ការពិតត្រូវបានទម្លាយ! ក្រោយ នាយតាក់ស៊ី មានប្រពន្ធថ្មីជិតរៀបការ តែការពិត….(មានវីដេអូ)

//s5.kh1.co/18/1890f0e0af7caeb38e4f1d56bfc7d4723c4982e1.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយបង្ហោះវីដេអូ ដោយការទិញឡានជូនភរិយាថ្មី និង ប្រាប់ពីថ្ងៃរៀបការរួចមក ពេលនេះ នាយតាក់ស៊ី ចេញមុខមកបកស្រាយបំភ្លឺពីការពិត។

ភ្នំពេញ៖ ក្រោយពីបានលាចាកសិក្ខាបទ ងាកចូលមកវិស័យសិល្បៈ លេងកំប្លែងវិញ នាយ តាក់ស៊ី ក៏បានលេចលឺព័ត៌មានថា លោកបានទិញឡានថ្មី ព្រមទាំង មានម្ចាស់ចិត្ត និង គ្រោងរៀបការជាមួយគ្នាក្នុងខែ ឧសភា នេះផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបានលឺដំណឹងថា តារាកំប្លែងរូបនេះ គ្រោងនឹងរៀបការជាមួយគូស្នេហ៍រួច ក៏មានមហាជនគ្រប់មជ្ឈដ្ឋានមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏មានហ្វេនមួយចំនួនក៏បានជូនពរ នាយ តាក់ស៊ី នឹងអានាគតភរិយាក្រោយផងដែរ។

ជាក់ស្ដែង បន្ទាប់ពីប្រកាសក្ដែងៗថាខ្លួននឹងរៀបការរួចមក ស្រាប់តែ នាយ តាក់ស៊ី ចេញមុខបកស្រាយពីរឿងរ៉ាវរបស់ខ្លួន ថ្ងៃចូលរោងការក្នុងខែ ឧសភានេះ​ផ្ទាល់ លោកក៏បាននិយាយអាសអាងថា រឿងដែលថាខ្លួនជិតរៀបការនេះ វាមិនមែនជាការពិតនោះទេ ហើយសូមបងប្អូនទាំងអស់ កុំយល់ច្រឡំបន្តទៀត ដោយសារវីដេអូកន្លងមក គ្រាន់តែជាការថតផ្សាយលក់ឡាន ទាញយកការចាប់អារម្មណ៍តែប៉ុណ្ណោះ។

ខណៈពេលនេះ រូបលោកក៏បានបន្ថែមថា ការទិញឡានថ្មីជូនភរិយាក្រោយនេះ ក៏ជាការសម្ដែង ស្របពេលដែលបច្ចុប្បន្ននេះ នាយ កាក់ស៊ី ក៏កំពុងរស់នៅក្នុងផ្ទះជួលមួយកន្លែងក្នុងរាជធានីភ្នំពេញ៕

ប្រភពវីដេអូ៖ តារាញូស៍-Dara News

សូមទស្សនារូបភាពខាងក្រោម៖ 

នាយ តាក់ស៊ី
នាយ តាក់ស៊ី
នាយ តាក់ស៊ី
នាយ តាក់ស៊ី
នាយ តាក់ស៊ី
នាយ តាក់ស៊ី
នាយ តាក់ស៊ី
នាយ តាក់ស៊ី
នាយតាក់ស៊ី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T