រាជ​រដ្ឋាភិ​បាល អនុញ្ញាត​ឲ្យ​បើក​សារមន្ទីរ​ទូទាំង​ប្រទេស​​ជូន​​ភ្ញៀវ​​​ទេស​​ចរ​​ជាតិ​ និង​​អន្តរ​ជាតិ​​ឡើង​​វិញ​ ចាប់​ពី​​ខែ​​មិថុនា​​ត​​ទៅ

//s5.kh1.co/33/33b15610c7f8477c8fb99b41cf20a7423c46c0e8.jpg
សង្គម

 ២០-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យបើកដំណើរការសារមន្ទីរនានាជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា​ឡើងវិញ​ចាប់​ពីខែ​មិថុនា ឆ្នាំ២០២០​តទៅ

រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យបើកដំណើរការសារមន្ទីរនានាជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា​ឡើងវិញចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាលផ្ញើជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បែបនេះក្តី ក្រសួងសុខាភិបាលបានណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា មុនពេលដាក់ឲ្យដំណើរការត្រូវ​រៀបចំវិធាន​ការការពារនានាឲ្យរួចជាមុន ដើម្បីជៀសវាងហានិភ័យនៃការឆ្លងកូវីដ១៩ ដូចជាការស្កេនកំដៅភ្ញៀវ​មុនអនុញ្ញាតចូលទស្សនា ការប្រើប្រាស់អាកុល ឬជែលលាងដៃ និងត្រូវរៀប ចំឲ្យមានគម្លាតសុវត្ថិភាពបុគ្គលព្រម​ទាំងត្រូវពាក់ម៉ាស ហើយត្រូវអនុវត្តឲ្យបានគ្រប់បុគ្គលិកទាំងភ្ញៀវអ្នកនាំភ្ញៀវ និងអ្នកបម្រើនៅទីនោះ។ ហើយមិនអនុញ្ញាតឲ្យភ្ញៀវ ឬបុគ្គលណាម្នាក់ដែលមានបញ្ហាសុខភាព ឬសង្ស័យចូលទស្សនាសារមន្ទីរឡើយ។

ជាការកត់សម្គាល់ ការអនុញ្ញាតឲ្យបើកដំណើរការសារមន្ទីរនានាជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិចូល​ទស្សនា​ឡើងវិញ ធ្វើឡើងបន្ទាប់ពី​កម្ពុជា​គ្មាន​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ជាង​មួយខែ​កន្លងមក។

គិត​ត្រឹម​ថ្ងៃទី​២០​ឧសភា​នេះ កម្ពុជា​គ្មាន​អ្នក​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩​ទេ ខណៈ​អ្នក​ទាំង​ជំងឺ​កូ​វីដ​-១៩ ដែល​កម្ពុជា​រក​ចំនួន​១២២​នោះ បានជា​សះស្បើយ​អស់តាំងពី​ថ្ងៃទី​១៦​ឧសភាមកម្ល៉េះ​៕

លិខិតរបស់ក្រសួងសុខាភិបាលផ្ញើជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ 
លិខិតរបស់ក្រសួងសុខាភិបាលផ្ញើជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ 
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T