ច្រើន​សន្លឹក​ណាស់​!​ T.O.P ​​ត្រូវបាន​​​គេ​​សង្ស័យ​ថា​​​​កំពុង​​​​សេព​​គប់​​​​គ្នា​​​​ជា​មួយ​​​​​តារាសម្តែង​​​​​ស្រី Kim Gavin

//s5.kh1.co/f8/f807debe7fd7365c21faf573e5b39388ea889681.jpg
នារី

 ២០-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្មីៗនេះ T.O.P ត្រូវបាគេសង្ស័យថាកំពុងលួចលាក់មានស្នេហា បន្ទាប់ពីមានរូបថតពីរបីសន្លឹកត្រូវបានចែកចាយ​ពាស​ពេញ​បណ្តាញអុីនធឺណេត

កាលពីថ្មីៗនេះ T.O.P ត្រូវបាគេសង្ស័យថាកំពុងលួចលាក់មានស្នេហា បន្ទាប់ពីមានរូបថតពីរបីសន្លឹកត្រូវបានចែក ចាយពាសពេញបណ្តាញអុីនធឺណេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារព័ត៌មាន Sina របស់ចិន បានបង្ហោះនូវរូបភាពខ្លះដែលត្រូវបានជនជាតិចិនម្នាក់ចាត់ទុកថាជាភស្តុតាងដែលថា T.O.P កំពុងតែលួចទាក់ទងគ្នាជាមួយនឹងតារាស្រី Kim Gavin។ រូបភាពដំបូងគឺជារូបភាពដែលតារាទាំងពីរបាន អង្គុយនៅក្បែរគ្នា ថែមទាំង T.O.P ក៏បានប្រើដៃអោបស្មារបស់ Gavin ទៀតនោះ ត្រូវបានលុបចេញពីគណនី Instagram​ របស់នាងបាត់ទៅហើយ បន្ទាប់ពីបានបង្ហោះរួច។

រូបដែលបានបង្ហោះនៅក្នុងគណនីយ៍របស់ Gavin
រូបដែលបានបង្ហោះនៅក្នុងគណនីយ៍របស់ Gavin

បន្ទាប់ពីនោះ T.O.P ក៏បានបង្ហោះរូបវិញម្ដងដោយមានរូបភាពរបស់គេដែលពាក់អាវដូចគ្នា ទៅនឹងរូបដែល Gavin បានលុប ចោលនៅក្នុងគណនីរបស់ខ្លួន ដើម្បីអបអរថ្ងៃខួបកំណើតកាលពីថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ២០១៩។

រូបខាងក្រោមរូបដែល T.O.P បានបង្ហោះនៅក្នុងគណនីយ៍របស់ខ្លួន
រូបខាងក្រោមរូបដែល T.O.P បានបង្ហោះនៅក្នុងគណនីយ៍របស់ខ្លួន

បន្ថែមពីលើនោះគេក៏សង្កេតឃើញថាតារាទាំងពីរបានបង្ហោះនូវរូបភាព ស្រដៀងគ្នាជាច្រើន ដូចជា ទេសភាពមាត់ សមុទ្រ...

រូបនៅលើInstagram របស់អ្នកទាំងពីរ
រូបនៅលើInstagram របស់អ្នកទាំងពីរ

ឬក៏រូបពាក់អាវគេងដែលមានម៉ូតដូចគ្នា....

រូបភាពដែលបានបង្ហោះនៅក្នុងគណនីយ៍ Instagram
រូបភាពដែលបានបង្ហោះនៅក្នុងគណនីយ៍ Instagram

សូម្បីតែស្បែកជើងក៏មានម៉ូតដូចគ្នា....

រូបនៅក្នុងគណនីយ៍របស់ Gavin និង T.O.P<br>
រូបនៅក្នុងគណនីយ៍របស់ Gavin និង T.O.P
https://s5.kh1.co/__image/w=640,h=637,q=100/cd/cdefd247ba4fe62bfe8c84ebe1ca89f86fe408ff.png

ព្រមគ្នានេះដែរ Kim Gavin ក៏បានបង្ហោះរូបភាពអំពូលភ្លើងដែលមានរូបរាងប្លែកនៅលើគណនីយ៍របស់ខ្លួន ដែលគេ ក៏ប្រទះឃើញអំពូលភ្លើងដែលដូចគ្នានេះនៅផ្ទះរបស់ម្ដាយរបស់ T.O.P ផងដែរ។

រូបដែល Gavin បានបង្ហោះ
រូបដែល Gavin បានបង្ហោះ

ជាចុងបញ្ចប់មិត្តម្នាក់របស់តារាសម្តែងស្រីរូបនេះក៏បានបង្ហោះនូវរូបភាព ដែលបង្ហាញពីរូបភាពញ៉ាំអាហារជាមួយនឹង មនុស្សម្នាក់ដែលបានពាក់អាវដូចជា T.O.P ដូច្នេះដែរ។

រូបដែលមិត្តរបស់ Gavin បានបង្ហោះ<br>
រូបដែលមិត្តរបស់ Gavin បានបង្ហោះ
រូបរបស់ T.O.P
រូបរបស់ T.O.P

ជាការកត់សម្គាល់ ចំពោះពាក្យចចាមអារ៉ាមខាងលើ ក្រុមហ៊ុនរបស់តារាទាំងពីរនាក់នេះនៅមិនទាន់បានចេញ​មុខ​ធ្វើការបក​ស្រាយនៅឡើយទេ៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T