រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យបើកដំណើរការសារមន្ទីរនានាជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា​ឡើងវិញចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាលផ្ញើជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បែបនេះក្តី ក្រសួងសុខាភិបាលបានណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា មុនពេលដាក់ឲ្យដំណើរការត្រូវ​រៀបចំវិធាន​ការការពារនានាឲ្យរួចជាមុន ដើម្បីជៀសវាងហានិភ័យនៃការឆ្លងកូវីដ១៩ ដូចជាការស្កេនកំដៅភ្ញៀវ​មុនអនុញ្ញាតចូលទស្សនា ការប្រើប្រាស់អាកុល ឬជែលលាងដៃ និងត្រូវរៀប ចំឲ្យមានគម្លាតសុវត្ថិភាពបុគ្គលព្រម​ទាំងត្រូវពាក់ម៉ាស ហើយត្រូវអនុវត្តឲ្យបានគ្រប់បុគ្គលិកទាំងភ្ញៀវអ្នកនាំភ្ញៀវ និងអ្នកបម្រើនៅទីនោះ។ ហើយមិនអនុញ្ញាតឲ្យភ្ញៀវ ឬបុគ្គលណាម្នាក់ដែលមានបញ្ហាសុខភាព ឬសង្ស័យចូលទស្សនាសារមន្ទីរឡើយ។

ជាការកត់សម្គាល់ ការអនុញ្ញាតឲ្យបើកដំណើរការសារមន្ទីរនានាជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិចូល​ទស្សនា​ឡើងវិញ ធ្វើឡើងបន្ទាប់ពី​កម្ពុជា​គ្មាន​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ជាង​មួយខែ​កន្លងមក។

គិត​ត្រឹម​ថ្ងៃទី​២០​ឧសភា​នេះ កម្ពុជា​គ្មាន​អ្នក​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩​ទេ ខណៈ​អ្នក​ទាំង​ជំងឺ​កូ​វីដ​-១៩ ដែល​កម្ពុជា​រក​ចំនួន​១២២​នោះ បានជា​សះស្បើយ​អស់តាំងពី​ថ្ងៃទី​១៦​ឧសភាមកម្ល៉េះ​៕

លិខិតរបស់ក្រសួងសុខាភិបាលផ្ញើជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ