ជឿអត់បើនិយាយថា មួយថ្ងៃញ៉ាំស៊ុតតែមួយគ្រាប់អាច​គ្រប់​គ្រង​​​កូឡេស្តេរ៉ុល​ក្នុងឈាមបាន?

//s5.kh1.co/de/deea70a719245e46a7a6c2dd6bd3fd0f1244190b.jpg
យល់ដឹង

 ២១-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស៊ុតគឺជាម្ហូបមួយប្រភេទដែលងាយស្រួលធ្វើបំផុត។ ជាមួយនឹងវីតាមីន ជាតិរ៉ែ និងប្រូតេអ៊ីនយ៉ាងច្រើន បានធ្វើឲ្យស៊ុតក្លាយ​ជាគោលដៅធ្វើ

ស៊ុតគឺជាម្ហូបមួយប្រភេទដែលងាយស្រួលធ្វើបំផុត ជាមួយនឹងវីតាមីន ជាតិរ៉ែ និងប្រូតេអ៊ីនយ៉ាងច្រើន បានធ្វើឲ្យស៊ុតក្លាយជាគោលដៅធ្វើអាហារយ៉ាងច្រើនប្រភេទ។ ប៉ុន្តែបញ្ហាផ្សេងៗដូចជា បញ្ហាបេះដូង និងលើសកូឡេស្តេរ៉ុលប្រហែលជាត្រូវការតាមដានចំនួនស៊ុតដែលត្រូវទទួលទានក្នុងមួយថ្ងៃផង។ ដូច្នេះញ៉ាំស៊ុតប៉ុន្មានទើបមានសុវត្ថិភាពទៅ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការញ៉ាំស៊ុតគឺជាផ្នែកមួយនៃរបបអាហារផ្តល់តុល្យភាព និងសុខភាព។ នេះដោយសារតែវាផ្ទុកទៅដោយប្រូទេអ៊ីន វីតាមីន D, A, B2, B12 អង់ទីអុកស៊ីដង់ ដែលល្អចំពោះភ្នែក ព្រមទាំងវីតាមីន B9 ថែមទៀតផង។ ស៊ុតទំហំមធ្យមមួយគ្រាប់មានខ្លាញ់ Saturated Fat ១.៣៨មីលីក្រាម និងកូឡេស្តេរ៉ុល ១៦៤មីលីក្រាម។ 

ស៊ុត
ស៊ុត

យោងទៅតាមសមាគមន៍ជំងឺបេះដូងអាមេរិកបានឲ្យដឹងថា យកល្អគួរតែកាត់បន្ថយការញ៉ាំខ្លាញ់ប្រភេទ Saturated Fat ក្រោម ៥ ទៅ៦ភាគរយនៃកាឡូរីសរុបក្នុងមួយថ្ងៃ។ ម៉្យាងវិញទៀត បើសិនជាអ្នកញ៉ាំ ២០០០កាឡូរីក្នុងមួយថ្ងៃ អ្នកគួរតែញ៉ាំខ្លាញ់ Saturated Fat កុំឲ្យច្រើនជាង ១៣ក្រាម។មែនហើយអ្វីដែលចំណេញនោះគឺថា ស៊ុតទំហំមធ្យមមួយគ្រាប់ប្រហែលជាមានជាតិខ្លាញ់ Saturated Fat ១.៤ក្រាម ប៉ុណ្ណោះ ដូច្នេះវាពិតជាល្អណាស់។

ប៉ុន្តែនៅពេលអ្នកពិចារណាទៅលើកូឡេស្តេរ៉ុលដែលវាមានវិញ វាអាចផ្លាស់ប្តូររឿងបន្តិច។ សមាគមន៍ជំងឺបេះដូងអាមេរិកក៏បានណែនាំថា ការញ៉ាំកូឡេស្តេរ៉ុលប្រចាំថ្ងៃគួរតែធ្វើយ៉ាងណាកុំឲ្យច្រើនជាង ៣០០មីលីក្រាម។ តាមរយៈការញ៉ាំស៊ុតទំហំមធ្យមមួយគ្រាប់ អ្នកនឹងទទួលបានការកាត់បន្ថយ ៥៥ ភាគរយនៃការញ៉ាំកូឡេស្តេរ៉ុលទៅតាមការណែនាំ។ រឿងនេះមិនច្រើនឡើយសម្រាប់អាហារផ្សេងៗទៀតក្នុងមួយថ្ងៃ។ ដូច្នេះអ្នកអាចនឹងទទួលបានខ្លាញ់ពីការចម្អិនអាហារ និងខ្លាញ់ធម្មជាតិពីសាច់ត្រី បក្សី និងសាច់ផ្សេងៗទៀតដែរ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T