១០រូប ក្មេងបំផុត ដែលបង្ហាញខ្លួនក្នុងលីគកំពូលអាល្លឺម៉ង់ ក្នុងនោះមានម្នាក់ទើបចូលលេងក្រោយបើកការប្រកួតឡើងវិញ

//s5.kh1.co/31/31e756254cf5db9b2f5c55fde2eaed18eebae7f3.jpg
កីទ្បា

 ២១-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កីឡាករយុវជន ១០រូប ដែលវេបសាយកីឡាករដ៏ធំមួយ transfermarkt បានធ្វើការកត់ត្រាពីអាយុរបស់ពួកគេដែលបានបង្ហាញខ្លួនដំបូងក្នុងវ័យក្មេងបំផុតឱ្យក្លឹបរបស់ខ្លួនក្នុងលីគកំពូលអាល្លឺម៉ង់

ពិតណាស់មនុស្សម្នាក់ៗមិនអាចមិនព្រមកើនអាយុបានឡើយ ព្រោះជាច្បាប់ធម្មជាតិរបស់សត្វលោក ។ តួយ៉ាងកីឡាករបាល់ទាត់គ្រប់រូប កើនអាយុរបស់ខ្លួនជារៀងរាល់ថ្ងៃ រៀងរាល់ខែ និងរៀងរាល់ឆ្នាំ ដោយមិនអាចជៀសវាងបាន។ ជារៀងរាល់រដូវកាលនីមួយៗ ប្រាកដណាស់ថា មានកីឡាករបាល់ទាត់ជាច្រើនរូប ទោះល្បី ឬមិនសូវល្បី តែងតែប្រកាសចូលនិវត្តន៍ ចំណែកឯយុវជនតាមបណ្តាក្លឹបបាល់ទាត់នីមួយៗបានចាប់ផ្តើមបង្ហាញវត្តមាន ឬអាចនិយាយបានថា មកបង្កព្យុះភ្លៀងក្នុងវិស័យបាល់ទាត់ជំនួសសិស្សច្បងដែលបានចាកចេញទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករល្បីដែលបានចូលនិវត្តន៍
កីឡាករល្បីដែលបានចូលនិវត្តន៍

ទោះជាយ៉ាងណា ការបង្ហាញខ្លួនដំបូងក្នុងអាជីពកម្រិតកំពូល គឺជាក្តីស្រមៃរបស់កីឡាករយុវជនម្នាក់ៗ ខណៈកីឡាករយុវជនខ្លះមានវ័យទើប ១៦ឆ្នាំ ឬ ១៧ឆ្នាំប៉ុណ្ណោះ តែត្រូវបានក្លឹបជ្រើសរើសបញ្ជូលក្នុងក្រុមឈុតធំរបស់ខ្លួន។

កីឡាករយុវជនជំនាន់ក្រោយៗ
កីឡាករយុវជនជំនាន់ក្រោយៗ

សូមលើកយកកីឡាករយុវជន ១០រូប ដែលវេបសាយកីឡាករដ៏ធំមួយ transfermarkt បានធ្វើការកត់ត្រាពីអាយុរបស់ពួកគេដែលបានបង្ហាញខ្លួនដំបូងក្នុងវ័យក្មេងបំផុតឱ្យក្លឹបរបស់ខ្លួនក្នុងលីគកំពូលអាល្លឺម៉ង់៖

១០-កីឡាករ Julian Draxler បង្ហាញខ្លួនដំបូងឱ្យក្លឹប FC Schalke 04 នៅអាយុ ១៧ឆ្នាំ ៣ខែ និង២៦ថ្ងៃ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១១ ក្នុងជំនួបចាញ់ក្លឹប Hamburger SV ដោយលទ្ធផល ០ ទល់នឹង ១។

 កីឡាករ Julian Draxler បង្ហាញខ្លួនដំបូងឱ្យក្លឹប FC Schalke 04
កីឡាករ Julian Draxler បង្ហាញខ្លួនដំបូងឱ្យក្លឹប FC Schalke 04

៩-កីឡាករ Maximilian Beier បង្ហាញខ្លួនដំបូងឱ្យក្លឹប TSG 1899 Hoffenheim នៅអាយុ ១៧ឆ្នាំ ៣ខែ និង២២ថ្ងៃ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងជំនួបចាញ់ក្លឹប SC Freiburg ដោយលទ្ធផល ១ ទល់នឹង ០។


កីឡាករ Maximilian Beier បង្ហាញខ្លួនដំបូងឱ្យក្លឹប TSG 1899 Hoffenheim
កីឡាករ Maximilian Beier បង្ហាញខ្លួនដំបូងឱ្យក្លឹប TSG 1899 Hoffenheim

៨-កីឡាករ Simon Asta បង្ហាញខ្លួនដំបូងឱ្យក្លឹប FC Augsburg នៅអាយុ ១៧ឆ្នាំ ៣ខែ និង ១៧ ថ្ងៃ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ក្នុងជំនួបចាញ់ក្លឹប SC Freiburg ដោយលទ្ធផល ២ ទល់នឹង ០។


កីឡាករ Simon Asta បង្ហាញខ្លួនដំបូងឱ្យក្លឹប FC Augsburg
កីឡាករ Simon Asta បង្ហាញខ្លួនដំបូងឱ្យក្លឹប FC Augsburg

៧-កីឡាករ Josha Vagnoman បង្ហាញខ្លួនដំបូងឱ្យក្លឹប Hamburger SV នៅអាយុ ១៧ឆ្នាំ ២ខែ និង២៧ថ្ងៃ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ក្នុងជំនួបចាញ់ក្លឹប Bayern Munich ដោយលទ្ធផល ៦ ទល់នឹង ០។


កីឡាករ Josha Vagnoman បង្ហាញខ្លួនដំបូងឱ្យក្លឹប Hamburger SV
កីឡាករ Josha Vagnoman បង្ហាញខ្លួនដំបូងឱ្យក្លឹប Hamburger SV

៦-កីឡាករ Giovanni Reyna បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund នៅអាយុ ១៧ឆ្នាំ ២ខែ និង៥ថ្ងៃ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ក្នុងជំនួបឈ្នះក្លឹប FC Augsburg ដោយលទ្ធផល ៣ ទល់នឹង ៥។


កីឡាករ Giovanni Reyna បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund
កីឡាករ Giovanni Reyna បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund

៥-កីឡាករ Ibrahim Tanko បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund នៅអាយុ ១៧ឆ្នាំ ១ខែ និង៣០ថ្ងៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៤ ក្នុងជំនួបឈ្នះក្លឹប VfB Stuttgart ដោយលទ្ធផល ៥ ទល់នឹង ០។


កីឡាករ Ibrahim Tanko បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund
កីឡាករ Ibrahim Tanko បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund

៤-កីឡាករ Jürgen Friedl បង្ហាញខ្លួនដំបូងឱ្យក្លឹប Eintracht Frankfurt នៅអាយុ ១៧ឆ្នាំ និង ២៦ថ្ងៃ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦ ក្នុងជំនួបឈ្នះក្លឹប Hannover 96 ដោយលទ្ធផល ៥ ទល់នឹង ១។


កីឡាករ Jürgen Friedl បង្ហាញខ្លួនដំបូងឱ្យក្លឹប Eintracht Frankfurt
កីឡាករ Jürgen Friedl បង្ហាញខ្លួនដំបូងឱ្យក្លឹប Eintracht Frankfurt

៣-កីឡាករ Florian Wirtz បង្ហាញខ្លួនដំបូងឱ្យក្លឹប Bayer 04 Leverkusen នៅអាយុ ១៧ឆ្នាំ និង១៥ថ្ងៃ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្នុងជំនួបឈ្នះក្លឹប SV Werder Bremen ដោយលទ្ធផល ១ ទល់នឹង ៤។ កីឡាកររូបនេះ ទើបតែបានបង្ហាញខ្លួ​ននាពេលថ្មីៗនេះ ក្រោយលីគកំពូលអាល្លឺម៉ង់បើកការប្រកួតឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។


កីឡាករ Florian Wirtz បង្ហាញខ្លួនដំបូងឱ្យក្លឹប Bayer 04 Leverkusen
កីឡាករ Florian Wirtz បង្ហាញខ្លួនដំបូងឱ្យក្លឹប Bayer 04 Leverkusen

២-កីឡាករ Yann Aurel Bisseck បង្ហាញខ្លួនដំបូងឱ្យក្លឹប 1. FC Köln នៅអាយុ ១៦ឆ្នាំ ១១ខែ និង២៨ថ្ងៃ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងជំនួបចាញ់ក្លឹប Hertha BSC ដោយលទ្ធផល ០ ទល់នឹង ២។


កីឡាករ Yann Aurel Bisseck បង្ហាញខ្លួនដំបូងឱ្យក្លឹប 1. FC Köln
កីឡាករ Yann Aurel Bisseck បង្ហាញខ្លួនដំបូងឱ្យក្លឹប 1. FC Köln

១-កីឡាករ Nuri Sahin បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund នៅអាយុ ១៦ឆ្នាំ ១១ខែ និង១ថ្ងៃ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០០៥ ក្នុងជំនួបស្មើក្លឹប SV Werder Bremen ដោយលទ្ធផល ២ ទល់នឹង ២៕


កីឡាករ Nuri Sahin បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund
កីឡាករ Nuri Sahin បង្ហាញខ្លួនដំបូងឱ្យក្លឹប Borussia Dortmund
កីឡាករក្មេងបំផុតក្នុងប្រវត្ថិសាស្ត្រលីគកំពូលអាល្លឺម៉ង់
កីឡាករក្មេងបំផុតក្នុងប្រវត្ថិសាស្ត្រលីគកំពូលអាល្លឺម៉ង់

ប្រភពtransfermarkt

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T