គិលានុបដ្ឋាយិកាម្នាក់ ស្លៀកពាក់ឈុតប៊ីគីនី មើលថែអ្នកជំងឺ-១៩ សឹងតែធ្វើឲ្យអ្នកជំងឺក្ដៅខ្លួនថែមមួយកម្រិតទៀត

//s5.kh1.co/76/7657f38782b21332a0781642d5fce7b54d167bd3.jpg
សង្គម

 ២១-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

គិលានុបដ្ឋាយិកាម្នាក់ មិនបញ្ចេញអត្តសញ្ញាណ វ័យ២០ឆ្នាំ បានស្លៀកពាក់ឈុតប៊ីគីនីពីក្នុងឯកសណ្ឋានការពារវីរុស កំឡុងពេលមើលថែអ្នកជំងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យ Tula Regional Clinical Hospital ក្នុងទីក្រុង ទូឡា ប្រទេសរុស្ស៊ី។

រុស្ស៊ី៖ ថ្មីៗនេះ គិលានុបដ្ឋាយិកាម្នាក់ មិនបញ្ចេញអត្តសញ្ញាណ វ័យ២០ឆ្នាំ បានស្លៀកពាក់ឈុតប៊ីគីនីពីក្នុងឯកសណ្ឋានការពារវីរុស កំឡុងពេលមើលថែអ្នកជំងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យ Tula Regional Clinical Hospital ក្នុងទីក្រុង ទូឡា ប្រទេសរុស្ស៊ី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយរូបភាពបង្ហាញពីរូបរាងដ៏សុិចសុីរបស់នាង ត្រូវបានថតឡើងដោយអ្នកជំងឺម្នាក់ និងយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ ហើយអ្នកជំងឺម្នាក់នោះ ក៏បានបញ្ជាក់ដែរថា មិនមានអ្នកជំងឺណាម្នាក់ត្អូញត្អែរពីការស្លៀកពាក់របស់នាងឡើយ។

យ៉ាងណាមិញ គិលានុបដ្ឋាយិការូបនោះ បានចេញមុខបកស្រាយថា ដំបូងឡើយ នាងស្លៀកខោខូវប៊យ តែដោយសារអាកាសធាតុក្ដៅខ្លាំងពេក ក៏ស្រាតចេញ និងស្លៀកតែឈុតប៊ីគីនី។ ហើយនាងមិនបានដឹងទេថា ឯកសណ្ឋានការពារវីរុសមានសភាពថ្លា អាចមើលធ្លុះដល់ខាងក្នុងឡើយ។

បើទោះជាយ៉ាងណាក៏ដោយ ប្រធានមន្ទីរពេទ្យ បានដាក់ពិន័យគិលានុបដ្ឋាយិការូបនោះ ឲ្យផ្អាកពីការងារបណ្ដោះអាសន្ន​ ពីបទមិនគោរពទៅតាមលក្ខខណ្ឌលើការស្លៀកពាក់ផងដែរ។

គួរឲ្យដឹងដែរថា គិតត្រឹមម៉ោង៨:៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភានេះ នៅប្រទេសរុស្ស៊ីមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៣០៨,៧០៥ករណី និងអ្នកស្លាប់ចំនួន ២,៩៧២ករណី។ ហើយចំណែកឯអ្នកជាសះស្បើយវិញ មានចំនួន ៨៥,៣៩២ករណី៕

សូមទស្សនារូបភាពខាងក្រោម៖

គិលានុប្បដ្ឋាយិការូបនោះ
គិលានុប្បដ្ឋាយិការូបនោះ
  មន្ទីរពេទ្យ Tula Regional Clinical Hospital  
  មន្ទីរពេទ្យ Tula Regional Clinical Hospital  
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T