ហប់មិនស្ទើរ! បុរសម្នាក់នេះ ខ្លាចឆ្លងជំងឺកូវីដ-១៩ពេក រហូតដល់យកថង់ផ្លាស្ទិករុំបិទស្កុតពេញខ្លួន

//s5.kh1.co/be/bef662702a404f59840bb8dc5195e7661088321e.jpg
សង្គម

 ២០-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ បុរសម្នាក់ មានអាជីពជាអ្នកច្នៃម៉ូត មិនបញ្ចេញឈ្មោះ បានទៅហាងទិញទំនិញ Target និងការពារខ្លួន ដោយវិធីប្លែកមួយ គឺយកថង់ផ្លាស្ទិករុំបិទស្កុតខ្មៅពេញខ្លួន ពោលគឺពីក្បាល រហូតដល់ចុងជើង តែក៏មានចំហត្រង់ដៃផងដែរ។

អាមេរិក៖ ជាការពិតណាស់ ចាប់តាំងពីផ្ទុះឡើងនៃជំងឺកូវីដ-១៩មក ម៉ាស់និងជែលលាងសម្អាតដៃ បានក្លាយទៅជារបស់ចាំបាច់មួយសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប រាល់ពេលចេញទៅខាងក្រៅម្ដងៗ ដើម្បីបង្ការខ្លួនពីការឆ្លង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ ថ្មីៗនេះ បុរសម្នាក់ មានអាជីពជាអ្នកច្នៃម៉ូត មិនបញ្ចេញឈ្មោះ បានទៅហាងទិញទំនិញ Target និងការពារខ្លួន ដោយវិធីប្លែកមួយ គឺយកថង់ផ្លាស្ទិករុំបិទស្កុតខ្មៅពេញខ្លួន ពោលគឺពីក្បាល រហូតដល់ចុងជើង តែក៏មានចំហត្រង់ដៃផងដែរ។ ហើយគាត់ មិនបានពាក់ស្រោមដៃ និងម៉ាស់ការពារឡើយ។

យោងតាមសម្ដីរបស់បុគ្គលិកម្នាក់ក្នុងហាងទំនិញ បានឲ្យដឹងថា នៅថ្ងៃនោះ បុរសខាងលើ បានមកហាងដើម្បីទិញស្កុតពណ៌ចំនួនបីដុំមួយភ្លែតប៉ុណ្ណោះ។

ជុំវិញរូបភាពដែលបង្ហាញពីបុរសនោះ ត្រូវបានគេយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម Twitter ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនផងដែរ។

គួរឲ្យដឹងដែរថា គិតត្រឹមម៉ោង១:០០នាទីរសៀលថ្ងៃពុធទី២០ ខែឧសភានេះ នៅសហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១,៥៧០,៥៨៣ករណី និងអ្នកស្លាប់ចំនួន៩៣,៥៣៣។ ហើយចំណែកឯអ្នកជាសះស្បើយវិញ មានចំនួន៣៦១,១៨០ករណី៕

សូមទស្សនារូបភាពខាងក្រោម៖

បុរសដែលរុំថង់ផ្លាស្ទិក
បុរសដែលរុំថង់ផ្លាស្ទិក
បុរសដែលរុំថង់ផ្លាស្ទិក
បុរសដែលរុំថង់ផ្លាស្ទិក
បុរសដែលរុំថង់ផ្លាស្ទិក
បុរសដែលរុំថង់ផ្លាស្ទិក
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T