កើតមុន-បូសលើរាងកាយច្រើន អាចជាសញ្ញាសុខភាពមានបញ្ហាមែនទេ?

//s5.kh1.co/2a/2acbd3cd31c02c42a939f9ab5f9ab6d131bb39b0.jpg
នារី

 ២១-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មាន​មនុស្ស​មួយ​ចំនួន ឆាប់​កើត​មុន ឬបូស​លើ​រាង​កាយ មិន​ថា​នៅ​លើ​ផ្ទៃ​មុខ ឬ​ខ្នងទេ កើត​មិន​បាត់​សោះ​តែម្តង។

មាន​មនុស្ស​មួយ​ចំនួន ឆាប់​កើត​មុន ឬបូស​លើ​រាង​កាយ មិន​ថា​នៅ​លើ​ផ្ទៃ​មុខ ឬ​ខ្នងទេ កើត​មិន​បាត់​សោះ​តែម្តង។ បើ​កើត​មុន កើត​បូស​ញឹក​ញាប់​បែប​នេះ អាច​ជា​សញ្ញា​ទាក់​ទង​នឹង​បញ្ហា​សុខភាព​ផ្សេងៗ​ទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំនាញ​ផ្នែក​ជំងឺ​ទូទៅ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជា​ធម្មតាការ​កើត​មុន ឬ​បូស ដោយ​សារ​តែ​មាន​បាក់​តេរី​តោង​ជាប់​ស្បែក ដែល​យើង​មិន​​សម្អាត​បាន​ស្អាត​ត្រឹម​ត្រូវ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើឧស្សាហ៍​កើត​បូស ឬ​មុន​មិន​បាត់ ក៏​អាច​ទាក់​ទង​នឹង​បញ្ហា​សុខភាព​បាន​ដែរ ដូចជា៖

ទី១. ដោយ​សារ​កម្រិត​អរម៉ូន​ក្នុង​ខ្លួន​កើន​ឡើង​ច្រើន​ដែរ
ទី២. បណ្តាល​មក​ពី​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ​ ប្រឈម​នឹង​ជំងឺ​ស្បែក​ដូចជា មុន បូស និង​ជំងឺ​សើស្បែក​មួយ​ចំនួន​ទៀត។

លោក​វេជ្ជបណ្ឌិតបាន​បន្ត​ថា ប្រសិន​បើ​មាន​បញ្ហា​កើត​មុន ឬ​បូស​ញឹក​ញាប់ គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ការ​ការពារ និង​ព្យា​បាល​ត្រឹម​ត្រូវ។ ​

តែ​កុំ​បារម្ភ​ពេក​អី! លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំនាញ​ទូទៅ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា បញ្ហា​មុន ឬ​បូស ស្ទើរ​តែ ៩០%​ ទៅហើយ​ដែល​​បណ្តាល​មក​ពី​សុខភាព​ស្បែក ពោល​គឺភាគ​តិច​ណាស់​ដែល​បញ្ហា​​មាន​នៅ​លើ​ស្បែក​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដទៃ។ ដូច្នេះ​ហើយ ដើម្បី​ចៀស​វាង​ពី​បញ្ហា​កើត​មុន ឬកើត​បូស​លើ​ស្បែក គួរ​ធ្វើ​អនាម័យ​ស្បែក​ឲ្យ​បាន​ល្អ ញ៉ាំ​ចំណី​អាហារ​ល្អ និង​ប្រើ​ប្រាស់​ផលិត​ផល​ត្រឹម​ត្រូវ​មាន​ការ​បញ្ជាក់​ច្បាស់​លាស់ ដើម្បី​ជួយ​ការ​ពារ​ស្បែក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T