងមានភាពស្រស់សង្ហាមិនផ្លាស់ប្ដូរ ដែលធ្វើឲ្យកម្លោះៗមួយចំនួនកំពុងតែលួចច្រណែន តារាប្រុសវ័យចំណាស់រូបនេះហើយ

ថៃ៖ អ្នកដែលនិយមតាមដានរឿងភាគថៃ ប្រហែលជាស្គាល់ច្បាស់ ពីតារាសម្ដែងប្រុសជើងចាស់ លោក Sam Yuranunt ដែលជាតួឯកប្រុស ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងច្រើន កាលពីជាង ២០ ឆ្នាំ មុន ចំពោះទេពកោសល្យ ព្រមទាំងមុខមាត់ដ៏ស្រស់សង្ហា របស់លោក ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជា លោកមិនសូវបានប្រឡូកនៅក្នុងសិល្បៈដូចកាលពីមុន ក៏ដោយ តែលោកនៅតែទទួលបានការគាំទ្រពីទស្សនិកជនជានិច្ច ជាពិសេស អ្វីដែលធ្វើឲ្យហ្វេនៗចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺ​ ទោះបីជា បច្ចុប្បន្ននេះ លោក Sam Yuranunt មានវ័យ ៥៨ ឆ្នាំទៅហើយ ប៉ុន្តែតារាសម្ដែងរូបនេះ ហាក់ដូចជានៅតែមានភាពវ័យក្មេង ព្រមទាំង មានមុខមាត់ និងរូបរាង ស្រស់សង្ហា មិនផ្លាស់ប្ដូរ។

ម៉្យាងវិញទៀត ថ្មីៗនេះ លោកក៏បានបង្ហាញខ្លួនម្ដងទៀត ដោយបានរៀបចំតុបតែងខ្លួន ជាមួយនឹងរូបរាងថ្មី ក្នុងឈុតសម្លៀកបំពាក់ដ៏ទាន់សម័យ ព្រមទាំងលេងស្ទាយ៍ម៉ូតសក់ យ៉ាងទាក់ទាញ ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន ចូលមកសរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏ក្មេងជាងវ័យ ហើយស្ទើរតែមិនជឿទៀតថា លោក មានអាយុ ជិត ៦០ ឆ្នាំ ទៅហើយ ៕

សូមទស្សនារូបភាពខាងក្រោម៖

Sam Yuranunt
Sam Yuranunt
Sam Yuranunt
Sam Yuranunt
Sam Yuranunt
Sam Yuranunt
Sam Yuranunt
Sam Yuranunt
Sam Yuranunt
Sam Yuranunt
Sam Yuranunt
Sam Yuranunt
Sam Yuranunt និង Nongchat
Sam Yuranunt និង Nongchat
Sam Yuranunt និង Nongchat
Sam Yuranunt និង Nongchat
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T