គ្នាយើងប្រាកដជាដឹងថា ទឹកក្រូចឆ្មារ ប្រៀបដូចជារបស់ពិសេសនៅក្នុងផ្ទះបាយ ងាយរក និងមានប្រយោជន៍ច្រើន មិនថាសម្រាប់សុខភាព និងប្រើក្នុងការថែទាំសម្រស់។ តាមរយៈ អ្នកជំនាញថែទាំក្រចកនៅសហរដ្ឋអាមេរិក គឺលោកស្រី Jemma Williams បានបង្ហាញពី គុណសម្បត្តិនៃទឹកក្រូចឆ្មារ ដូចខាងក្រោមនេះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រូចឆ្មារមានតម្លៃថោក ហើយជារបស់ធម្មជាតិ ងាយស្រួលរក និងពុំមានផ្ទុកនូវសារធាតុគីមីខ្លាំងៗ ដែលអាចបង្កឱ្យក្រចកយើងខូច ងាយបាក់ និងមិនងាយលូតលាស់ឡើងវិញ ដូចផលិតផលថែក្រចកផ្សំពីធាតុគីមីផ្សេងឡើយ។
ម្យ៉ាងទៀតក្រូចឆ្មារមានផ្ទុកវីតាមីន C សារធាតុប្រូតេអ៊ីនផ្សេងៗ និងប៉ូតាស្យូម ដែលអំណោយផលដល់ការរក្សាសំណើម និងជួយឱ្យក្រចកយើងស្អាត តាមបែបធម្មជាតិ។ ជាងនេះទៅទៀត ទឹកក្រូចឆ្មារ មានសារធាតុពីធម្មជាតិ ដែលប្រឆាំងពពួកបាក់តេរី និងផ្សិត អាចសម្លាប់មេរោគ ដែលនៅតោងជាប់ម្រាមដៃ ឬគល់ក្រចកដៃបាន។ ក្រៅពីនេះជាតិអាស៊ីតនៅក្នុងក្រូចឆ្មារ ជាសមាសធាតុពិសេសដែល អាចសម្អាត និងជម្រះស្នាមជាំ ខូចផ្សេងៗ ពីក្រចកដៃផងដែរវ។
ដោយឡែក សម្រាប់ការធ្វើទឹកក្រូចឆ្មារសម្រាប់ថែក្រចកដៃនោះ អ្នកជំនាញខាងលើ បានបង្ហាញដោយការប្រើទឹកក្រូចឆ្មារបរិមាណ ៤ស្លាបព្រាបាយ លាយជាមួយទឹកក្តៅឧណ្ឌៗ ១ស្លាបព្រា (បរិមាណនេះ សម្រាប់ដៃម្ខាង) ចូលក្នុងចាន រួចយើងអាចត្រាំក្រចក ក្នុងរយៈពេល ១០នាទី រួចជូតសម្អាត ។ បន្ទាប់មកយើងអាចលាយ ប្រើទៅលើដៃម្ខាងទៀត ជាការស្រេច។
ចំណាំ៖ សម្រាប់វិធីនេះ យើងអាចអនុវត្ត២ដង ក្នុង១សប្តាហ៍ ដើម្បីទទួលបានប្រសិទ្ធិភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet